សាំងចុះថ្លៃហើយ នៅបានកាតសាំងហ្វ្រីទៀត! ក្រុមហ៊ុនរថយន្ត MG ប្រកាស Free កាតសាំងរហូតដល់ $800 ដើម្បីសន្សំសំចៃដល់អតិថិជន អ្នកបើកបរបានធ្វើដំណើរ

ក្រុមហ៊ុន MG Cambodia កំពុងផ្តល់កាដូរពិសេសសម្រាប់រាល់រយៈចម្ងាយគីឡូម៉ែត្រដែលអ្នកបើកបរបានធ្វើដំណើរ។ ការទិញ MG ចាប់ពីថ្ងៃនេះលោកអ្នកនឹងទទួលបានប្រាក់ចំណេញរហូតដល់ $800 ដែលការថែមជូនប្រេងឥន្ធនៈឥតគិតថ្លៃ។ ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើសកលលោកកំពុងបន្តធ្លាក់ចុះ ហើយក្រុមហ៊ុន MG ក៏កំពុងជួយដល់អ្នកដែលស្វែងរកទិញរថយន្តថ្មីនៅប្រទេសកម្ពុជាជាមួយការសន្សំបានកាន់តែច្រើនដោយប្រែក្លាយការធ្វើដំណើរប្រចាំថ្ងៃទៅជាការបើកបរដោយមិនចំណាយថ្លៃប្រេងឥន្ធនៈ។

 

តម្លៃប្រេងឥន្ធនៈនៅលើសកលលោកបានធ្លាក់ចុះចាប់ពីខែមិថុនា ឆ្នាំ២០២៦ នេះ ហើយកំពុងបន្តធ្លាក់ចុះជាលំដាប់ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធូរថយ ដែលជាការរួមចំណែកដល់ការចុះថោកនូវថ្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក។ ជាលទ្ធផល ប្រេងឥន្ធនៈមួយធុងមានតម្លៃកាន់តែចុះ ហើយតម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជាបច្ចុប្បន្នមានតម្លៃត្រឹមតែ ៤,៦០០រៀល/លីត្រប៉ុណ្ណោះ (គិតត្រឹមថ្លៃទី១៦ ខែមិថុន ឆ្នាំ២០២៦) ហើយការផ្តល់ជូនកញ្ចប់ប្រម៉ូសិនពិសេសរបស់ក្រុមហ៊ុន MG គឺបន្ថែមការចាប់អារម្មណ៏កាន់តែខ្លាំង ដោយសារការថែមជូនកាតសាំង ឥតគិតថ្លៃរហូតដល់ $800 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើដំណើរបានរយៈចម្ងាយឆ្ងាយជាងមុន ប៉ុន្តែចំណាយកាន់តែតិច។

 ២

នៅក្នុងសម័យកាលដែលតម្លៃប្រេងឥន្ធនៈតែងតែស្ថិតនៅក្នុងគំនិតរបស់មនុស្សគ្រប់គ្នា បានធ្វើឱ្យ MG ទទួលស្គាល់ថាអ្នកទិញរថយន្តរបស់ខ្លួនសមនឹងទទួលបានតម្លៃនៃអត្ថប្រយោជន៏ពិតប្រាកដសម្រាប់រាល់រយៈចម្ងាយគីឡូម៉ែត្រដែលពួកគេបានធ្វើដំណើរ។ មិនថាអ្នកប្រើប្រាស់កំពុងបើកបរលើដងផ្លូវដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ ឬ ការបើកបរតាមផ្លូវហាយវេពីខេត្តមួយទៅខេត្តមួយនោះទេ ក៏ការបើកបររបស់ម្ចាស់រថយន្ត MG នឹងទទួលបានការចំណេញកាន់តែច្រើនពីកញ្ចប់កាតសាំងហ្វ្រីរហូតដល់ $800។ វាមិនត្រឹមតែជាការទិញរថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏ត្រឹមត្រូវជាមួយរថយន្តថ្មីដែលទទួលបានការបើកបរដោយមិនចំណាយប្រេងឥន្ធនៈ។

 ៣

ទន្ទឹមនឹងតម្លៃប្រេងឥន្ធនៈដែលកំពុងបន្តធ្លាក់ចុះ បានក្លាយជាសញ្ញាវិជ្ផមានសម្រាប់យុទ្ធនាការរបស់ក្រុមហ៊ុន MG ដែលត្រូវបានរចនាឡើងយ៉ាងសាមញ្ញ និងមានតម្លាភាព ប៉ុន្តែទទួលបានការចាប់អារម្មណ៏ខ្លាំង។ រាល់អតិថិជនដែលទិញរថយន្ត MG ឥលូវនេះនឹងទទួលបានការចុះឈ្មោះដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធីកញ្ចប់ប្រម៉ូសិននេះ។ ខាងក្រោមនេះជាតារាងនៃការគណនាលើរយៈចម្ងាយដែលលោកអ្នកអាចបើកបរបានជាមួយកញ្ចប់ថែមប្រេងឥន្ធនៈទៅតាមម៉ូឌែលនិមួយៗ៖

6

ដោយសារតម្លៃប្រេងឥន្ធនៈលើសកលកំពុងបន្តធ្លាក់ចុះ នោះរថយន្តសាំងប្រភេទ SUV Sedan ក៏បន្តទាក់ទាញពីសំណាក់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នជាងពេលមុនៗកាលពីដើមឆ្នាំដែរ។ ខណៈដែលរថយន្តអគ្គិសនីក៏កំពុងបន្តទទួលបានការចាប់អារម្មណ៍ខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែបណ្តាញស្ថានីយសាកថ្មនៅប្រទេសកម្ពុជាក៏កំពុងអភិវឌ្ឍ ជាពិសេសនៅតាមបណ្តាខេត្ត ឬ ជាយក្រុងផ្សេងៗ។ ដូច្នេះរថយន្តដែលប្រើសាំងនៅតែផ្តល់គុណសម្បត្តិសំខាន់សម្រាប់អ្នកបើកបរនៅកម្ពុជា ដោយសារតែរថយន្តសាំងអាចអនុញ្ញាតឱ្យអ្នកបើកបរធ្វើដំណើរទៅបានគ្រប់ទីកន្លែងក្នុងប្រទេសបានដោយមានទំនុកចិត្ត នឹងអាចចាក់ប្រេងឥន្ធនៈនៅទីណាក៏បានពេលចាំបាច់។

 

អ្វីដែលកាន់តែពិសេស គឺការរួមបញ្ចូលគ្នាជាមួយកញ្ចប់ប្រម៉ូសិនថែមកាតសាំងឥតគិតថ្លៃពីក្រុមហ៊ុន MG Cambodia នោះម្ចាស់រថយន្តកាន់តែទទួលបានអត្ថប្រយោជន៏និងតម្លៃល្អក្នុងភាពជាម្ចាស់រថយន្ត ដែលនេះគឺកាន់តែមានការប្រកួតប្រជែងខ្លាំងបើប្រៀបធៀបទៅនឹងរថយន្តជាច្រើននៅលើទីផ្សារដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ចំនុចនេះគឺមានសារៈសំខាន់ជាខ្លាំងសម្រាប់អ្នកប្រើប្រាស់ដែលធ្វើដំណើរជាញឹកញាប់សម្រាប់ការងារប្រចាំថ្ងៃ ឬ ការងារអាជីវកម្ម ឬដំណើរកម្សាន្តសម្រាប់គ្រួសារ។

 ៤

សម្រាប់អ្នកទិញរថយន្តដែលកំពុងពិចារណាទិញរថយន្តប្រភេទ SUV Sedan នៅក្នុងឆ្នាំ២០២៦នេះ គឺជាឱកាសពិសេសព្រោះក្រុមហ៊ុន MG កំពុងផ្តល់ជូនកញ្ចប់ប្រម៉ូសិនដ៏ល្អបំផុតមួយនៅក្នុងទីផ្សាររថយន្តថ្មីនៅកម្ពុជា។ ដោយសារតម្លៃប្រេងឥន្ធនៈកំពុងបន្តធ្លាក់ចុះនៅទូទាំងពិភពលោក ហើយភាពងាយស្រួលក្នុងការចាក់ប្រេងឥន្ធនៈគឺមានទូទាំងប្រទេស ដូច្នេះហើយវាគឺជាជម្រើសនិងជារង្វាន់ដ៏ចំណេញបំផុត ពីការ Free ប្រេងឥន្ធនៈឥតគិតថ្លៃរហូតដល់ $800, Free ការប្តូរប្រេងម៉ាស៊ីនពី១ ទៅ ៣ឆ្នាំ, Free ការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃពេញមួយជិវិត របស់ក្រុមហ៊ុនរថយន្ត MG ដែលជាភាពលេចធ្លោនិងជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកទិញរថយន្តនៅប្រទេសកម្ពុជា។ មិនថាអ្នកទិញរថយន្តសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ឬ សម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារ ឬអ្នកជំនួយដែលធ្វើដំណើរផ្លូវឆ្ងាយនោះទេ គឺ​ MG មានច្រើនម៉ូដែលដែលស្របតាមតម្រូវការនៃការរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។

៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia