ឆ្នាំថ្មីចង់ជិះឡានថ្មី តែលុយសន្សំមិនទាន់គ្រប់ ពេលនេះលែងជាបញ្ហាទៀតហើយ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗនៅកម្ពុជា បានផ្តល់កម្ចីទិញរថយន្តជាមួយអត្រាការប្រាក់ទាប ដែលអាចជួយឱ្យអ្នកអាចសម្រេចក្ដីសុបិនក្នុងការមានឡានផ្ទាល់ខ្លួនបានងាយស្រួលជាងមុន។ នេះជាធនាគារធំៗ ២ នៅកម្ពុជាដែលផ្ដល់កម្ចីទិញរថយន្ត នឹងមានការប្រាក់ទាបបំផុត៖
១. BRED Bank Cambodia៖ ជម្រើសប្រាក់កម្ចីរថយន្តដែលអាចបត់បែនបាន ដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកទាំងអស់គ្នា។ ធនាគារ BRED បានផ្ដល់ប្រាក់កម្ចីសម្រាប់រថយន្តថ្មីរហូតដល់ ៩០% នៃតម្លៃរថយន្តសម្រាប់រថយន្តថ្មី ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៧.៥% ដែលមានរយៈពេលរហូតដល់ទៅ ៧ឆ្នាំ។
ហើយធនាគារក៏មានផ្ដល់កម្ចីសម្រាប់រថយន្តមួយទឹកផងដែរ ដោយធានាគារមានផ្ដល់ប្រាក់កម្ចីរហូតដល់ ៧០% នៃតម្លៃរថយន្ត នឹងមានអត្រាការប្រាក់ចាប់ពី ៧.៨% ជាមួយរយៈពេលនៃការសងវិញគឺ ៥ឆ្នាំ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងព័ត៏មានលម្អិតសូមទំនាក់ទំនងសួរព័ត៌មាន ១ ៨០០ ២០ ១២៣៤។
២. ធនាគារ PPC៖ ធនាគារ PCC មានផ្ដល់ឥណទានរថយន្តថ្មី និងរថយន្តមួយទឹក ដោយទំហំឥណទានមានរហូតដល់ ៣០០.០០០ដុល្លារសម្រាប់ផ្ទាល់ខ្លួន និង ១,០០០,០០០ ដុល្លារសម្រាប់ក្រុមហ៊ុន។ អត្រាការប្រាក់ចាប់ពី ៨.៨០% ក្នុងមួយឆ្នាំសម្រាប់រថយន្តថ្មី និង ១០.៩០% សម្រាប់រថយន្តមួយទឹក។
ចំពោះទំហំឥណទានវិញគឺអាចខ្ចីបានរហូតដល់ទៅ ៨០% នៃតម្លៃទ្រព្យបញ្ចាំសម្រាប់រថយន្តថ្មី និង ៧០% សម្រាប់រថយន្តមួយទឹក។ ដោយមានរយៈពេលកម្ចីរហូតដល់ ១០៨ ខែសម្រាប់រថយន្តថ្មី និង ៨៤ ខែសម្រាប់រថយន្តមួយទឹក។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ និងចង់ដឹងព័ត៌មានលម្អិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៣៩០៩ ៩០៩/ ០២៣ ៩០៩ ៩០៩ ២៤៕


