មានលុយជាង ១ម៉ឺនដុល្លារ ចង់ទិញឡានថ្មីខ្លាញ់គោជិះទៅស្រុក អាចសម្លឹងមើលឡាន ៣ម៉ូដែលនេះបាន
ធី ស្រីល័ក្ខFEBRUARY 28 20262.4 K views

ធ្មេចបើកៗពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតចូលមកដល់ហើយ តើមានបងប្អូនណាខ្លះដែលចង់ទិញឡានថ្មីខ្លាញ់គោជិះទៅស្រុកតែមិនដឹងទិញឡានម៉ូដែលមួយណាព្រោះបច្ចុប្បន្ននេះឃើញថាមានក្រុមហ៊ុនឡានជាច្រើនបានកំពុងតែផលិតរថយន្តស៊ីសាំងតិច ដើម្បីជួយបរិស្ថាន ហើយមានតម្លៃថោកសមរម្យដែលអ្នកមានលទ្ឋភាពល្មមៗក៏អាចទិញជិះបាន ដែរ។ ជាមួយគ្នានោះដែរ ថ្ងៃនេះចាបក្រហម សូមណែនាំនូវយីហោឡានល្បីៗ ៣ ដែលកំពុងលក់ក្នុងតម្លៃក្រោម ២ម៉ឺនដុល្លារដែលសុទ្ធតែជាប្រភេទឡានថ្មីខ្លាញ់គោថែមទៀតផង។

 

១. Toyota Wigo 2026៖ ចំពោះតម្លៃរថយន្ត Toyota Wigo 2026 គឺលក់ក្នុងតម្លៃ ១៩,៩០០ដុល្លារ ដូច្នេះសាកសមបំផុតសម្រាប់បងប្អូនទិញជិះមិនថាឡើងភ្នំ ឬទៅតំបន់កម្សាន្តណា 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 ទៅបានដោយគ្មានក្តីបារម្ភព្រោះធន់ ជួយសន្សំសំចៃបានល្អបើនិយាយពីរូបរាងវិញគឺតូចស្អាតច្រឡឹង តែថាមពលពេញខ្លាំងដូចខ្លាដែលផលិតតាមស្តង់ដារប្រទេសជប៉ុនផងដែរ។

 

រថយន្តមួយនេះ មានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ៨អ៊ីញថែមទៀតផងទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរវិះ តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង។ គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទាក់ទងមកកាន់ផ្នែកលក់ 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 គ្រប់សាខាដើម្បីដឹងពីការផ្តល់ជូនពិសេស ព្រមជាមួយការបើកបរសាកល្បងដោយឥតថ្លៃដែលមានលេខទូរស័ព្ទ +855 17 333 503 ទីតាំង: https://goo.gl/maps/1BP3H8SDFcJ8nQ2D8។

A7601d94 61ef 4bb9 9f5b 55ba79c2261d.jpg

 

. រថយន្តអគ្គិសនី Bingo S រថយន្តអគ្គិសនី Bingo S គឺជាប្រភេទរថយន្ត SUV ខ្នាតតូចដែលត្រូវបានផលិតដោយក្រុមហ៊ុន Wuling ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងដើរដោយថាមពលអគ្ដិសនីសុទ្ធ ១០០ ភាគរយ។ ដោយក្នុងនោះតួរថយន្ដមានបណ្ដោយ ៤.២៦៥ ម៉ែត្រ ទទឹង ១.៧៨៥ ម៉ែត្រ និកម្ពស់ ១.៦ ម៉ែត្រ ខណៈគម្លាតកង២.៦១០ម៉ែត្រ។ មានបំពាក់នូវកាមេរ៉ា 540° មើលជុំវិញរថយន្ត ថ្មរថយន្តមានទំហំ 41.9 kWh ពោងសុវត្ថិភាពចំនួន ៤ គ្រាប់ស្តង់ដា បច្ចេកវិទ្យាអាគុយដ៏ទំនើក ស្តង់ដាគុណភាព PPB

 

តាមការបញ្ជាក់ពីក្រុមហ៊ុន Wuling EV Cambodia រថយន្ដដ៏ស្រស់ស្អាតនេះត្រូវបានដាក់លក់ក្នុងតម្លៃ តម្លៃចាប់ ១៥ ៨០០ ដុល្លារទៅដល់ ១៧ ៨០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖​​ 𝟬𝟭𝟬 𝟴𝟯 𝟱𝟬 𝟱𝟬| 𝟬𝟲𝟴 𝟴𝟯 𝟱𝟬 𝟱𝟬 ឬទៅកាន់ Showroom របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ6A ព្រែកលៀប ជ្រោយចង្វារ រាជធានីភ្នំពេញ។

B828a9ff B0a4 4fbb 9090 Cc19feb0fe45.jpg

.រថយន្ត SUZUKI សម្រាប់រថយន្ត SUZUKI CELERIO គឺជាយីហោជប៉ុនលក់ក្នុងតម្លៃត្រឹមតែ១៣,៩៨០ដុល្លារ ដែលរថយន្តមួយនេះគឺមានរចនាមកជាមួយភាពទំនើប និងទាន់សម័យ ជាមួយផ្នែកខាងក្នុងធំទូលាយជួយអោយការបើកបរ និងអ្នករួមដំណើរប្រកបដោយផាសុកភាព អ្វីដែលជាចំណុចពិសេសៗត្រូវបាន បំពាក់លើរថយន្ត SUZUKI CELERIO ដោយក្នុងនោះរួមមានដូចជា ស៊ីសាំងតិច,កម្លាំងម៉ាស៊ីន 1.0 Dual Jet,Engine Auto Stop Start System,បំពាក់កង់ទំហំ 15 inch-Alloy Wheel,ប្រព័ន្ធហ្វ្រាំង ABS,ប្រព័ន្ធទប់លំនឹង EPS,ប្រព័ន្ធសុវត្ថិភាព Hill Hold Control ,កាន់តែសុវត្ថិភាពជាមួយ Rear Parking Sensor។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 085 91 67 87៕

6f6965cd C8dd 4df5 Bd81 E251abc803ff.jpg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia