ច្បាស់ៗ! ក្រសួងសាធារណការ បញ្ជាក់ច្បាស់ៗពីករណីបណ្ណបើកបរហួសសុពលភាពមានការពិន័យដែរឬទេ?
ធី ស្រីល័ក្ខMARCH 19 202663 views

ជាការពិតណាស់ មានបងប្អូនមួយចំនួនតែងតែមានចម្ងល់ថាតើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយបើសិនជាយើងចង់បន្តសុពលភាពបណ្ណបើកបរបន្តទៀត ត្រូវធ្វើដូចម្តេចហើយត្រូវការឯកសារអ្វីខ្លះ និងតម្លៃប៉ុន្មានទៅ? ជាមួយគ្នានោះដែរ ដើម្បីដោះស្រាយនៅចម្ងល់នេះក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញមកបញ្ជាក់ច្បាស់ៗហើយ។

 

ចំពោះ បណ្ណបើកបរយានយន្តដែលហួសសុពលភាពមិនលើស ៣០ថ្ងៃគឺមិនមានការពិន័យឡើយ។ ប៉ុន្តែ បណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី៣០ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ ៥០០៛ ។

.យ៉ាងណាមិញ ដើម្បីអាចបន្តសុពលភាពបណ្ណបើកបរបាន ត្រូវមានឯកសារដូចជា៖

. បណ្ណបើកបរច្បាប់ដើមដែលត្រូវប្តូរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដោយត្រូវផ្ដិតស្នាមខ្ចៅដៃសាមីខ្លួនដោយផ្ទាល់នៅចំពោះមុខមន្ត្រីទទួលបន្ទុកផ្ដល់សេវា និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមសម្រាប់មន្ត្រីទទួលបន្ទុកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ឬ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលច្បាប់ដើមដែលចេញដោយអគ្គ.អត្តសញ្ញាណកម្ម ឬ លិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គលដែលចេញដោយអគ្គ.អត្តសញ្ញាណកម្ម)

  • .លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា) រូបថត ៤x៦ ផ្ទែពណ៍សចំនួន ៣សន្លឹក
    . កម្រៃសេវា
    បណ្ណបើកបរប្រេភទ "ក" ២០.០០០រៀល
    បណ្ណបើកបរប្រភេទ "ខ"​ "គ" "ឃ" "ង" ៣០.០០០រៀល

៤៥

គួរជម្រាបថា សម្រាប់ទីតាំងដើម្បីធ្វើបណ្ណបើកបរថ្មីបងប្អូនអាចទៅកាន់ ៖ ផ្សារទំនើប AEON ទី១ ឬ AEON ទី២  AEON 3 ផ្សារទំនើបអូឡាំព្យា ផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប ផ្សារទំនើបហ្វូរីថាមសឃ្វែរ ខេត្តព្រះស៊ីហនុ តាមច្រកចេញ-ចូល និង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តដែលបងប្អូនរស់នៅឬសាកសួរព័ត៌មានលម្អិតទំនាក់ទំនងតាមលេខទូរសព្ទ(Hotline)៖ 1275 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia