នៅអំឡុងខែកញ្ញា២០២៦ពោលគឺខែក្រោយនេះ ក្រុមហ៊ុនApple នឹងបញ្ចេញទូរស័ព្ទiPhone 18ដែលជាទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន ហើយស្របពេលនេះដែរ ក្រុមហ៊ុនApple នឹងបញ្ចេញប្រព័ន្ទប្រតិបត្តិការiOS 27 ស្របពេលដែលចេញiPhone 18 ស៊េរីផងដេរ។
ទាក់ទងនឹងការបញ្ចេញប្រព័ន្ទប្រតិបត្តិការ iOS 27 នៅខេក្រោយនេះ មានម៉ូដែលទូរស័ព្ទ iPhone ចាស់ៗមួយចំនួនត្រូវបានApple ចាត់ទុកជាវត្ថុបុរាណពោលគឺមិនអាចដំឡើងទៅប្រព័ន្ធប្រតិបត្តិការiOSនឹងគេបានឡើយ។
បើយោងតាមការចុះផ្សាយ9To5Mac បានឲ្យដឹងមានម៉ូដែលទូរស័ព្ទiPhone ចំនួន៤ម៉ូដែល ដែលនឹងមិនអាចឡើងទៅiOS 27 នឹងគេនោះ មានដូចជា iPhone 11, iPhone 11 Pro, iPhone 11 Pro Max និងiPhone SE ជំនាន់ទី២ជាដើម។
សម្រាប់iPhone 12 ស៊េរីគឺជាម៉ូដែលiPhone ដែលចាស់ជាងគេដែលអាចឡើងទៅiOS 27។ ចំណែកម៉ូដែលiPhone ក្រោមiPhone 11 ស៊េរីគឺគេលែងនិយាយហើយព្រោះApple ចាត់ទុកជាវត្ថុបុរាណដែលលែងUpdate iOS បានទៀតហើយ។
ទាក់ទងនឹងទូរស័ព្ទiPhone នេះដែរសម្រាប់បងប្អូនដែលមានតម្រូវការចង់ទិញទូរស័ព្ទiPhone ហាងទូរស័ព្ទ គ្នាយើង VIP មានលក់ទូរស័ព្ទiPhone គ្រប់ម៉ូដែល។ ជាពិសេសមានលក់ទូរស័ព្ទiPhone មួយទឹក Grade A ជាមួយនឹងគុណភាពនិងមានការធានាត្រឹមត្រូវ។ ចង់ទិញទូរស័ព្ទiPhoneនៅហាង គ្នាយើង VIP អាចឆាតទៅផេក គ្នាយើង VIP ឬទាក់ទងតាមលេខទូរស័ព្ទ 081 67 05 05៕


