មិនមែនមួយទេ! នេះជាគម្រោងព្រែកជីកធំៗ ២ ដែលនឹងលេចរូបរាងឡើងនៅក្នុងពេលខាងមុខ
Bunthoeun KoemJUNE 21 2026995 views

កម្ពុជានៅពេលបច្ចុប្បន្នកំពុងបោះជំហានឈានចូលយុគសម័យថ្មីមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលមិនធ្លាប់មាន។ ជាមួយគ្នានេះ គម្រោងព្រែកជីកខ្នាតយក្សពីរគឺ ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល និងគម្រោង ព្រែកជីកថ្មីរបស់ក្រុមហ៊ុន OCIC កំពុងក្លាយជាគម្រោងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គម្រោងទាំងពីរនេះ មិនត្រឹមតែជាការតភ្ជាប់ផ្លូវទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករ ដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល។

 

១. គម្រោងព្រែកជីកហ្វូណនតេជោ

 

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដរបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គម្រោងនេះមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

 

4303a200 D6ee 43ad 8781 Ff77b7457198

 

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចែកចេញជា ២ ដំណាក់កាលគឺ ដំណាក់កាលទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។ ខណៈគម្រោងនេះដែរនឹងត្រូវចំណាយថវិកាចំនួន ១៧០០ លានដុល្លារសម្រាប់ការសាងសង់ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ៕

 

82268ced Fa74 423c 80bd 6684423b6c4d

 

២. គម្រោងព្រែកជីករបស់ក្រុមហ៊ុន OCIC

 

ក្រុមហ៊ុន OCIC ប្រកាសពីគម្រោងសាងសង់ផ្លូវទឹកថ្មីដែលតភ្ជាប់ពីទីក្រុងរណបរបស់អាកាសយានដ្ឋានអន្ដរជាតិតេជោ TIA ភ្ជាប់ទៅកាន់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលដល់ការទឹកដញ្ជូនទំនិញ។ ខណៈគម្រោងផ្លូវទឹកថ្មីនេះមានប្រវែងសរុប ១០ គីឡូម៉ែត្រ និងគ្រោងចំណាយទុន ១០០ លានដុល្លារ។

 

1 a A0 4

 

យោងតាមប្រសាសន៍របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានបញ្ជាក់ថា យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលូងដែលនៅប៉ែកខាងត្បូងរបស់ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតទៅដល់ក្រុងកែប  ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក

 

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia