ចុះឈ្មោះឱ្យលឿន! កន្លែងល្បីនៅភ្នំពេញ បើកបង្រៀន អង់គ្លេស-ចិន ឱ្យចេះដូចជនជាតិដើមដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខJULY 22 2026405 views

តើមាននរណាគេខ្លះដែលមិនទាន់ចេះប្រើប្រាស់ភាសាអង់គ្លេស-ចិន បានស្ទាត់ជំនាញ ហើយបានសន្យាជាមួយខ្លួនឯងថាឆ្នាំថ្មីត្រូវតែខ្លាំងភាសាពីរនេះ នៅក្នុងនោះដែរប្រសិនជាបងប្អូនចង់រៀនភាសាចិន-អង់គ្លេសដោយឥតគិតថ្លៃសូមរួសរាន់ទៅចុះឈ្មោះនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បាន ខណៈពេលនេះកំពុងប្រកាសបើកវគ្គបង្រៀនដោយគ្មានយកលុយមួយរៀលផងដែរ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា នាពេលនេះមជ្ឈមណ្ឌលយើងបានបើកទទួលចុះឈ្មោះហើយ​ដោយបងប្អូនអាចទៅចុះឈ្មោះដោយផ្ទាល់ចាប់ពីថ្ងៃអង្គារ ដល់សុក្រ វេលាម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ ជាមួយគ្នានោះដែរ ចំពោះការបើកវគ្គបង្រៀនឥតគិតថ្លៃនេះដែរ មានដូចជា៖ ជំនាញភាសា (អង់គ្លេស និងចិន) ។

៨

គូសបញ្ជាក់ថា សម្រាប់ការសិក្សាគឺរៀនចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ ១៥ឆ្នាំឡើងទៅដូច្នេះបងប្អូនអាចធ្វើការចុះឈ្មោះផ្ទាល់ដែលមានទីតាំងស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ៕

៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia