កូរ៉េបើកភ្លើងខៀវ! ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កូរ៉េជម្រុញឱ្យក្រុមហ៊ុនផលិតទឹកត្រីកម្ពុជាត្រៀមនាំចេញទៅលក់នៅកូរ៉េ
ធី ស្រីល័ក្ខ DECEMBER 5 2022 387 views

កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) រួមមាន លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) លោកស្រី Lin Yu ប្រធានក្រុមហ៊ុន GADOSH និងសហការីបានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៊ីឆែង៉ូវហេង នៅទីក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។