វ៉ាដាច់ថៃ វៀតណាម! កម្ពុជាជាប់លេខ១ជាគោលដៅ ទេសចរណ៍វប្បធម៌ល្អបំផុត​ នៅតំបន់អាស៊ី ២ឆ្នាំជាប់គ្នា
Ping Chou EngFEBRUARY 27 2024929 views

រយៈពេល២ឆ្នាំជាប់គ្នាកម្ពុជាបានចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍វប្បធម៌ល្អបំផុតសម្រាប់តំបន់អាស៊ី ដែលតាមពីក្រោយដោយ៦ប្រទេស មានដូចជា ឥណ្ឌា ជប៉ុន នេប៉ាល ស្រីលង្កា ថៃនិងវៀតណាម។ នេះបើតាមគេហទំព័រ World Travel Awards សម្រាប់ឆ្នាំ ២០២២​ និង ២០២៣។

 

បើតាមប្រភពពីគេហទំព័រ World Travel Award ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចុះផ្សាយថា កម្ពុជាគឺជាគោលដៅទេសចរណ៍បែបវប្បធម៌ល្អបំផុត​សម្រាប់ឆ្នាំ២០២៣ និងជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ២០២២។ 

 

ជាការពិតណាស់ប្រទេសកម្ពុជាបានផ្តល់នូវទេសចរណ៍បែបប្រវត្តិសាស្រ្ត វប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ និងធម្មជាតិដ៏សម្បូរបែបរាប់ចាប់ពីឧទ្យានជាតិដ៏ស្រស់បំព្រង ឆ្នេរដ៏បរិសុទ្ធ និងកោះសម្រាកលំហែកាយ។ នៅកម្ពុជាមិនត្រឹមតែមាននៅក្នុងមុខម្ហូបប្លែកៗបែបប្រពៃណីដែលមានរសជាតិឆ្ងាញ់និងតម្លៃសមរម្យប៉ុណ្ណោះ​ តែការស្នាក់នៅក៏មានផាសុកភាពផងដែរ៕

 

Screenshot 2024 02 27 124818

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia