កម្ពុជានិងវៀតណាម កំពុងជំរុញការតភ្ជាប់គម្រោងផ្លូវល្បឿនលឿនថ្មីនៃប្រទេសទាំងពីរ
Bunthoeun KoemJUNE 4 202615 views

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Minh Vu សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរលូន និងល្អប្រសើរ ជាពិសេសលើការតភ្ជាប់ផ្លូវល្បឿនលឿនរបស់ប្រទេសទាំងពីរ- ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ ការតភ្ជាប់ការដឹកជញ្ជូនតាមពីកំពង់ផែខេត្តកំពតកម្ពុជា ជាមួយនឹងកំពង់ផែសមុទ្ររបស់វៀតណាម និងការពិចារណាដំឡើងហេដ្ឋារចនាសម្ព័ន្ធព្រំដែនបន្ថែម ជំរុញដល់ការបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

 

715398076 1875112056793522 7823055718372689369 N

 

សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ប្រទេសកម្ពុជាដែលគ្រោងនឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ របស់វៀតណាម គឺមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ។ ដោយក្នុងនោះមានឆ្លងកាត់ខេត្ដកណ្ដាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧១គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ វិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មមស្ពាន និងថ្នល់ចិន (CRBC)

 

នៅពេលផ្លូវគម្រោងផ្លូវល្បឿនលឿននេះដាក់ឲ្យដំណើរការ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន ជួយកាត់បន្ថយការកកស្ទះ និងការខូចខាតលើផ្លូវជាតិលេខ១ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ។ ពោលធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញនិងក្រុងបាវិត នឹងចំណាយពេលត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ។

 

បន្ថែមពីលើនោះ គម្រោងនេះក៏នឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៅតាមបណ្តោយខ្សែរាជធានីភ្នំពេញ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិតផងដែរ។ ជាពិសេសជួយសម្រួលដល់ចរាចរណ៍ទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ដោយតភ្ជាប់ពីរាជធានីភ្នំពេញទៅដល់ទីក្រុងហូជីមិញ៕

 

712468863 1875112453460149 6747582494003362573 N

400a59d4 4c0d 4410 B6d8 Fc148dd63c10

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia