ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ១៣ ពាន់លានដុល្លារ សម្រាប់រយៈពេល ១០ ខែក្នុងឆ្នាំ២០២៦
Bunthoeun Koem•NOVEMBER 10 2026•34 views

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក សម្រេចបាន ១៣,៨២ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ១៣,២៧ពាន់លានដុល្លារ កើនឡើង ២៧,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំណែកឯសហរដ្ឋអាម៉េរិកនាំចូលមកវិញមានតម្លៃជិត ៥៥០លានដុល្លារ កើនឡើង ៦៨,២%”។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

សូមបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ កង់ សម្ភារធ្វើដំណើរ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ដោយឡែកផលិតផលដែលសហរដ្ឋអាម៉េរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត សម្ភារអគ្គិសនី អេឡិចត្រូនិក គ្រឿងអលង្ការ គ្រឿងសំអាង និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត។

 

Photo 2026 11 10 15 47 24

 

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក សម្រេចបាន ១៣,១៤ពាន់លានដុល្លារ កើនឡើង ២៩,២៤% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ពាន់លានដុល្លារ កើនឡើង ២៨,៤៨% ចំណែកឯអាម៉េរិកនាំចូលមកកម្ពុជាវិញមានតម្លៃ ៤១៧លានដុល្លារ កើនឡើងចំនួន ៥៧,៨៣% ខណៈដែលតួលេខនេះ បញ្ជាក់ថា កម្ពុជាបន្តរក្សាបានយ៉ាងល្អនូវទីផ្សារសហរដ្ឋអាម៉េរិក។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia