កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ
Sreymom ChaMAY 1 2026

ខេត្តបាត់ដំបង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ — កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយរកឃើញក្រុមនិស្សិតជ័យលាភី ដែលបានកែច្នៃផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត ដើម្បីត្រៀមឈានចូលទីផ្សារ។


កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ និងវិស័យឯកជន។


កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” ត្រូវបានអនុវត្តដោយសាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសហគ្រិនខ្មែរ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលចំណីអាហារប្រកបដោយនវានុវត្តន៍ និងបណ្តុះគំនិតសហគ្រិនភាព ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ និងសិស្សមកពីស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទូទាំងប្រទេស។

Photo 2026 05 01 09 47 19

 

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “កម្មវិធីនេះបង្ហាញថា នវានុវត្តន៍អាចចាប់ផ្តើមនៅក្នុងថ្នាក់រៀន និងអាចបន្តអភិវឌ្ឍចូលទីផ្សារ។ លទ្ធផលដែលយើងទទួលបានថ្ងៃនេះ មិនមែនគ្រាន់តែជាគម្រោងរបស់ក្រុមនិស្សិតធម្មតាទេ ប៉ុន្តែជាផលិតផលបឋមដែលមានសក្តានុពលពាណិជ្ជកម្មពិតប្រាកដ។ នេះជាទិសដៅសម្រាប់កម្ពុជា ដើម្បីបណ្តុះសហគ្រិនដែលអាចបង្កើតតម្លៃបន្ថែម អភិវឌ្ឍផលិតផលដែលមានភាពប្រកួតប្រជែង និងពង្រឹងមូលដ្ឋានទីផ្សាររបស់យើងក្នុងតំបន់ និងពិភពលោក។”


កម្មវិធីរដូវកាលទី៣នេះ បានសម្រាំងក្រុមនិស្សិតចំនួន ១០ ក្រុម ដែលមានសមាជិកសរុប ៣៩ នាក់ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១៦ សប្តាហ៍ រួមទាំងការអភិវឌ្ឍផលិតផល ការរៀបចំផលិតផលគំរូ ទស្សនកិច្ចទៅកាន់សហគ្រាសកែច្នៃចំណីអាហារ និងការសាកល្បងទីផ្សារតាមរយៈមតិយោបល់ពីអ្នកប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍផលិតផលអាហាររបស់ខ្លួន សម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។

Photo 2026 05 01 09 47 26

 

ឯកឧត្តម សុខ ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងថា៖ “ការប្រកួតប្រជែងកែច្នៃចំណីអាហារនេះ ជាការលើកទឹកចិត្តសម្រាប់ការបង្កើតគំនិតផលិតផលថ្មីៗ ជាជម្រើសសម្រាប់សកម្មភាពពាណិជ្ជកម្ម ដោយមានគោលដៅលើកកម្ពស់ផលិតភាព និងភាពចម្រុះនៃសហគមន៍ចំណីអាហារកម្ពុជា។ លើសពីនេះ កម្មវិធីនេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំជំនាញកែច្នៃចំណីអាហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញក្នុងទីផ្សារការងារ។”

Photo 2026 05 01 09 47 32

 

លោក Suyoung Chang តំណាង KOICA បានបន្ថែមថា៖ “ក្រុមទាំង ១០ បានបង្ហាញបេសកកម្មដូចគ្នា នៅក្នុងផែនការអាជីវកម្មរបស់ពួកគេ គឺ ‘គាំទ្រកសិករខ្មែរ’។ សហគ្រិនវ័យក្មេងទាំងនេះ បានរចនាគម្រោងអាជីវកម្មរបស់ពួកគេ ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីកសិ-ឧស្សាហកម្មរួមមួយ មិនមែនគ្រាន់តែជាការស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនទេ។ ក្រុមទាំង ១០ ដែលបានប្រកួតប្រជែងថ្ងៃនេះ មិនត្រឹមតែជានិស្សិតដែលបង្កើតផលិតផលថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលចូលរួមតាំងពីដំបូងទី ក្នុងការកសាងឧស្សាហកម្មចំណីអាហារកម្ពុជាប្រកបដោយបរិយាបន្ន និងធន់នឹងវិបត្តិ។”


ផលិតផលអាហារចំនួន ១០ ដែលត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតរួមមាន ប្រេងកាកាវ បាយសម្ងួត បាយសម្លកកូរ សាច់ក្រកហតដក ភេសជ្ជៈល្ហុង ប្រេងចង្រិត ទឹកពោតសុខភាព តែសុខភាពស្ដ្រី ម្សៅទឹកដោះ សណ្ដែកខ្មៅ និងមីដំឡូងជ្វា។


នៅចុងបញ្ចប់នៃការប្រកួត កម្មវិធីបានជ្រើសរើសក្រុមនិស្សិតជ័យលាភីចំនួន ៣ ក្រុម រួមមាន៖  
១. ក្រុម ប៊េប៊ីករកូរ (ផលិតផល៖ សម្លកកូររហ័ស)
២. ក្រុម កាកាវ (ផលិតផល៖ ប្រេងកាកាវ និងម្សៅកាកាវ)
៣. ក្រុម រតនៈ (ផលិតផល៖ ទឹកពោតសុខភាព)
ជ័យលាភីទាំង ៣ ក្រុម ក៏ទទួលបានមូលនិធិបឋមដើម្បីអភិវឌ្ឍអាជីវកម្មចំនួន ២០លានរៀល សម្រាប់ក្រុមនីមួយៗផងដែរ។

Photo 2026 05 01 09 47 38

 

Photo 2026 05 01 09 47 45

 

 

 

Photo 2026 05 01 09 47 53

 

Photo 2026 05 01 09 47 59

 

Photo 2026 05 01 09 48 08

 

Photo 2026 05 01 09 48 16

 

Photo 2026 05 01 09 48 25

 

Photo 2026 05 01 09 48 32

 

Photo 2026 05 01 09 48 37

 

អំពីសហគ្រិនខ្មែរ


សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រង ធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរស់ រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ សហគ្រាសធុន តូចនិងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័នដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាព សហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៏ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ
https://khmerenterprise.info/sector 
បណ្ដាញសង្គម៖ Facebook | Website

អំពី KOICA–គម្រោងភូមិសន្តិភាព


គម្រោងភូមិសន្តិភាព–ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គឺជា ការរួមបញ្ចូលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជនបទ រយៈពេល ប្រាំឆ្នាំដែលកំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត ភាគពាយព្យនៃប្រទេស កម្ពុជា រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះមានគោលបំណងបង្កើតសហគមន៍ជនបទប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ជីវភាព និងសមត្ថភាពរបស់អ្នកភូមិ ពង្រឹងអភិបាលកិច្ច និងបង្កើនប្រាក់ចំណូលផ្នែក កសិកម្ម ប្រកបដោយចីរភាព។
បណ្ដាញសង្គម៖ KOICA Cambodia Office | Home - Ministry of Rural Development 

 

អំពីសាកលវិទ្យាល័យជាតិបាត់ដំបង


សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) គឺជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតរបស់កម្ពុជានៅភាគពាយព្យ នៃប្រទេស, ដើម្បីអាចទទួលបានសេវាអប់រំឧត្តមសិក្សា ដើម្បីអភិវឌ្ឍអាជីពរៀងៗខ្លួន ក៏ដូចជាសហគមន៍មូលដ្ឋាន និងដូចជាកាត់បន្ថយគម្លាតចំណេះដឹងរវាងជនបទ និងទីក្រុងផងដែរ។ NUBB មានមហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៥ រួមមាន៖ (១) មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ (២) មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ (៣) មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ (៤) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ (៥) វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង (៦) វិទ្យាស្ថានភាសាបរទេស។ បរិញ្ញាបត្រវិទ្យាសាស្រ្ត–កម្មវិធីកែច្នៃអាហារត្រូវបានធ្វើទំនើបកម្មដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាមស្តង់ដារគុណភាពអប់រំសកល។ បរិញ្ញាបត្រវិទ្យាសាស្រ្ត–ការកែច្នៃអាហារកំពុងអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) និងស្តង់ដារ AUN-QA ក្នុងឆ្នាំ 2025។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទីតាំង (សាកលវិទ្យាល័យជាតិបាត់ដំបង)
បណ្ដាញសង្គម៖ Facebook | Website

 

Cambodia Startup Launchpad Food Edition Season 3 
Awards Top Student’s Food Innovations 

Battambang, April 29, 2026 — The public pitching and award ceremony of the “Cambodia Startup Launchpad – Food Edition” Season 3 concluded successfully in Battambang, showcasing innovative, market-ready food products developed by Cambodian students and young entrepreneurs.


The event brought together key stakeholders from government, development partners, academia, and the private sector, and was presided over by H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation (MISTI) and Chairman of the Board of Trustees of Khmer Enterprise (KE).


The program, run by the National University of Battambang (NUBB) in collaboration with KE and the Korean International Cooperation Agency (KOICA), aims to foster creative food product development and cultivate an entrepreneurial mindset among students from universities and technical and vocational education and training (TVET) institutions nationwide.

 

Addressing the event, Minister Hem Vanndy said, “This program shows how innovation can move from the classroom into the marketplace. What we see today are not just student projects, but early-stage products with real commercial potential. This is exactly the direction Cambodia needs—to build entrepreneurs who can add value, develop competitive products, and strengthen our position in regional and global markets.”


Season 3 of the program brought together 10 student teams, comprising 39 participants, who completed a 16-week intensive training program. This included product development, sampling, field visits to food processing enterprises, and market validation through direct consumer feedback, culminating in final product presentations at the grand finale.

 

H.E. Sok Khorn, Rector of the National University of Battambang, said, “This food processing competition serves as an inspiration for generating new product ideas as alternatives to commercial activities, with the goal of enhancing the productivity and diversity of Cambodian food cooperatives. Furthermore, this program has significantly contributed to the food processing skills education at the National University of Battambang, enabling it to better meet the skill requirements of the job market.”

 

Mr. Suyoung Chang, Representative of KOICA, said, “All ten teams independently declared the same mission in their business plans: 'Support Khmer Farmers.' These young entrepreneurs designed their ventures as part of a broader agro-processing ecosystem — not merely as personal commercial pursuits. The ten teams that competed today are not just students launching products — they are the early architects of a more inclusive and resilient Cambodian food economy.”

 

The final 10 innovative food products created by the student teams include Cocoa Oil, Instant Rice, Samlor Kako Rice Pot, HD HOTDOGS, Papaya Drink, Cricket Sauce, Healthy Corn Juice, Women’s Health Detox Tea, Black Bean Milk Powder, and Sweet Potato Noodles. 
At the conclusion of the competition, the three winning teams are:
1.    Team Baby Kakor (Product: Quick Kakor)
2.    Team Cacao (Product: Cacao Oil and Cacao Powder)
3.    Team Ratanak (Product: Healthy Corn Juice)
Each student team was also awarded a startup seed fund of 20,000,000 riels.

 

About Khmer Enterprise

Khmer Enterprise (KE) is established by the Royal Government of Cambodia to implement the support programs and directly work with partners and beneficiaries. It aims to mobilize, invest, and manage resources from all legitimate sources to support the development of a vibrant entrepreneurial ecosystem and to provide financial and non-financial support to related entrepreneurial ecosystem builders. They are entrepreneurs, innovative startups, potential SMEs, and partner institutions that participate in promoting entrepreneurial activities driving innovation and value-added creation in Cambodia’s economy. For more information, visit
https://khmerenterprise.info/sector%20 
Social networks: Facebook | Website

 

About KOICA-Peace Village Project

The Peace Village Project—funded by the Korean Government through the Korea International Cooperation Agency (KOICA)—is a five-year integrated rural development initiative being implemented in the northwestern provinces of Cambodia, including Battambang, Banteay Meanchey, and Pailin. In collaboration with the Ministry of Rural Development (MRD), the project aims to build inclusive and sustainable rural communities by improving living conditions and villagers’ capacities, strengthening governance, and increasing sustainable agricultural incomes.
Social networks: KOICA Cambodia Office | Home - Ministry of Rural Development

 

About National University of Battambang


National University of Battambang (NUBB) is Cambodia's largest public university in the northwest of the country, to have access to higher education services in order to develop their individual careers as well as those of local communities while also reducing knowledge gaps between the rural and urban. NUBB has five faculties and Institute include: (1) Faculty of Business Administration and Tourism, (2) Faculty of Agriculture and Food Processing, (3) Faculty of Sociology and Community Development, (4) Faculty of Arts, Humanities, and Education, (5) Science and Technology and (6) Institute of Foreign Languages. The BSc. The Food Processing program is modernized to meet market needs and aligns with global educational quality standards. The BSc. Food Processing is applying Outcome-Based Education (OBE) and AUN-QA standard in 2025. 


For more information, visit Home (National University of Battambang)
Social networks: Facebook | Website 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia