តិចអត់ដឹង! នេះជាការងារទាំង ៥ ដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅកម្ពុជា
Pov SaruFEBRUARY 19 2026105 views

ក្នុងសង្គមសម័យទំនើប បើអ្នកចង់មានអនាគតហិរញ្ញវត្ថុល្អប្រសើរការជ្រើសរើសមុខរបរមួយឱ្យត្រឹមត្រូវគឺពិតជាសំខាន់ខ្លាំង ដោយមិនផ្អែកតែលើចំណង់ចំណូលចិត្ត តែក៏ត្រូវផ្នែកលើ ជំនាញ សមត្ថភាព និងតម្រូវការទីផ្សារផងដែរ។ ហើយនៅកម្ពុជា មានការងារចំនួន ៥ ដែលគេដឹងថាជាការងារដែលទទួលបានប្រាក់ខែខ្ពស់បំផុត៖

 

១. វិស័យ IT និងបច្ចេកវិទ្យា៖ មុខរបរដូចជា Software Developer, Data Analyst, Cybersecurity Specialist និង AI Engineer កំពុងក្លាយជាមុខរបរដែលមានប្រាក់ខែខ្ពស់បំផុត។ យោងតាមទិន្នន័យពីវេបសាយការងារជាច្រើន បង្ហាញថា IT Manager ឬ Senior Developer អាចទទួលបានប្រាក់ខែចាប់ពី 1,500 ដុល្លារ ដល់ 4,000 ដុល្លារ ក្នុងមួយខែ ឬអាចលើសនេះ ប្រសិនបើធ្វើការជាមួយក្រុមហ៊ុនអន្តរជាតិ។ 

 

២. វិស័យធនាគារ និងហិរញ្ញវត្ថុ៖ ការងារដូចជា Finance Manager, Auditor, Risk Manager និង Investment Analyst គឺស្ថិតក្នុងក្រុមប្រាក់ខែខ្ពស់។ នេះយោងតាមរបាយការណ៍ប្រាក់ខែប្រចាំឆ្នាំរបស់ HRINC Cambodia បានបង្ហាញថា Finance Manager នៅកម្ពុជា អាចមានប្រាក់ខែចន្លោះពី 2,000 ដល់ 3,500 ដុល្លារ ក្នុងមួយខែ ឬអាចលើសនេះបើនៅក្នុងក្រុមហ៊ុនធំៗ។

 

៣. វិស័យវិស្វកម្ម និងសំណង់៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ, ស្ពាន, អគារ និងរោងចក្រ ធ្វើឱ្យវិស្វករមានតម្រូវការខ្ពស់។ វិស្វករសំណង់, អគ្គិសនី និងមេកានិច អាចទទួលបានប្រាក់ខែចន្លោះពី 1,200 ទៅ 3,000 ដុល្លារ ក្នុងមួយខែ អាស្រ័យលើបទពិសោធន៍ការងារជាក់ស្ដែង។


៤. វិស័យវេជ្ជសាស្ត្រ និងសុខាភិបាល៖ វេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតជំនាញ ជាមុខរបរដែលត្រូវការការសិក្សាយូរ និងជំនាញខ្ពស់។ ក្នុងមន្ទីរពេទ្យឯកជន ប្រាក់ខែអាចឈានដល់ 2,000 ទៅ 5,000 ដុល្លារ ក្នុងមួយខែ ឬច្រើនជាងនេះសម្រាប់ Specialist។


៥. មុខតំណែងគ្រប់គ្រង និងអ្នកលក់កម្រិតខ្ពស់៖ ការងារជា CEO, Director, Project Manager ឬក៏ Sales Director ជាមុខតំណែងដែលទទួលខុសត្រូវខ្ពស់ និងបង្កើតចំណូលឱ្យក្រុមហ៊ុន។ ប្រាក់ខែរបស់អ្នកទាំងនេះអាចចាប់ពី 1,500 ដុល្លារ ដល់ 5,000 ដុល្លារ ក្នុងមួយខែ ហើយអ្នកលក់ដែលខ្លាំងៗអាចរកបានច្រើនជាងនេះតាម Commission របស់ពួកគេ។

 

គួរបញ្ជាក់ថា ការងារមានប្រាក់ខែខ្ពស់ មិនមែនកើតឡើងដោយចៃដន្យ ប៉ុន្តែបង្កើតឡើងពីការត្រៀមខ្លួនជាមុន។ ដូច្នេះ ប្រសិនបើអ្នកចង់មានអនាគតហិរញ្ញវត្ថុល្អ គួរតែចាប់ផ្តើមពីថ្ងៃនេះ ដោយជ្រើសរើសជំនាញដែលទីផ្សារកំពុងត្រូវការ រួចវិនិយោគលើការសិក្សា និងការបណ្តុះបណ្តាលខ្លួនឯងឱ្យខ្លាំងព្រោះឱកាសធំៗទាំងនេះកំពុងរងចាំអ្នកនៅពេលអនាគត។ កុំរង់ចាំឱកាសមករកអ្នក តែត្រូវបង្កើតឱកាសដោយខ្លួនឯង។ 

 

ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើទាំងពេញម៉ោង ឬក្រៅម៉ោង អាចចូលទៅកាន់គេហទំព័រ Khmer24 ដែលសម្បូរទៅដោយឱកាសការងារជាច្រើន ស្របតាមជំនាញ និងតម្រូវការ ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ: 092724724 / 081724724 / 093724724៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia