មាសឡើងថ្លៃ កម្ពុជាជាប់លេខ១នៅអាស៊ានមានចំណែកមាសច្រើនបំផុតក្នុងទុនបម្រុងអន្តរជាតិខណៈនេះមាសដែលកម្ពុជាមាន
Toeuy HongMARCH 6 202616 views

 នៅឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសកាន់តែកើនឡើងខ្លាំងមិនធ្លាប់មានពីមុនហើយគិតត្រឹមថ្ងៃនេះហាងឆេងមាសឡើងដល់៦១៦ដុល្លារក្នុងមួយជី។ ខណៈហាងឆេងមាសកាន់តែឡើងថ្លៃ ប្រទេសកម្ពុជាយើងបានឈរលើកំពូលតារាងជាប្រទេសនៅតំបន់អាស៊ានដែលមានចំណែកមាសក្នុងបម្រុងអន្តរជាតិច្រើនជាងគេបំផុត។

 

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់ប្រទេសវៀតណាមដែលបានចុះផ្សាយកាលពីដើមខែមករាឆ្នាំ២០២៦នេះបានឲ្យដឹងថាធនាគារជាតិនៃកម្ពុជារបស់កម្ពុជាយើងមានមាសប្រមាណ៥៤តោនដែលស្មើនឹង១ភាគ៣នៃ២៦ពាន់លានដុល្លារដែលជាទុនបម្រុងអន្តរជាតិសរុបរបស់កលម្ពុជា។  ត្រង់នេះសូមបញ្ជាក់ផងដែរថាកម្ពុជាមិនមែនមានមាសបម្រុងទុកច្រើនជាងគេទេ ប៉ុន្ដែបើគិត

 

ប្រភពដដែលបានឲ្យដឹងទៀតថាកម្ពុជាបាននាំមុខគេដោយឈរលើកំពូលតារាដែលប្រទេសដែលមានមាសច្រើនបំផុតនៅតំបន់អាស៊ានពោលគឺមានមាសរហូតដល់ទៅ២៥%នៃទុនបម្រុងអន្តរជាតិសរុបបើគិតជាលុយគឺមាសរបស់កម្ពុជាមានតម្លៃប្រមាណជាង៦ពាន់លានដុល្លារ។

 

 ត្រង់នេះសូមបញ្ជាក់ផងដែរថាកម្ពុជាមិនមែនមានមាសច្រើនជាងគេទេ ប៉ុន្ដែបើគិតចំណែកមាសដែលមានក្នុងទុនបម្រុងអន្តរជាតិគឺកម្ពុជាមានច្រើនជាងគេដោយមានមាសរហូដល់ជាង២៥%នៃទុនបម្រុងអន្តរជាតិរបស់កម្ពុជា។

 

មាសដែលប្រទេសកម្ពុជាយើងប្រមាណជាង៥០តោននេះគឺទុនបម្រុងដើម្បីធានាតម្លៃប្រាក់រៀលខ្មែរយើងក៏ដូចជារក្សានូវទំនុកចិត្តរបស់បរទេសដែលចូលមកវិនិយោគនៅប្រទេសកម្ពុជាយើង។ លើសពីនេះការរក្សាទុកមាសបម្រុងទុកនេះជួយការពារនិងកាត់បន្ថយពីផលរំខានផ្នែកសេដ្ឋកិច្ចក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia