សង្រ្គាមពាណិជ្ជកម្មឡើងកម្តៅ ខណៈADB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាបែបនេះ ក្នុងឆ្នាំ ២០២៦
Kan DaraOCTOBER 1 20257.6 K views

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៥ ពី ៦.១% ចុះមក ៤.៩% ហើយសម្រាប់ឆ្នាំ ២០២៦ ពី ៦.២% ចុះមក ៥.០%វិញ។ ការប្រែប្រួលនេះកើតឡើង ដោយសារបញ្ហាប្រឈមពាក់ព័ន្ធនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់នៃទីផ្សារនាំចេញរបស់សហរដ្ឋអាមេរិក។

 

យោងតាមសេចក្ដីប្រកាសរបស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ADBបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងនៅតែរក្សាកំណើនបានយ៉ាងរឹងមាំរហូតដល់ឆ្នាំ ២០២៦ ដោយមានកម្លាំងជំរុញសំខាន់ៗពីវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)

 

S

 

ក្នុងនោះ អ្នកនាំពាក្យ ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានលើកឡើងយ៉ាងដូច្នេះថា មានភាពវិជ្ជមានចំពោះស្ថានភាពអតិផលរណា ពីព្រោះការកើនឡើងនៃតម្លៃម្ហូបអាហារមានអត្រាទាបជាងការរំពឹងទុក និងតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះនាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។

 

គួរជម្រាបផងដែរថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia