ច្បាស់ការ! នេះជាពេលវេលាដែលគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះបើកឲ្យដំណើរជាអចិន្ដ្រៃយ៍ ខណៈការសាងសង់ជិតបញ្ចប់ទាំងស្រុង
Bunthoeun KoemMARCH 4 2026145 views

នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ស្ពានមិត្តភាពកម្ពុជា-ចិន) ស្ថិតនៅក្នុងខេត្ដក្រចេះ។ ខណៈមកដល់ពេលនេះ ជិតបញ្ចប់ការសាងសង់រួចរាល់ ១០០ ភាគរយហើយ។ តាមការបញ្ជាក់លើបណ្ដាញសង្គមវឌ្ឍនភាពនៃគម្រោងនេះមានដូចខាងក្រោម៖ 

 

១-វឌ្ឍនភាពរួម៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រចបាន៩៦,៨៤%

២- ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%

៣- ការងារផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩%

 

645626989 26478218048442306 3840677719899783146 N

 

ជាមួយគ្នានេះដែរឯកឧត្ដមក៏បានបញ្ជាក់ដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ(បើកជាអចិន្ត្រៃយ៍) ។

 

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺជាការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។

 

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត៕

 

645249341 26478218265108951 8423056224669469405 N

645682054 26478218231775621 3022746418062753832 N

645548852 26478218001775644 6195431906741467433 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia