ដំណើរទស្សនកិច្ចសិក្សាជាអន្តរជាតិនៅ CamEd Business School គឺជាកម្មវិធីសំខាន់មួយ ដែលមានគោលបំណងភ្ជាប់ចំណេះដឹង និងទ្រឹស្តីក្នុងថ្នាក់រៀនជាមួយបទពិសោធន៏ជាក់ស្តែង នៅកម្រិតអន្តរជាតិ។ ថ្មីៗនេះ និស្សិត CamEd Business School ចំនួន២៥ នាក់បានចូលរួមដំណើរ ទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុនដែលខាងវិទ្យាស្ថានបានរៀបចំ។ ក្រុមនិស្សិតបាន ចូលរួមទស្សនាក្រុមហ៊ុនអន្តរជាតិឈានមុខគេនៅប្រទេសជប៉ុនដូចជា ក្រុមហ៊ុន Dai-Ichi, Nippon Express និង Comgest។

តាមរយៈបទពិសោធន៍នេះ និស្សិតអាចយល់ឃើញពីគោលគំនិត ដែលគេបានសិក្សាក្នុងថ្នាក់រៀនដូចជា គ្រប់គ្រងខ្សែផ្គត់ផ្គង់ និងអភិបាលកិច្ចក្រុមហ៊ុន ត្រូវបានអនុវត្តក្នុងអាជីវកម្មជាក់ស្តែង។ មិនតែប៉ុណ្ណោះ និស្សិតក៏បានធ្វើដំណើរទៅកាន់ សាកលវិទ្យាល័យ Waseda ដែលពួកគេមានឱកាសបង្កើតទំនាក់ទំនង និងចែករំលែកបទពិសោធន៍ ក៏ដូចជាវប្បធម៌ជាមួយនឹងសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ Waseda ផងដែរ។
តាមរយៈការរួមបញ្ចូលទស្សនកិច្ចសិក្សា ការស្វែងយល់ពីវប្បធម៌ និងការចូលរួមជាមួយស្ថាប័នអន្តរជាតិ កម្មវិធីនេះជួយឲ្យនិស្សិតទទួលបានទស្សនៈគំនិតថ្មីៗ និងជំនាញចាំបាច់សម្រាប់ភាពជោគជ័យក្នុង បរិបទជាសកល ព្រមទាំងបង្កើនឱកាសការងាររបស់ពួកគេផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ។




