ពីផ្លែមាន និងសំបកស៊ុតនៅកម្ពុជា ទៅជាគំនិតអាជីវកម្មដែលទទួលការចាប់អារម្មណ៍នៅ សហរដ្ឋអាមេរិក
Daneth MechMAY 6 2026

Us 2

 

CamEd Business School មានមោទកភាពយ៉ាងខ្លាំងចំពោះក្រុមនិស្សិតឆ្នើមចំនួនពីរក្រុម ដែលបានបង្ហាញសមត្ថភាពខ្ពស់ក្នុងវិស័យសហគ្រិនភាព ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក បន្ទាប់ពីបានឈ្នះការប្រកួត CamEd Entrepreneurship Challenge 2025។ ក្រោមឈ្មោះក្រុម Golden Longan និង Medi-Egg និស្សិតទាំងពីរក្រុមត្រូវបាន​ អញ្ជើញឲ្យធ្វើបទបង្ហាញផែនការអាជីវកម្ម ដែលរៀបចំដោយ Washington State University ដោយបង្ហាញពីគំនិតច្នៃប្រឌិត ចីរភាព និងគំរូអាជីវកម្មផ្អែកលើធនធានក្នុងស្រុក។

ក្រោមការណែនាំរបស់សាស្ត្រាចារ្យ Monirul Islam និស្សិតបានកែលម្អ និងអភិវឌ្ឍគំនិត អាជីវកម្មរបស់ពួកគេ ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាស្ត្រាចារ្យ និងអ្នកចូលរួម ដោយសារភាពច្នៃប្រឌិត និងសក្តានុពលក្នុងការអនុវត្តជាក់ស្តែងលើទីផ្សារ។

ក្រុម Golden Longan បានធ្វើបទបង្ហាញអំពីគម្រោងកសិកម្មប្រកបដោយចីរភាព ដែលផលិតស្ករ និងទឹកស៊ីរ៉ូធម្មជាតិពីផ្លែមៀន ដែលប្រមូលពីកសិករក្នុងស្រុក ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជា។ ខណៈដែលក្រុម Medi-Egg បានបង្ហាញអំពីយុទ្ធសាស្ត្រ Circular Economy ដោយបម្លែងសំបកស៊ុតដែលត្រូវបានបោះចោល ទៅជាផលិតផលអាហារូបត្ថម្ភជាតិកាល់ស្យូម ដែលជួយកាត់បន្ថយកាកសំណល់ និងផ្តល់ជាជម្រើសសុខភាពក្នុងតម្លៃសមរម្យ។

ក្នុងអំឡុងដំណើរទស្សនកិច្ច និស្សិតក៏មានឱកាសទៅទស្សនាទីតាំងសំខាន់ៗនៅសហរដ្ឋអាមេរិក រួមមាន ក្រុមហ៊ុន Starbucks​ ផ្សារ Pike Place និងរោងចក្រផលិតយន្តហោះ Boeing។

បទពិសោធន៍នេះបានបង្ហាញថា និស្សិត CamEd មានសមត្ថភាពខ្ពស់ក្នុងការធ្វើបទបង្ហាញ នៅលើឆាកអន្តរជាតិ។ លើសពីនេះ វាក៏បានបញ្ជាក់ពីសមត្ថភាពក្នុងការអភិវឌ្ឍគំនិតសហគ្រិន ដោយអាចបម្លែងធនធានក្នុងស្រុក ទៅជាគំនិតអាជីវកម្មដែលមានសក្តានុពលប្រកួតប្រជែងលើទីផ្សារ អន្តរជាតិ។ CamEd សូមកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យរបស់និស្សិត ដែលអាចយកចំណេះដឹងពីថ្នាក់រៀន មកអនុវត្តក្នុងគម្រោងអាជីវកម្មពិតប្រាកដ និងមានឱកាសបង្ហាញ នៅលើឆាកអន្តរជាតិ។

 

Us 3

Us 4

Img 20260429 203004 277

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia