អត្ថប្រយោជន៍នៃកម្មវិធីផ្លាស់ប្តូរការសិក្សាជាអន្តរជាតិ
Daneth MechJULY 27 2026

CamEd Business School ជាគ្រឹះស្ថានឧត្តមសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិ និងឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យ។  និស្សិតដែលសិក្សា ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នៅក្នុងឆ្នាំសិក្សាទី២ ឬទី៣ ពួកគេអាចមានឱកាសធ្វើការផ្លាស់ប្តូរការសិក្សាជាលក្ខណៈអន្តរជាតិ ជាមួយសកលវិទ្យាល័យល្បីៗដែលជាដៃគូររបស់ CamEd Business School ដែលមានរយៈពេលចន្លោះពី ៣ខែ ទៅ៦ខែ។​ នៅក្នុងនោះ រួមមានសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសម៉ារ៉ុក ប្រទេសអុីតាលី ប្រទេសរូម៉ានី ប្រទេសកូរ៉េ ប្រទេសចិន  ប្រទេសឥណ្ឌា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេសុី ប្រទេសម៉ាឡេសុី និងប្រទេសវៀតណាម។ អ្វីដែលនិស្សិតទទួលបានពីកម្មវិធីផ្លាស់ប្តូរការសិក្សាជាអន្តរជាតិ គឺបទពិសោធន៍ជាសកល ក៏ដូចជាចំណេះដឹងអំពីទីផ្សារ និងហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងទស្សនវិស័យកាន់តែទូលំទូលាយ។

តាមរយៈបទពិសោធន៍ទាំងនេះ និស្សិតមិនត្រឹមតែបង្កើនចំណេះដឹងសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍ និងពង្រឹងជំនាញទន់ ដូចជាសមត្ថភាពក្នុងការសម្របខ្លួន ជំនាញទំនាក់ទំនង និងការយល់ដឹងអំពីវប្បធម៌ផ្សេងៗ ដែលជួយបង្កើនឱកាសការងាររបស់ពួកគេផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh

 

Wimun 11

Usa 8

Wimun 04

Wimun 05

Indo 2

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia