មិនងាយខឹង! ទោះមេ ឬអ្នកដទៃស្តីបន្ទោសខ្លាំងប៉ុណ្ណា ក៏អាចគ្រប់គ្រង់អារម្មណ៍បានល្អ បើប្រើស្នៀត ៣ នេះ
Kan DaraMARCH 30 202624 views

ការរក្សាចិត្តឱ្យស្ងប់នៅចំពោះមុខការរិះគន់ ឬការស្តីបន្ទោសខ្លាំងៗ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាគឺជាវិជ្ជាជីវៈនិយម ដែលអ្នកធ្វើការឆ្នើមគ្រប់រូបគួរមាន។ បើអ្នកចង់ក្លាយជាមនុស្សចិត្តត្រជាក់ មិនងាយខឹង និងអាចគ្រប់គ្រងស្ថានការណ៍បានល្អ ទោះស្ថិតក្នុងសម្ភាពស្តីបន្ទោសខ្លាំង សូមសាកល្បងប្រើស្នៀតទាំង ៣ នេះ៖

 

/. បច្ចេកទេស ផ្អាក ៥ វិនាទី៖ នៅពេលរងការស្តីបន្ទោស ប្រព័ន្ធប្រសាទរបស់យើងនឹងឆ្លើយតបតាមបែបសភាវគតិការពារខ្លួន ដែលធ្វើឱ្យយើងចង់តបតវិញភ្លាមៗ។ ប៉ុន្តែកុំអាលហើបមាត់តបតអី។ ឈប់ស្តាប់ ហើយដកដង្ហើមវែងៗឱ្យបាន ៥ វិនាទី។ ការធ្វើបែបនេះ ជួយឱ្យខួរក្បាលផ្នែក Logic មានពេលដំណើរការ ជំនួសឱ្យការប្រើអារម្មណ៍ឆេវឆាវ។ វាជួយឲ្យអ្នកអាចឆ្លើយតបដោយភាពថ្លៃថ្នូរ មិនមែនឆ្លើយតបដោយកំហឹង។

 

/. បំប្លែង ពាក្យស្តីបន្ទោស ឱ្យទៅជាទិន្នន័យ៖ កុំយកពាក្យសម្តីអវិជ្ជមានមកដាក់ក្នុងខ្លួន។ ចូរស្រមៃថាពាក្យស្តីបន្ទោសទាំងនោះ គឺជាកញ្ចប់ទិន្នន័យដែលអ្នកត្រូវរើសយកតែចំណុចខ្វះខាតមកកែសម្រួល។ ឧទាហរណ៍ នៅពេលមេ ឬអ្នកដទៃនិយាយខ្លាំងៗដាក់ ចូរផ្តោតតែលើសំណួរថា «តើគាត់ចង់ឱ្យយើងកែចំណុចណា ចូររំលងចោលនូវទឹកមុខ ឬសម្តីអសុរោះ ហើយចាប់យកតែខ្លឹមសារនៃកំហុសដើម្បីយកមកអភិវឌ្ឍខ្លួន។

 

/. ប្រើសំនួរ ឆ្លុះបញ្ចាំង ដើម្បីបញ្ចប់ជម្លោះ៖ ការឆ្លើយតបដោយសន្តិវិធីបំផុត គឺការបង្ហាញថាអ្នកយល់ពីអារម្មណ៍របស់ម្ខាងទៀត និងចង់ដោះស្រាយបញ្ហាពិតប្រាកដ។ ប្រើឃ្លាដូចជា៖ «ខ្ញុំយល់ពីចំណុចដែលបងបានលើកឡើង តើបងចង់ឱ្យខ្ញុំកែតម្រូវផ្នែកនេះតាមរបៀបណា ដើម្បីឱ្យការងារយើងកាន់តែល្អជាងមុន។ ការសួររកដំណោះស្រាយ នឹងធ្វើឱ្យអ្នកដែលកំពុងខឹង រកនឹកផ្លូវចុះវិញ និងកាត់បន្ថយភាពតានតឹងបានភ្លាមៗ។

 

យ៉ាងណាមិញ ការគ្រប់គ្រងអារម្មណ៍មិនមែនជាការអត់ធ្មត់រហូតដល់ផ្ទុះនោះទេ ប៉ុន្តែវាគឺជាការប្រើប្រាស់បញ្ញាដើម្បីនៅពីលើបញ្ហា។ នៅពេលអ្នកចេះគ្រប់គ្រងចិត្តបានល្អ តម្លៃរបស់អ្នកនឹងកើនឡើង ហើយអ្នកដទៃនឹងកាន់តែគោរពអ្នកខ្លាំងជាងមុន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia