មិនធម្មតា!! តស់ មកស្គាល់អគ្គនាយកបន្តវេន ទាំង៤រូប របស់ក្រុមហ៊ុនយក្ស ជីប ម៉ុង សង្ហាខ្លាំង ការសិក្សាក៏ខ្ពស់
ធី ស្រីល័ក្ខAUGUST 25 2026650 views

កាលពីថ្មីៗនេះ​ ក្រុមហ៊ុន យក្ស ជីប ម៉ុង ដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយកូនខ្មែរ បានប្រកាសតែងតាំងអគ្គនាយកបន្តវេនរហូតដល់ ៤រូប ដែលពួកគាត់មិនត្រឹមតែសង្ហានោះទេ ថែមទាំងមានសមត្ថភាព ពូកែ ចំណែកការសិក្សាវិញក៏រៀនបានខ្ពង់ខ្ពស់ថែមទៀតផង។ អគ្គនាយកបន្តវេនទាំង៤ ដែលហ្នឹងមកកាន់ក្រុមហ៊ុនយក្ស ជីប ម៉ុង នោះមានដូចជា៖

 

. លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស

លោក អ៊ឹង វីរៈ គឺជាកូនប្រុសរបស់ លោកអ្នកឧកញ៉ាលាង ឃុន និង លោកជំទាវ តែ សុវណ្ណី ហើយបច្ចុប្បន្ននេះ​ លោក​ អ៊ឹង វីរៈ ជាអគ្គនាយកបន្តវេនរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ មុនពេលដែលរូបលោកឡើងកាន់តំណែងមួយនេះ រូបលោកក៏ជានិស្សិតខ្មែរម្នាក់ដែលធ្លាប់បានទៅសិក្សានៅប្រទេសសហរដ្ឋអាមេរិក ហើយរូបលោកក៏ធ្លាប់បានទៅបម្រើការងារនៅក្រុមហ៊ុនធំៗក្នុងសហរដ្ឋអាមេរិកដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗ។

បន្ទាប់ពីបញ្ចប់ការសិក្សា និងធ្វើការនៅបរទេស រូបលោកបានត្រឡប់មកកម្ពុជាវិញ ដើម្បីចុះហាត់ការ និងរៀនសូត្រការងារជាក់ស្តែងនៅតាមផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ជីប ម៉ុង មុននឹងឡើងមកដឹកនាំនិងទទួលខុសត្រូវលើប្រតិបត្តិការក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយនេះ។

658147826 1355721243267040 5756548607112288661 N

. លោក​ អ៊ឹង​ វិសាល អគ្គនាយកបន្តវេន ក្រុមហ៊ុន ជីប ម៉ុង ស្ទៀល 

លោក អ៊ឹង វិសាល គឺជាកូនប្រុសរបស់​ អ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ គឹម ចាន់ណា ដែលបច្ចុប្បន្ននេះលោកអ៊ឹង វិសាល ជាអគ្គនាយកបន្តវេនរបស់ក្រុមហ៊ុន ជីប ម៉ុង ស្ទៀល និង ជីប ម៉ុង ត្រេឌីង។ មុនពេលឡើងកាន់តំណែងនេះ នៅអំឡុងឆ្នាំ២០២៥ លោក អ៊ឹង វិសាល បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Suffolk ដែលជាសាលាដ៏ល្បីឈ្មោះនៅទីក្រុង Boston នៃសហរដ្ឋអាមេរិក។

យ៉ាងណាមិញ នៅក្នុងតួនាទីថ្មីនេះ អគ្គនាយកបន្តវេន លោក អ៊ឹង វិសាល (Bryan) នឹងដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនទៅមុខទៀត ប្រកបដោយកេរ្តិ៍ឈ្មោះគ្រប់ទិសទី និងឈានមុខគេក្នុងវិស័យសម្ភារសំណង់ផងដែរ។

765769662 1562583882330917 7496049717333436107 N

. លោក អ៊ឹង ពិសិដ្ឋ អគ្គនាយកបន្តវេន ក្រុមហ៊ុន​ ជីប ម៉ុង លែន

លោក អ៊ឹង ពិសិដ្ឋ គឺជាកូនប្រុសរបស់ លោកអ្នកឧកញ៉ាលាង ឃុន និង លោកជំទាវ តែ សុវណ្ណី ហើយបច្ចុប្បន្ននេះលោកត្រូវបានតែងតាំងជាអគ្គនាយកបន្តវេន នៃក្រុមហ៊ុន ជីប ម៉ុង លែន។ បើក្រឡេងទៅមើលប្រវត្តិសិក្សាវិញគឺមិនធម្មតានោះទេ ដោយមុនឡើងកាន់តំណែងនេះលោកបានបញ្ចាប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Northeastern University ក្នុងសហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះលោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីមហាវិទ្យាល័យនៃចក្រភពអង់គ្លេសផងដែរ។

នៅក្នុងតំណែងថ្មីនេះដែរ លោក អ៊ឹង ពិសិដ្ឋ ដែលជាអគ្គនាយកបន្តវេន ក្រុមហ៊ុន​ ជីប ម៉ុង លែន លោកនឹងដឹកនាំក្រុមហ៊ុន ជីប ម៉ុង លែន ឱ្យក្លាយជាក្រុមហ៊ុនឈានមុខ និងទទួលបាននូវភាពជោគជ័យបំផុតនៅក្នុងតំបន់។

781293044 1093777193099433 4930285670559432825 N

. លោក អ៊ឹង ឬទ្ធី អគ្គនាយកបន្តវេន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក

លោក អ៊ឹង ឬទ្ធី គឺជាកូនប្រុសច្បងរបស់​ អ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ គឹម ចាន់ណា ដែលបច្ចុប្បន្ននេះលោកអ៊ឹង ឬទ្ធី ជាអគ្គនាយកបន្តវេនរបស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។ នៅអំឡុងឆ្នាំ២០២៤ លោក អ៊ឹង ឬទ្ធី ក៏បានបញ្ចប់ការសិក្សាពីក្រៅប្រទេសផងដែរ។

លើសពីនេះទៅទៀត តួនាទីថ្មីនេះក៏បានឆ្លុះបញ្ចាំងពីស្មារតីសហការ និងកម្លាំងរួមរបស់ក្រុមការងារ ក្នុងការបន្តដំណើរជាមួយលោកអគ្គនាយកបន្តវេន ឆ្ពោះទៅកាន់ជំហានថ្មីនៃការរីកចម្រើន និងសមិទ្ធផលកាន់តែប្រសើរផងដែរ៕

784798187 1523579193141346 1312521756578537157 N 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia