មាឌធំ រាងខ្ពស់! BYD នាំចូលរថយន្ដ SUV សេរីថ្មីមកកាន់កម្ពុជាដំបូងគេនៅអាស៊ីប៉ាស៊ីហ្វីក ខណៈនេះតម្លៃដាក់លក់
Bunthoeun KoemMARCH 29 20262.5 K views

ជាដំណឹងរីករាយមួយសម្រាប់អ្នកស្រលាញ់រថយន្ត ខណៈក្រុមហ៊ុន BYD បាននាំចូលរថយន្ដ SUV បច្ចេកវិទ្យាទំនើបស៊េរីថ្មីគឺ BYD Ti7 មកកាន់ទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការសម្ពោធលើកនេះគឺជាការបង្ហាញខ្លួនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលការជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងដំបូង។

 

658139680 1395978992544312 8694366074929347321 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុន BYD នៅក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការ​ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សម្រាប់តម្លៃរថយន្ដសេរីថ្មីនេះនឹងដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖

 

  • BYD Ti7 4WD Ultra: ដាក់លក់ក្នុងតម្លៃ 51,800 ដុល្លារ (ចាប់ផ្តើមប្រគល់រថយន្តក្នុងខែមេសា)
  • BYD Ti7 2WD Pro: ដាក់លក់ក្នុងតម្លៃ 46,800 ដុល្លារ

 

សូមជ​ម្រាបថា BYD TI7 ត្រូវបានរចនាឡើងដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាថាមពលថ្មីដ៏ទំនើប មុខងារឆ្លាតវៃ និងការរចនាដែលមានលក្ខណៈធំទូលាយ ដែលនាំមកនូវបទពិសោធន៍នៃការធ្វើដំណើរប្រកបដោយគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា។ ដោយក្នុងនោះក្រុមហ៊ុនបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗដូចជា៖

·         សាំងលាយអគ្គីសនីបើកបរបានជាង ១ ០០០ គីឡូម៉ែត្រ

·         ប្រព័ន្ធបូម BYD Smart Suspension-C

·         ទូរទឹកកក ក្តៅត្រជាក់

·         Slide កុងទ័រ (Head-up display)

·         ផ្នែកខាងក្នុងប្រើប្រាស់នូវស្បែកកម្រិត Premium

·         ផ្នែកខាងក្រោយធំលាតសន្ធឹង

អ្វីដែលពិសេសក្រុមហ៊ុនក៏មានការធានារយៈពេល 𝟴 ឆ្នាំ ឬការបើកបរចម្ងាយប្រមាណ ១៦០ ០០០ គីឡូម៉ែត្រ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់រថយន្ដ SUV សេរីថ្មីរបស់ក្រុមហ៊ុន BYD នេះអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេប៊ុកផេក BYD Cambodia

 

11

 4

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia