ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ – រថយន្ត SUV បច្ចេកវិទ្យាទំនើប លំហធំទូលាយស៊េរីថ្មី BYD Ti7 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការសម្ពោធលើកនេះគឺជាការបង្ហាញខ្លួនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលការជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងដំបូង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងទីផ្សារកម្ពុជា។ នេះក៏ជាជំហានដ៏សំខាន់របស់ BYD ក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តថាមពលថ្មីនៅអាស៊ីអាគ្នេយ៍ ដោយនាំមកនូវបច្ចេកវិទ្យាឈានមុខ និងសេវាកម្មក្នុងស្រុក ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជានូវជម្រើសធ្វើដំណើរដែលមានប្រសិទ្ធភាព សន្សំសំចៃ និងវៃឆ្លាតបំផុត។

១. BYD Ti7 ជ្រើសរើសកម្ពុជាសម្រាប់សម្ពោធដំបូងគេ បង្ហាញពីភាពស្មោះត្រង់របស់ម៉ាកយីហោ
ក្នុងនាមជារថយន្ត SUV យុទ្ធសាស្ត្រថ្មីរបស់ BYD ការជ្រើសរើសកម្ពុជាជាកន្លែងសម្ពោធដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែជាការទទួលស្គាល់នូវសក្ដានុពលនៃទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការដ៏សំខាន់ក្នុងការរៀបចំផែនការទីផ្សារថាមពលថ្មីជាសកលរបស់ BYD ផងដែរ។ ការសម្ពោធនេះបាននាំយកបច្ចេកវិទ្យាចុងក្រោយ និងសមត្ថភាពដ៏អស្ចារ្យរបស់ Ti7 មកជូនអតិថិជនកម្ពុជាមុនគេ ដើម្បីបើកទំព័រថ្មីនៃការធ្វើដំណើរដ៏វៃឆ្លាត និងបៃតង។


២. ការរចនាបែបទំនើប រថយន្ត៥កៅអី លំហធំទូលាយ បំពាក់គ្រប់មុខងារ — Ti7 ស្រស់ស្អាត និង ប្រើប្រាស់បានជាក់ស្ដែង
Ti7 មកជាមួយរូបរាងបែប "ប្រអប់ជ្រុង" ដែលមានអត្តសញ្ញាណច្បាស់លាស់ រួមបញ្ចូលគ្នានូវភាពរឹងមាំ និងបច្ចេកវិទ្យាទំនើប។ ជាមួយប្រវែងតួខ្លួនជិត ៥ ម៉ែត្រ និងទទឹង ២ ម៉ែត្រ វាជារថយន្ត SUV ប្រភេទប្រណីត ៥ កៅអី ដែលស័ក្តិសមទាំងការបើកបរក្នុងក្រុង និងការធ្វើដំណើរក្រៅក្រុង។ ផ្នែកខាងក្នុងមានលំហធំទូលាយលើសរថយន្តកម្រិតជាមួយគ្នា ព្រមជាមួយប្រព័ន្ធសុវត្ថិភាពពេញលេញ និងមុខងារបច្ចេកវិទ្យាសម្បូរបែប ផ្តល់នូវបទពិសោធន៍បើកបរប្រកបដោយផាសុកភាព និងទំនុកចិត្ត។

៣. ប្រព័ន្ធស្នូល EV បី និងបច្ចេកវិទ្យា Super Hybrid កម្រិតខ្ពស់ សមត្ថភាពខ្លាំង និងសន្សំសំចៃខ្ពស់ — Ti7 បើកទំព័របទពិសោធន៍ថ្មីនៃការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព
Ti7 បំពាក់ដោយបច្ចេកវិទ្យា ប្រព័ន្ធស្នូល EV បី និង ប្រព័ន្ធ Super Hybrid ដែលអាចរត់បានទាំងសាំង និងអគ្គិសនី។ ការបើកបរដោយថាមពលអគ្គិសនីសុទ្ធអាចឡើងដល់ ១៣០ គីឡូម៉ែត្រ ឆ្លើយតបបានយ៉ាងងាយស្រួលសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងជួយកាត់បន្ថយសម្ពាធពីតម្លៃសាំងឡើងថ្លៃ។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៤.៨ វិនាទីប៉ុណ្ណោះ, កំលាំងខ្លាំងក្លា ព្រមទាំងគាំទ្រការបើកបរដោយថាមពលអគ្គិសនីសុទ្ធ ដែលផ្តល់ជូនការធ្វើដំណើរបៃតង កាត់បន្ថយកាបូន។

៤. បច្ចេកវិទ្យាវៃឆ្លាតរចនាសម្រាប់កម្ពុជា កាន់តែងាយស្រួលជាងមុន — Ti7 ឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងតម្រូវការធ្វើដំណើរនៅកម្ពុជា
សម្រាប់ទីផ្សារកម្ពុជា Ti7 បានបំពាក់នូវប្រព័ន្ធបញ្ជាពីចម្ងាយតាមរយៈ Mobile APP និងសហការយ៉ាងស៊ីជម្រៅជាមួយ Google ដោយមាន Google Maps ភ្ជាប់មកជាមួយ និងអាចបង្ហាញផ្លូវនៅលើអេក្រង់កុងទ័ររថយន្តដោយផ្ទាល់។ រាល់ការទិញរថយន្តនឹងទទួលបានការថែមជូនឧបករណ៍សាកថ្មនៅផ្ទះ និងសេវាដំឡើងជាមូលដ្ឋានដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកថ្មបានយ៉ាងងាយស្រួលនៅផ្ទះ "សាករាល់យប់ ពេញរាល់ព្រឹក" ដើម្បីកាត់បន្ថយថ្លៃចំណាយ។

៥. ការប្រកាសតម្លៃជាផ្លូវការ និងការប្រគល់រថយន្តក្នុងខែមេសា
នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ BYD បានដាក់ចេញនូវជម្រើស២ប្រភេទ៖
- BYD Ti7 4WD Ultra: តម្លៃ 51,800 ដុល្លារ (ចាប់ផ្តើមប្រគល់រថយន្តក្នុងខែមេសា)
- BYD Ti7 2WD Pro: តម្លៃ 46,800 ដុល្លារ
កាលពីការតាំងពិព័រណ៍រថយន្តនៅភ្នំពេញ កាលពីថ្ងៃទី ៦-៨ ខែមីនា កន្លងទៅ Ti7 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយចំនួនកក់មានរហូតដល់ ៤០% នៃចំនួនសរុបក្នុងកម្មវិធី ដែលនាំមុខគេក្នុងទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា។

៦. បណ្តាញសេវាកម្មគ្របដណ្តប់ទូទាំងប្រទេស ផ្តល់ភាពកក់ក្តៅដល់អ្នកប្រើប្រាស់
BYD និង Harmony iCAR បន្តពង្រឹងបណ្តាញសេវាកម្មនៅកម្ពុជា៖ បច្ចុប្បន្នមានសាខាចំនួន ១០ កន្លែងដែលបានសាងសង់រួចរាល់ ក្នុងនោះ ៦ កន្លែងមានសេវាកម្មជួសជុលពេញលេញ គ្របដណ្តប់លើរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។ ស្ថានីយសេវាកម្មថ្មីនៅកោះនរា និងផ្លូវជាតិលេខ ៣ នឹងចាប់ផ្តើមដំណើរការនៅឆមាសទីមួយឆ្នាំនេះ, នៅពេលនោះ បណ្តាញសេវាកម្មក្រោយការលក់ក្នុងរាជធានីភ្នំពេញ នឹងត្រូវពង្រីកឱ្យដល់ ៥ កន្លែង។ ចំណែកឯមជ្ឈមណ្ឌលលក់ និងសេវាកម្មក្រោយការលក់នៅខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ហើយមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅខេត្តព្រះសីហនុ នឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ BYD នូវសេវាកម្មពេញលេញ ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលបំផុត

៧. ចាប់ផ្តើមដំណើរថ្មីជាមួយ Ti7 — BYD រួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីបៃតងនៅកម្ពុជា
ក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មីដែលលក់ដាច់បំផុតលើពិភពលោក BYD តាមរយៈ Harmony iCAR ដែលជាតំណាងចែកចាយផ្លូវការ នឹងយកការសម្ពោធ Ti7 ជាចំណុចចាប់ផ្តើមថ្មី ស្របជាមួយរោងចក្រដំឡើងរបស់ BYD នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធសាស្ត្រ "ផលិតនៅកម្ពុជា ប្រគល់ជូននៅកម្ពុជា", បន្តនាំមកនូវការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរតាមបៃតងនៅកម្ពុជា។

ការសម្ភោធជាលើកដំបូងនៃរថយន្ត BYD Ti7 នៅកម្ពុជានៃអាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែនាំមកជូនអតិថិជនក្នុងស្រុកនូវរថយន្ត SUV ថាមពលថ្មីមួយ ដែលរួមបញ្ចូលគ្នានូវលំហធំទូលាយ សមត្ថភាពខ្លាំងក្លា បច្ចេកវិទ្យាវៃឆ្លាត និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែងក្នុងការជំរុញការប្រើប្រាស់រថយន្តថាមពលថ្មីនៅកម្ពុជាផងដែរ។ ទៅថ្ងៃអនាគត BYD នឹងបន្តពង្រឹងវត្តមានក្នុងស្រុកឱ្យកាន់តែរឹងមាំ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានា ដើម្បីធ្វើឱ្យ Ti7 ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងរបស់អ្នកប្រើប្រាស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរដ៏វៃឆ្លាត និងបៃតង ដោយលែងមានការព្រួយបារម្ភពីរឿងតម្លៃសាំងទៀតហើយ។



