ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ពិធីប្រកាសដាក់លក់រថយន្តម៉ូដែលថ្មីរបស់ BYD Cambodia បានប្រព្រឹត្តទៅ ដោយជោគជ័យនៅមជ្ឈមណ្ឌល BYD & Denza Flagship Center របស់ក្រុមហ៊ុន Harmony iCAR Cambodia។ ប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យរថយន្ត ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ដើម្បីធ្វើជាសាក្សីនៃការសម្ភោធដាក់លក់ជាផ្លូវការនៃ BYD Sealion 5 EV រថយន្ត SUV អគ្គិសនីសម្រាប់ គ្រួសារ និង BYD Shark 6 Advanced រថយន្តភីកអាប់ Plug-in Hybrid ដែលដំឡើងនៅកម្ពុជាជា លើកដំបូង។ រថយន្តទាំងពីរម៉ូដែលនេះ អាចឆ្លើយតបតាមតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពចាប់ពីការធ្វើ ដំណើរប្រចាំថ្ងៃរបស់គ្រួសារ ការដឹកជញ្ជូន ការងារសំណង់ រហូតដល់ការបើកបរ off-road ។ ដោយផ្អែកលើ បច្ចេកវិទ្យាថាមពលថ្មីដែលអភិវឌ្ឍដោយ BYD និងសមត្ថភាពផលិតក្នុងស្រុកនៅរោងចក្រខេត្តព្រះសីហនុ រថយន្តទាំងពីរនេះនឹងផ្តល់ជូនជម្រើសធ្វើដំណើរបៃតងដែលមានតម្លៃសមរម្យ និងជំរុញការផ្លាស់ប្តូរទៅកាន់ រថយន្តអគ្គិសនីនៅកម្ពុជា។

តម្លៃត្រូវបានប្រកាសជាផ្លូវការ! តម្លែប្រកួតប្រជែងល្អ បំផ្ទុះទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា
ចំណុចសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការប្រកាសតម្លៃផ្លូវការដែលមានភាពប្រកួតប្រជែងខ្ពស់ តម្លៃលក់សមរម្យស្របជាមួយសមត្ថភាព លើសស្តង់ដាររបស់រថយន្តទាំងពីរ, រថយន្តទាំងពីរនេះបានកំណត់ស្តង់ដារតម្លៃថ្មីសម្រាប់ទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា។
1. BYD Sealion 5 EV តម្លៃផ្លូវការ៖ 23,800 ដុល្លារអាមេរិក
BYD Sealion 5 EV ជារថយន្ត SUV អគ្គិសនីសុទ្ធដែលផ្តោតលើការធ្វើដំណើររបស់គ្រួសារ ដោយមាន ចម្ងាយបើកបរអគ្គិសនីឆ្ងាយ និងតម្លៃត្រឹមតែ 23,800 ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យ គ្រួសារកម្ពុជា ទូទៅ អាចក្លាយជាម្ចាស់រថយន្តអគ្គិសនីបានយ៉ាងងាយស្រួល។ រថយន្តនេះអាចបើកបរបានរហូតដល់ 520 គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ព្រមទាំងបំពាក់ដោយកាប៊ីនធំទូលាយ ប្រព័ន្ធកាប៊ីនឆ្លាតវៃ ទំនើប និងមានមុខងារសុវត្ថិភាពដ៏ពេញលេញ។ លើសពីនេះ វាក៏មានមុខងារ ជំនួយចតរថយន្តឆ្លាតវៃ ដែលជួយឱ្យការ ចតរថយន្តនៅក្នុងទីក្រុងកាន់តែងាយស្រួល និងមានភាពច្បាស់លាស់ ដោយមានប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហា កន្លែងចតរថយន្តនៅតំបន់ទីប្រជុំជន បំពេញតម្រូវការប្រើប្រាស់បានគ្រប់ស្ថានភាព មិនថាជាការធ្វើដំណើរប្រចាំថ្ងៃ ការចតរថយន្តក្នុងទីក្រុង ឬការធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារនោះទេ រថយន្តនេះបានជួយកាត់បន្ថយចំណាយយ៉ាងច្រើន ក្នុងការធ្វើដំណើរសម្រាប់គ្រួសារកម្ពុជា។

2. BYD Shark 6 Advanced តម្លៃលក់ផ្លូវការ៖ 43,800 ដុល្លារអាមេរិក
BYD Shark 6 Advanced គឺជារថយន្តភីកអាប់ Plug-in Hybrid លំដាប់ កំពូលដែលត្រូវបាន ដំឡើងនៅកម្ពុជា (CKD)។ រថយន្តនេះបំពាក់ដោយប្រព័ន្ធ DM Super Hybrid របស់ BYD ដែលផ្តល់នូវ ថាមពលខ្លាំង កម្លាំងអតិបរមារហូតដល់ 541 HP និងអាចបង្កើនល្បឿនពី 0–100 គីឡូម៉ែត្រ/ម៉ោង ក្នុង រយៈពេលត្រឹម 5.7 វិនាទី។ វារួមបញ្ចូលទាំងសមត្ថភាពបង្កើនល្បឿនដ៏ល្អឥតខ្ចោះ កម្លាំងបើកបរ off-road ខ្លាំង និងការប្រើប្រាស់ថាមពលទាប។ ជាមួយកាប៊ីនប្រណិត និងមុខងារ V2L សម្រាប់ផ្គត់ផ្គង់ថាមពល ទៅឧបករណ៍ខាងក្រៅ រថយន្តនេះអាចប្រើប្រាស់បានច្រើនមុខងារ មិនថាសម្រាប់ដឹកទំនិញ អាជីវកម្ម ការធ្វើដំណើរប្រចាំថ្ងៃ ឬការបោះជំរំក្រៅផ្ទះ។ ការដំឡើងនៅក្នុងស្រុកធ្វើឲ្យរថយន្តនេះមានតម្លៃកាន់តែ សមរម្យ ហើយថ្លៃចំណាយប្រើប្រាស់រយៈពេលវែងទាបជាងរថយន្តភីកអាប់ប្រើប្រេងឥន្ធនៈ។

រថយន្តទាំងពីរម៉ូដែលនេះ ផ្អែកលើបច្ចេកវិទ្យាថាមពលថ្មីដ៏ទំនើបរបស់ BYD រួមជាមួយតម្លៃ ដ៏សមរម្យ ផ្តល់នូវតម្លៃប្រើប្រាស់លើសគូប្រកួតក្នុងថ្នាក់ដូចគ្នា និងបង្ហាញពីសមត្ថភាព ផលិតផលដ៏លេចធ្លោ នៅក្នុងទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា។
ពិធីបង្ហាញរថយន្ត២ម៉ូឌែលយ៉ាងអស្ចារ្យ បង្ហាញសមត្ថភាពផលិតផលគ្រប់ជ្រុងជ្រោយ
ក្នុងពិធីនេះ រថយន្ត Sealion 5 EV និង Shark 6 Advanced បានបង្ហាញខ្លួនជាផ្លូវការ ទទួលបាន ការសាទរយ៉ាងកក់ក្តៅពីភ្ញៀវទាំងអស់។ អ្នកជំនាញខាងរថយន្ត និងអ្នកសារព័ត៌មាន ដែលបានសាកល្បង រថយន្តជាមុន ហើយបានចែករំលែកបទពិសោធន៍ អំពីចំណុចពិសេសរបស់រថយន្តទាំងពីរ៖


Sealion 5 EV – SUV អគ្គិសនីបើកបរបានឆ្ងាយសម្រាប់គ្រួសារកម្ពុជា
អ្នក Review រថយន្តក្នុងស្រុកដ៏ល្បី ChanTola TG បានសាកល្បងប្រើប្រាស់ ហើយបានចែករំលែក បទពិសោធន៍នៅក្នុងកម្មវិធី។ គាត់បង្ហាញថា Sealion 5 EV មានការរចនាទាន់សម័យ ស្រស់ស្អាត លំហក្នុងរថយន្តធំទូលាយ មានផាសុកភាព និងបំពាក់ដោយប្រព័ន្ធអន្តរកម្មឆ្លាតវៃ ព្រមទាំងមុខងារ សុវត្ថិភាពយ៉ាងពេញលេញ។ សម្រាប់អ្នកប្រើប្រាស់នៅក្នុងទីក្រុង រថយន្តនេះក៏បំពាក់ដោយមុខងារជំនួយ ចតរថយន្តឆ្លាតវៃ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយអាចចតរថយន្តបានយ៉ាងត្រឹមត្រូវ ដោយស្វ័យប្រវត្តិមិនចាំបាច់បញ្ជាដោយអ្នកបើកបរ។ មុខងារនេះសមស្របយ៉ាងខ្លាំងសម្រាប់ កន្លែងចត រថយន្តដ៏ស្មុគស្មាញនៅតាម ដងផ្លូវក្នុងរាជធានីភ្នំពេញ។ លើសពីនេះ ការកំណត់សមត្ថភាពរថយន្ត ត្រូវបាន បង្កើតឡើងឱ្យសមស្របនឹងស្ថានភាពផ្លូវទាំងក្នុងទីក្រុង និងតំបន់ជាយក្រុងរបស់កម្ពុជា ដែលធ្វើឱ្យ Sealion 5 EV ក្លាយជាជម្រើសរថយន្តអគ្គិសនីដ៏ល្អសម្រាប់គ្រួសារកម្ពុជា ក្នុងការជំនួសរថយន្តប្រើប្រេងឥន្ធនៈ។

Shark 6 Advanced – ភីកអាប់ Plug-in Hybrid ផលិតនៅកម្ពុជា
ក្នុងនាមជារថយន្តភីកអាប់ថាមពលថ្មីដែលដំឡើងនៅរោងចក្រខេត្តព្រះសីហនុ រថយន្តនេះបំពាក់ ដោយបច្ចេកវិទ្យាស្នូល DMO 4-in-1 Off-road Hybrid ដ៏ទំនើបរបស់ BYD ដែលបានបំបែកដែនកំណត់ បច្ចេកវិទ្យារបស់រថយន្តភីកអាប់ប្រើប្រេងឥន្ធនៈបែបប្រពៃណី។ អ្នក Review រថយន្ត មកពី TAC បានធ្វើ តេស្តបើកបរយ៉ាងស៊ីជម្រៅជាមុន ហើយចែករំលែកបទពិសោធន៌នៅក្នុងកម្មវិធី លោកថា ប្រព័ន្ធ Hybrid ដ៏ទំនើបនេះ រួមបញ្ចូលគ្នានូវសមត្ថភាពខ្ពស់ ការសន្សំសំចៃថាមពល ស្ថេរភាព និងភាពអាចសម្របខ្លួនបាន យ៉ាងល្អ។ វាផ្តល់នូវថាមពលបើកបរខ្លាំង និងរលូន ព្រមទាំងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។ ជាមួយសមត្ថភាពអូសទាញ ដឹកទំនិញ និងបើកបរលើផ្លូវលំបាក ក៏ដូចជាផាសុកភាពសម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃ រួមជាមួយមុខងារ V2L សម្រាប់ផ្គត់ផ្គង់ថាមពលទៅឧបករណ៍ខាងក្រៅ បានធ្វើឱ្យ Shark 6 Advanced ក្លាយជារថយន្តដែលនាំមុខគេទាំងអស់ក្នុងថ្នាក់ដូចគ្នា ទាំងផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់ ជាក់ស្តែង។

Sealion 5 DM-i ស៊េរីថ្មី ៖ រថយន្ត Super Hybrid ជំនាន់ថ្មី បំពាក់ថ្មធំ គ្រោងដាក់លក់ នៅ ត្រីមាស ទី 4 ឆ្នាំ 2026
ក្រៅពីរថយន្តថ្មីទាំងពីរម៉ូដែលដែលបានសម្ភោធដាក់លក់ជាផ្លូវការ ក្នុងកម្មវិធីនេះ BYD ក៏បាននាំមក នូវការបង្ហាញយ៉ាងភ្ញាក់ផ្អើលជាលើកដំបូងនៃរថយន្ត Sealion 5 DM-i ស៊េរីថ្មី ដោយបង្ហាញជាមុន ដល់ទីផ្សារ កម្ពុជា អំពីសមត្ថភាពដ៏លេចធ្លោរបស់រថយន្ត SUV Super Hybrid ជំនាន់ថ្មីនេះ។ រថយន្តនេះបំពាក់ដោយ ថ្មដែលមានសមត្ថភាពផ្ទុកថាមពលខ្ពស់ រួមជាមួយបច្ចេកវិទ្យា BYD Super Hybrid ដែលផ្តល់នូវសមត្ថភាព បើកបរដ៏អស្ចារ្យ។ វាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានជាង 300 គីឡូម៉ែត្រ និងមានចម្ងាយបើកបរ សរុបរហូតដល់ 1,735 គីឡូម៉ែត្រ។ សមត្ថភាពនេះបានលុបបំបាត់ដែនកំណត់នៃរថយន្ត Hybrid ទូទៅ ដែលអាចបើកបរដោយអគ្គិសនីបានតែក្នុងចម្ងាយខ្លី ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើដំណើរប្រចាំថ្ងៃក្នុង ទីក្រុងដោយប្រើថាមពលអគ្គិសនីសុទ្ធ និងធ្វើដំណើរផ្លូវឆ្ងាយដោយមិនបារម្ភអំពីការសាកថ្ម ។ រថយន្តនេះ អាចឆ្លើយតប បានយ៉ាងពេញលេញ ចំពោះតម្រូវការធ្វើដំណើរគ្រប់ស្ថានភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ លើសពីនេះ Sealion 5 DM-i ស៊េរីថ្មី ក៏ប្រើប្រាស់ភាសារចនាខាងក្រៅជំនាន់ចុងក្រោយរបស់ BYD ដែលធ្វើ ឱ្យរូបរាងកាន់តែទំនើប ទាក់ទាញ និងមានភាពលេចធ្លោជាងមុន។
រថយន្ត SUV Super Hybrid ដែលមានសមត្ថភាពកាន់តែប្រសើរគ្រប់ជ្រុងជ្រោយនេះ Sealion 5 DM-i ស៊េរីថ្មី ត្រូវបានរំពឹងថានឹងដាក់លក់ជាផ្លូវការនៅទីផ្សារកម្ពុជា ក្នុងត្រីមាសទី 4 ឆ្នាំ 2026។

បន្តចាក់ឬសពង្រឹងការវិនិយោគនៅកម្ពុជា បង្កើតប្រព័ន្ធសេវាកម្មរថយន្តថាមពល ថ្មីពេញលេញ
នៅក្នុងពិធីសម្ពោធនេះ លោក Danny Chan នាយកប្រតិបត្តិការផ្នែកលក់រថយន្ត BYD អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដោយបង្ហាញយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងការពង្រឹងវត្តមាននៅទីផ្សារកម្ពុជារយៈពេលវែង។ BYD ប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជា «បច្ចេកវិទ្យាជាស្នូល នវានុវត្តន៍ជាទុន» ដោយបានអភិវឌ្ឍបច្ចេកវិទ្យាស្នូលដោយខ្លួនឯង រួមមាន Blade Battery, e-Platform, DM Super Hybrid និង កាប៊ីនឆ្លាតវៃ។ ចាប់តាំងពីឆ្នាំ 2022 មក BYD បានឈរនៅលំដាប់លេខ 1 ពិភពលោកផ្នែកការលក់រថយន្តថាមពលថ្មីរយៈពេល 4 ឆ្នាំជាប់ៗគ្នា ហើយផលិតផលរបស់ខ្លួនត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ អឺរ៉ុប និងមជ្ឈិមបូព៌ា។ នៅកម្ពុជា BYD ក៏បានវិនិយោគ និងអភិវឌ្ឍប្រព័ន្ធគាំទ្រឧស្សាហកម្មជាច្រើន រួមមាន៖

1. រោងចក្រដំឡើងរថយន្តក្នុងស្រុក បំពេញចន្លោះប្រហោងក្នុងឧស្សាហកម្ម៖ រោងចក្រដំឡើងរថយន្ត ដឹកអ្នកដំណើររបស់ BYD នៅក្រុងព្រះសីហនុ បានចាប់ផ្តើមដំណើរការកាលពីខែធ្នូឆ្នាំមុន ហើយបច្ចុប្បន្ន អាចដំឡើងរថយន្ត Sealion 5 DM-i និង Shark 6 Advanced នៅក្នុងប្រទេសកម្ពុជា។ នេះជារោងចក្រផលិតរថយន្តថាមពលថ្មីសម្រាប់ដឹកអ្នកដំណើរដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ ការសាងសង់ និងដាក់ឱ្យដំណើរការ រួមចំណែកលើកកម្ពស់ខ្សែសង្វាក់ឧស្សាហកម្មរថយន្តក្នុងស្រុក។

2. សហការជាមួយគ្រឹះស្ថានអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរថយន្តថាមពលថ្មី៖ ក្នុងឱកាស ទិវាជាតិអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET DAY) កាលពីខែមិថុនា ឆ្នាំនេះ ក្រុមហ៊ុន BYD និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះអនុស្សរណៈយោគយល់ (MoU) ដើម្បីរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តថាមពលថ្មី និងរៀបចំការបណ្តុះបណ្តាល ជំនាញ បច្ចេកទេសជាប្រចាំ។

3. បណ្តាញលក់ និងសេវាកម្មក្រោយការលក់គ្របដណ្តប់ទូទាំងប្រទេស៖ បច្ចុប្បន្ន BYD មានសាខាលក់ ចំនួន 10 កន្លែង ដែលគ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្តសំខាន់ៗ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលសេវាកម្មក្រោយការលក់ដែលកំពុងដំណើរការ និងកំពុងសាងសង់សរុបចំនួន 7 កន្លែង។ មជ្ឈមណ្ឌលសេវាកម្មផ្លូវជាតិលេខ 3 បានបើកដំណើរការកាលពីខែមិថុនា ខណៈដែលមជ្ឈមណ្ឌល សេវាកម្ម កោះនរា គ្រោងនឹងបើកដំណើរការនៅខែសីហា។

4. វិនិយោគបង្កើតប្រព័ន្ធផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុក៖ BYD បានវិនិយោគទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលគ្រឿងបន្លាស់ដ៏ធំមួយនៅកម្ពុជា ដែលគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ 2026។ មជ្ឈមណ្ឌលនេះនឹងមានអត្រាផ្គត់ផ្គង់គ្រឿងបន្លាស់រហូតដល់ 99% ដោយអាច ដឹកជញ្ជូនគ្រឿងបន្លាស់ នៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេល 1.5 ម៉ោង និងទៅកាន់បណ្តាខេត្តក្នុងរយៈពេល 24 ម៉ោង ដើម្បីជួយដោះស្រាយតម្រូវការជួសជុល និងថែទាំរថយន្តរបស់អតិថិជនបានយ៉ាងឆាប់រហ័ស។

លោក Danny Chan បានមានប្រសាសន៍ថា BYD តែងតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាសេវាកម្ម «លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់»។ ក្រុមហ៊ុនមិនត្រឹមតែផ្តល់ជូនរថយន្តដែលមានគុណភាពខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងប្រព័ន្ធសេវាកម្មដ៏ពេញលេញ ដែលរួមមានការលក់ ការជួសជុល ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញ ដើម្បីផ្តល់ភាពជឿជាក់ និងលុបបំបាត់ក្តី បារម្ភរបស់អតិថិជនក្នុងការទិញ និងប្រើប្រាស់រថយន្ត។
បច្ចេកវិទ្យានាំមុខទីផ្សារ តម្លៃប្រកួតប្រជែងល្អ ជំរុញការអភិវឌ្ឍរថយន្តអគ្គិសនីនៅកម្ពុជា
ការសម្ភោធដាក់លក់រថយន្តទាំងពីរនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងវត្តមានរបស់ BYD នៅកម្ពុជា។ តាមរយៈផលិតផលដែលឆ្លើយតបតម្រូវការអ្នកប្រើប្រាស់ តម្លៃប្រកួតប្រជែងល្អ និងប្រព័ន្ធសេវាកម្មក្នុងស្រុកដ៏រឹងមាំ BYD បានបំពេញចន្លោះទីផ្សាររបស់រថយន្ត SUV អគ្គិសនីសម្រាប់ គ្រួសារ និងរថយន្តភីកអាប់ថាមពលថ្មី។ នៅពេលខាងមុខ BYD Cambodia នឹងបន្តពង្រីកប្រតិបត្តិការ ក្នុងស្រុក កែលម្អផលិតផល បង្កើនបណ្តាញសេវាកម្ម និងប្រព័ន្ធគាំទ្របន្ថែម ដើម្បីផ្តល់នូវដំណោះស្រាយ ការធ្វើដំណើរបៃតងដែលមានគុណភាពខ្ពស់ កាន់តែងាយស្រួល និងជំរុញឧស្សាហកម្មរថយន្តកម្ពុជា ឆ្ពោះទៅរកភាពឆ្លាតវៃ និងការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយគុណភាពខ្ពស់។



