BYD Khiev Auto ប្រារព្ធពិធីសម្ពោធជាផ្លូវការបែប Soft Opening នៃ BYD Norea Handover & After-Sales Service Station
Bunthoeun KoemAUGUST 30 202643 views

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ BYD Khiev Auto មានមោទនភាពក្នុងការរៀបចំ ពិធីសម្ពោធជាផ្លូវការបែប Soft Opening របស់ BYD Norea Handover និង After-Sales Service Station ដែលទីតាំងនៅ​ គម្រោង Norea City  មហាវិថីនរា សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់ BYD Khiev Auto ក្នុងការពង្រឹងការផ្តល់សេវាកម្ម និងបទពិសោធន៍កាន់តែប្រសើរជូនដល់អតិថិជន BYD នៅកម្ពុជា។

 

788213055 1225719753047342 1665049489758010627 N

 

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា លឹម កុកឡុង និង ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន BYD Khiev Auto និង ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម  ក្រុមការងារអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំតំណាងរោងចក្រ BYD និងសមាជិកនៃក្រុមហ៊ុន BYD Cambodia

 

788689659 2434535833705054 4491289138414120686 N

 

កម្មវិធីបានចាប់ផ្តើមដោយ ពិធីក្រុងពាលី និងពិធីសូត្រមន្តប្រសិទ្ធពរជ័យ តាមប្រពៃណីខ្មែរ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ភាពចម្រុងចម្រើន និងភាពជោគជ័យ សម្រាប់ទីតាំងថ្មី ថ្នាក់ដឹកនាំ ក្រុមការងារ អតិថិជន និងដៃគូរបស់ BYD Khiev Auto

 

ការបើកដំណើរការ BYD Norea Handover និង After-Sales Service Station មិនត្រឹមតែជាការបើកទីតាំងថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ BYD Khiev Auto ក្នុងការពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបង្កើតបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជនពេញមួយដំណើរនៃការប្រើប្រាស់រថយន្ត BYD ចាប់ពីការប្រគល់រថយន្ត រហូតដល់សេវាកម្ម After-Sales និងការថែទាំរថយន្តប្រកបដោយវិជ្ជាជីវៈ។

 

787001076 1544893874076291 8149841241218304847 N

 

ក្នុងឱកាសនេះ ភ្ញៀវកិត្តិយសក៏មានឱកាសចូលរួម ទស្សនកិច្ច ទីតាំងប្រគល់រថយន្ត និង​ ទីតាំងសេវាកម្ម After-Sales ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទីតាំង បរិយាកាស សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានរៀបចំឡើង ដើម្បីបម្រើអតិថិជន BYD

 

នៅក្នុងបរិបទដែលអតិថិជនកាន់តែយកចិត្តទុកដាក់លើទាំង បច្ចេកវិទ្យា គុណភាព និងសេវាកម្មក្រោយការលក់ BYD Khiev Auto នឹងបន្តខិតខំផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ដ៏ល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជន។

 

788880426 1089608850185687 4501109190242920893 N

 

BYD Norea Handover និង After-Sales Service Station គឺជាជំហានថ្មីមួយទៀតក្នុងការបន្តនាំយក ការច្នៃប្រឌិត ភាពងាយស្រួល គុណភាពសេវាកម្ម និងបទពិសោធន៍ BYD មកកាន់អតិថិជនកាន់តែប្រសើរ។

 

BYD Khiev Auto សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អតិថិជន អ្នកសារព័ត៌មាន និងសមាជិកសហគមន៍ BYD ទាំងអស់ ដែលបានចូលរួមអបអរសាទរជាមួយយើង ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

 

រួមគ្នា យើងបន្តដំណើរឆ្ពោះទៅកាន់ជំពូកថ្មីនៃការច្នៃប្រឌិត សេវាកម្ម និងភាពរីកចម្រើន។

 

790226025 1057587136634729 4603824642758277067 N

788689661 1486536853234859 7925815078940590758 N

789594347 1038140295754656 3816436020207146209 N

787874089 1099263025968984 1568894788598509006 N

787743877 1101939678957329 7692238977538134416 N

786368440 1382169540773772 7078858011449864354 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia