មួយរយៈចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើនពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥ គឺទទួលបានគម្រោងវិនិយោគសរុបចំនួន ៥៤៦គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ៧.៨ ពាន់លានដុល្លារ និងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យ៉ាងណាគេសង្កេតឃើញថា វិស័យយានយន្ដក៏ទទួលបានការវិនិយោគច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែងបច្ចុប្បន្នគម្រោងរោងចក្រដំឡើងរថយន្ដថ្មីៗចំនួន ២ ក៏បាននិងកំពុងដំណើរការសាងសង់នៅក្នុងប្រទេសកម្ពុជាដែលមានទីតាំង ដូចខាងក្រោម៖
២. ខេត្ដព្រះសីហនុ
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន BYD Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry បានចាប់ផ្ដើមដំណើរការសាងសង់រោងចក្រដំឡើងរថយន្ដដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
រោងចក្រនេះត្រូវបានចំណាយទុនប្រមាណ ៣២លានដុល្លារសម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា និងដំឡើងរថយន្ដ២ប្រភេទគឺ ចំនួន ២ ម៉ូដែលគឺ៖ 𝗕𝗬𝗗 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 𝗦𝘂𝗽𝗲𝗿 𝗛𝘆𝗯𝗿𝗶𝗱 និង 𝗕𝗬𝗗 𝗔𝗧𝗧𝗢 𝟮 ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ តាមការគ្រោងទុករោងចក្រនេះនឹងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីនាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរជម្រាបដែរថា មុននឹងរោងចក្រនៅកម្ពុជាបើកដំណើរការ បច្ចុប្បន្នក្រុមហ៊ុន BYD ក៏កំពុងនាំចូលរថយន្ដរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជាជាច្រើនម៉ូដែលផងដែរដោយក្នុងនោះរួមមាន៖ BYD SEAL 5 , BYD SEALION 5 , BYD M9 និង BYD ATTO 3 ជាដើម។ សម្រាប់លោកអ្នកដែលចង់ទិញរថយន្ដ BYD សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេសប៊ុកផេក BYD Cambodia ។
២. ខេត្ដកំពង់ឆ្នាំង
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd សម្រេចបោះទុនដើម្បីសាងសង់រោងចក្រដំណើររថយន្ដ Chevrolet និងរថយន្ដ GAC ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ តាមការបញ្ជាក់ពីក្រុមហ៊ុន រោងចក្រថ្មីនេះមានទុនសរុប ១៩ លានដុល្លារ អភិវឌ្ឍន៍លើផ្ទៃដីសរុប ១១ ហិកតា និងគ្រោងបើកដំណើរការនៅដើមឆ្នាំ២០២៦ ខាងមុខនេះ។ អ្វីដែលចាប់អារម្មណ នៅពេលរោងចក្របើកដំណើរការក៏នឹងបង្កើតឱកាសការងារចំនួន ១ ១៤២ កន្លែងជូនពលរដ្ឋផងដែរ៕