ក្រុមហ៊ុន BYD បញ្ចេញរថយន្ដថ្មី ២ ម៉ូដែលដំឡើងនៅខ្មែរ ខណៈនេះជាតម្លៃដាក់លក់
Bunthoeun KoemJULY 9 20261.5 K views

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន BYD Cambodia បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ដថ្មី ២ ម៉ូដែលគឺ៖ BYD Sealion 5 EV ដែលជារថយន្ត SUV អគ្គិសនីសម្រាប់គ្រួសារ និង BYD Shark 6 Advanced ដែលជារថយន្តភីកអាប់ Plug-in Hybrid ខណៈរថយន្ដទាំងពីរនេះសុទ្ធតែត្រូវបានដំឡើងនៅកម្ពុជាជាលើកដំបូង។

 

១. រថយន្ដ BYD Sealion 5 EV រថយន្តនេះអាចបើកបរបានរហូតដល់ 520 គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ព្រមទាំងបំពាក់ដោយកាប៊ីនធំទូលាយ ប្រព័ន្ធកាប៊ីនឆ្លាតវៃ ទំនើប និងមានមុខងារសុវត្ថិភាពដ៏ពេញលេញ។ លើសពីនេះ វាក៏មានមុខងារ ជំនួយចតរថយន្តឆ្លាតវៃ ដែលជួយឱ្យការ ចតរថយន្តនៅក្នុងទីក្រុងកាន់តែងាយស្រួល និងមានភាពច្បាស់លាស់ ដោយមានប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហា កន្លែងចតរថយន្តនៅតំបន់ទីប្រជុំជន បំពេញតម្រូវការប្រើប្រាស់បានគ្រប់ស្ថានភាព មិនថាជាការធ្វើដំណើរប្រចាំថ្ងៃ ការចតរថយន្តក្នុងទីក្រុង ឬការធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារនោះទេ រថយន្តនេះបានជួយកាត់បន្ថយចំណាយយ៉ាងច្រើន ក្នុងការធ្វើដំណើរសម្រាប់គ្រួសារកម្ពុជា។ ចំពោះតម្លៃវិញគឺត្រឹមតែ ២៣,៨០០ ដុល្លារ។

 

Photo 2026 07 09 13 52 49

 

២. រថយន្ដ BYD Shark 6 Advanced គឺជារថយន្តភីកអាប់ Plug-in Hybrid លំដាប់ កំពូលដែលត្រូវបាន ដំឡើងនៅកម្ពុជា (CKD)។ រថយន្តនេះបំពាក់ដោយប្រព័ន្ធ DM Super Hybrid របស់ BYD ដែលផ្តល់នូវ ថាមពលខ្លាំង កម្លាំងអតិបរមារហូតដល់ 541 HP និងអាចបង្កើនល្បឿនពី 0–100 គីឡូម៉ែត្រ/ម៉ោង ក្នុង រយៈពេលត្រឹម 5.7 វិនាទី។ វារួមបញ្ចូលទាំងសមត្ថភាពបង្កើនល្បឿនដ៏ល្អឥតខ្ចោះ កម្លាំងបើកបរ off-road ខ្លាំង និងការប្រើប្រាស់ថាមពលទាប។

 

Photo 2026 07 09 13 52 57

 

ជាមួយកាប៊ីនប្រណិត និងមុខងារ V2L សម្រាប់ផ្គត់ផ្គង់ថាមពល ទៅឧបករណ៍ខាងក្រៅ រថយន្តនេះអាចប្រើប្រាស់បានច្រើនមុខងារ មិនថាសម្រាប់ដឹកទំនិញ អាជីវកម្ម ការធ្វើដំណើរប្រចាំថ្ងៃ ឬការបោះជំរំក្រៅផ្ទះ។ ការដំឡើងនៅក្នុងស្រុកធ្វើឲ្យរថយន្តនេះមានតម្លៃកាន់តែ សមរម្យ ហើយថ្លៃចំណាយប្រើប្រាស់រយៈពេលវែងទាបជាងរថយន្តភីកអាប់ប្រើប្រេងឥន្ធនៈ។ ចំពោះតម្លៃវិញដាក់លក់ត្រឹមតែ ៤៣,៨០០ ដុល្លារប៉ុណ្ណោះ។

 

ដូច្នេះសម្រាប់លោកអ្នកដែលទិញរថយន្ដថ្មីទាំង ២ ម៉ូដែលនេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 017 555 924 ឬហ្វេសប៊ុកផេក BYD Cambodia

 

Photo 2026 07 09 13 52 25

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia