បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងឡើងផ្សារហ៊ុនឆាប់ៗនេះ ហើយពេលនេះកំពុង ដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO) ដោយគិតត្រឹមថ្ងៃនេះ មានអ្នកវិនិយោគទិញហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូងIPO ប្រហែល៧០០នាក់គិតជាទឹកប្រាក់ជិត៥៨ម៉ឺនដុល្លារហើយ។
សម្រាប់ការឡើងផ្សារហ៊ុនរបស់ បុរី វិមានសំណាង បោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង(IPO) ពេលនេះបុរី វិមានសំណាងកំពុងលក់ហ៊ុនក្នុងផ្សារដំបូងក្នុងតម្លៃត្រឹមតែ១២០០រៀលក្នុងមួយហ៊ុន ជាមួយនឹងការធានាចែកភាគលាភរហូតដល់ទៅ៨%ក្នុងរយៈពេល៥ឆ្នាំដំបូងបន្ទាប់ពីឡើងផ្សារមូលត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)។
អ្វីដែលកាន់តែពិសេសនោះគឺសម្រាប់អ្នកទិញហ៊ុនបុរី វិមានសំណាងក្នុងផ្សារដំបូងIPOចាប់ពី១ម៉ឺនហ៊ុនឡើងទៅនឹងទទួលបានប្រាក់ដើម៥%ត្រលបមកវិញភ្លាមៗបន្ទាប់ពីក្រុមហ៊ុនឡើងលើផ្សារហ៊ុនជាផ្លូវការ ហើយអ្នកទិញចាប់ពី១០ម៉ឺនដុល្លារឡើងទៅនឹងទទួលបានការបញ្ចុះតម្លៃលើស៥%ថែមទៀត។
បើតាមការបញ្ជាក់ពីឧកញ៉ាបណ្ឌិត គីម ហ៊ាងបានឲ្យដឹងថាបន្ទាប់ពីក្រុមហ៊ុន បុរី វិមានសំណាងឡើងផ្សារហ៊ុនហើយ ក្រុមហ៊ុននឹងវិនិយោគលើវិស័យចម្រុះមាន សាលារៀន មន្ទីរពេទ្យ ផ្សារ រោងចក្រ កន្លែងកម្សាន្ត ធនាគារនិងវិស័យផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ផងដែរបច្ចុប្បន្ន បុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនក្នុងផ្សារដំបូង(IPO)ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ។ ចង់ទិញហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូងIPO បងប្អូនត្រូវតែមានគណនីជួញដូរ។ បើមិនទាន់មានគណនីជួញដូរ អាចបើកគណនីជួញដូរពីឥឡវបាន។ អាចចុចទីនេះ មើលរបៀបបើកគណនីជួញដូរ។
សម្រាប់បងប្អូនដែលមានគណនីជួញដូរហើយ អាចបំពេញពាក្យស្នើសុំទិញហ៊ុនតាមនេះ៖ https://subscription.bvs.com.kh/ បើពិបាកទិញ សូមមើលវីដេអូគំរូពីរបៀបទិញហ៊ុនតាមនេះ៖ https://www.facebook.com/reel/1012585201360489
បើបងប្អូនចង់ដឹងកាន់ច្បាស់ពីការទិញភាគហ៊ុន បុរី វិមានសំណាងក្នុងផ្សារដំបូង(IPO) អាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


