ប៊ីវីអឹម បន្តការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គម (CSR) ជាមួយនឹងកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍ ឆ្នាំទី៣” នៅវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ
Daneth MechJULY 20 2026

ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មាន​មោទនភាព​ក្នុង​ការ​បន្តរៀបចំ​កម្មវិធី "រត់​ដើម្បីសុខភាព​សហគមន៍​​ឆ្នាំ​ទី ៣" ដោយ​សហការ​ជាមួយ​វិទ្យាល័យ​ជា ស៊ីម ព្រែកអញ្ចាញ នៅ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បី​បន្ត​លើកកម្ពស់​​ការរស់នៅប្រកបដោយសុខុមាលភាព​​ក្នុង​សហគមន៍ ខណៈ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់ ប៊ីវីអឹម ចំពោះ​សុខភាព​សហគមន៍ និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព។

«រត់ដើម្បីសុខភាពសហគមន៍ឆ្នាំទី ៣» តំណាងឱ្យព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងដំណើរនៃទំនួលខុសត្រូវសង្គម (CSR) របស់ ប៊ីវីអឹម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្កើតផលវិជ្ជមាន និងយូរអង្វែង លើសពីអាជីវកម្មស្នូលរបស់ខ្លួន។ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប៊ីវីអឹម បន្តពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយស្ថាប័នអប់រំ និងសហគមន៍ក្នុងស្រុក ដោយរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ប្រកបដោយសុខុមាលភាព និងនិរន្តរភាពសម្រាប់ពលរដ្ឋជំនាន់ក្រោយ។

 

Lhr 0172

Lhr 1036

 

ដូចឆ្នាំមុនៗដែរ សិស្សានុសិស្សដែលចូលរួម ក្រៅពីមានឱកាសក្នុងការបង្ហាញពីការតាំងចិត្ត និងភាពក្លាហានរបស់ពួកគេ ដើម្បីប្រកួតប្រជែងយកពានរង្វាន់ សិស្សជ័យលាភីក៏ត្រូវបានផ្តល់ឱកាសពិសេសដើម្បីចូលរួមក្នុងការរត់ម៉ារ៉ាតុងចក្រភពអង្គរ នៅសៀមរាប ជាមួយក្រុមការងារ ប៊ីវីអឹម។

សិស្សានុសិស្ស ក៏មានឱកាសក្នុងការទស្សនកិច្ចសិក្សាមកកាន់ការិយាល័យកណ្តាល ប៊ីវីអឹម  ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម និងមណ្ឌលសន្និបាតប្រេង ប៊ីវីអឹម ដែលអនុញ្ញាតឱ្យពួកគេទទួលបានការយល់ដឹងដោយផ្ទាល់អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន ស្តង់ដាសុវត្ថិភាព និងការប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានគុណភាពទូទាំងប្រទេសកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ ប៊ីវីអឹម ជឿជាក់ថានឹងពង្រឹងការយល់ដឹងរបស់សិស្ស ជម្រុញការប្តេជ្ញាចិត្តនាពេលអនាគតរបស់ពួកគេ និងបង្កើតការចងចាំយូរអង្វែងលើសពីសកម្មភាពក្នុងសាលារៀន។

លោកស្រី មាស គន្ធា អគ្គនាយិការងប្រតិបត្តិ ប៊ីវីអឹម បានមានប្រសាសន៍ថា នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញប្អូនៗម្ចាស់ជ័យលាភី សរុបទាំង១២រូប បានទៅចូលរួមរត់ក្នុង ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ១០គីឡូម៉ែត្រ នៅខេត្តសៀមរាប ដោយភាពជឿជាក់ និងស្វាហាប់ និងទទួលបានជោគជ័យក្នុងថិរវេលារត់ដ៏ល្អ កាលពីឆ្នាំ ២០២៤​ និង២០២៥។ លើសពីនេះ ប្អូនៗថែមទាំងបានស្វែងយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តតាមរយៈមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងអំឡុងពេលទស្សនៈកិច្ចនៅប្រាសាទអង្គរវត្តទៀតផង។

 

Lhr 1616

Lhr 1795

 

សម្រាប់ឆ្នាំ២០២៦នេះ ប៊ីវីអឹម នៅតែបន្តបេសកកម្មនេះ ព្រោះពួកយើងជឿជាក់យ៉ាងមុតមាំថា «កីឡា គឺជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់សុខភាព»។ ពួកយើងចង់បណ្តុះស្មារតីស្រឡាញ់កីឡាចេញពីគ្រឹះស្ថានអប់រំ។ ពីព្រោះ កាលណាប្អូនៗមានសុខភាពល្អ ស្មារតីរឹងមាំ នោះសាលារៀនរបស់ពួកយើងក៏មានបរិយាកាសល្អ ហើយនៅពេលសាលារៀនមានសុខភាពល្អ សហគមន៍ទាំងមូលរបស់ពួកយើងក៏នឹងទទួលបាននូវភាពរីកចម្រើន និងវិបុលភាពដូចគ្នា។

ចាប់តាំងពីការចាប់ផ្តើមមក “រត់ដើម្បីសុខភាពសហគមន៍” មិនត្រឹមតែជាកម្មវិធីរត់ធម្មតានោះទេ ប៉ុន្តែកម្មវិធីនេះ បានវិវត្តទៅជាវេទិកាដ៏មានអត្ថន័យមួយដែលសិស្ស គ្រូបង្រៀន និងសហគមន៍ក្នុងតំបន់មកជួបជុំគ្នាដើម្បីអបអរសាទរសុខភាព សាមគ្គីភាព និងមានគុណតម្លៃជាវិជ្ជមាន។ ការបន្តភាពជាដៃគូជាមួយវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នានៃការជម្រុញដល់ធនធានជំនាន់ក្រោយតាមរយៈការអប់រំ និងសុខុមាលភាព។

លោកស្រី មាស គន្ធា បានបន្តថា “ពួកយើងជឿជាក់ថាការវិនិយោគលើសុខភាពយុវជន គឺជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយើងដូចគ្នាដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តគំនិតផ្តួចផ្តើម “រត់ដើម្បីសុខភាពសហគមន៍” សម្រាប់បីឆ្នាំជាប់ៗគ្នា ពីព្រោះយើងជឿជាក់ថា កម្មវិធីនេះលើកទឹកចិត្តសិស្សឱ្យរក្សាភាពសកម្ម កសាងទំនុកចិត្តលើខ្លួនឯង និងអភិវឌ្ឍទម្លាប់ប្រកបដោយសុខភាពល្អ ដែលអាចផ្តល់អត្ថប្រយោជន៍ពេញមួយជីវិតរបស់ពួកគេ។ ហើយ ប៊ីវីអឹម នៅតែបន្តប្តេជ្ញាធ្វើការជាមួយដៃគូ ដើម្បីបង្កើតឱកាសដ៏មានអត្ថន័យ ដែលរួមចំណែកដល់សុខុមាលភាពរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍កម្ពុជា»

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខមួយក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០៨​។ ប៊ីវីអឹម ធ្វើការចែកចាយប្រេងឥន្ធនៈទៅ ២៥ ខេត្តក្រុងដោយផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាព បរិមាណត្រឹមត្រូវ ជាមួយនឹង​សេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់។ ប៊ីវីអឹម កំពុងពង្រីកសាខាស្ថានីយលក់រាយប្រេងឥន្ធនៈដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្ររបស់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។​

 

Dsc F0514 (2)

Dsc F0558

 

ទន្ទឹមនឹងនេះ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ក៏កំពុងស្វែងរកដៃគូសហការ ឬសហគ្រិនដែលមានបំណងចង់វិនិយោគក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ ដោយបើកស្ថានីយប្រេងស្តង់ដា ក្រោមស្លាកសញ្ញា ប៊ីវីអឹម ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ និងកេរ្តិ៍ឈ្មោះទទួលស្គាល់នៅក្នុងវិស័យនាំចូល ចែកចាយ និងបើកស្ថានីយលក់រាយប្រេងឥន្ធនៈ  ប៊ីវីអឹម នឹងផ្តល់ការគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម ក្នុងគ្រប់ជំហាននៃដំណាក់កាលឆ្ពោះទៅបង្កើត និងក្លាយជាម្ចាស់ស្ថានីយប្រេងឥន្ធនៈស្តង់ដាដែលទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ។ 

ប្រសិនបើលោកអ្នកមានចម្ងល់អំពីផលិតផល ឬមានបំណងចង់បោះជំហានចូលក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ ប៊ីវីអឹម ឥឡូវនេះ តាមលេខផ្នែកសេវាជំនួយអតិថិជន 095 555 801​ ជារៀងរាល់ថ្ងៃ ពីម៉ោង ៧.៣០ព្រឹក ដល់ម៉ោង ៥ល្ងាច។​

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia