ចង់បានចំណូលបន្ថែម! ទិញហ៊ុនCellcard តម្លៃខ្ទង់២ពាន់រៀលក្នុង១ហ៊ុន បានចំណូល ៣ខែលុយលោតចូលកុងម្ដង
Toeuy HongMARCH 11 20261 views

ក្រុមហ៊ុនដែលសែលកាត ដែលជាក្រុមហ៊ុនទូរគមានាគមន៍ប្រើសេវាទូរស័ព្ទនិងអ៊ិនធឺណេតគឺជាក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ដូច្នេះប្រទេសជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនសែលកាតតាមរយៈទិញភាគហ៊ុនក្រុមហ៊ុនសែលកាត់នៅលើផ្សារហ៊ុន។

 

ក្រុមហ៊ុនសែលកាតចែកភាគលាភ៣ខែម្ដងពោលគឺចែកភាគលាភប្រចាំត្រីមាស។ ដូច្នេះបើអ្នកវិនិយោគទិញហ៊ុនសែលកាត់នោះអ្នកនឹងបានចំណូលភាគលាភរៀងរាល់៣ខែម្ដងខណៈក្រុមហ៊ុនចែកភាគលាភរហូតដល់ទៅ៧%នៃតម្លៃIPO ហើយភាគលាភដែលម្ចាស់ភាគហ៊ុនទទួលបានប្រចាំឆ្នាំគឺ១៥៨រៀលក្នុងមួយហ៊ុន បើគិតជាប្រចាំត្រីមាសគឺម្ចាស់ភាគហ៊ុនទទួលបាន៣៩.៧២រៀលក្នុងមួយហ៊ុន។

 

សម្រាប់បងប្អូនចង់ទិញហ៊ុនសែលកាត់បានភាគលាភគឺត្រូវទិញនៅលើផ្សារហ៊ុន។ ចង់ចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនសែលកាតក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនទៀត អ្នកត្រូវអនុវត្តតាមជំហានខាងក្រោមនេះ៖

 

១. បើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade

ដើម្បីវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗបាន គឺអ្នកត្រូវបើកគណនីជួញដូរ។ ចំពោះការបើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Tradeសូមចុចនៅទីនេះ ដើម្បីមើលរបៀបបើកគណនីជួញដូរ។

 

 ២. ស្នើដំណើរការគណនី CSX Trade

បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកអាចចូលទៅកាន់App CSX Trade ចុចលើពាក្យបើកគណនីជួញដូររួចចុចលើពាក្យតាមដានការស្នើដើម្បីតាមដានថាតើBroker របស់អ្នកបានផ្ញើរលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរមកហើយឬនៅ។ 

 

 ត្រង់កន្លែងតាមដានការស្នើនេះដែរ បើអ្នកទទួលលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរហើយ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ សូមចុចទីនេះដើម្បីមើលពីរបៀបស្នើដំណើរការគណនី CSX Trade។ បើស្នើមិនជោគជ័យទេ អ្នកអាចទាក់ទងទៅBroker ដែលអ្នកបើកគណនីជួញដូរជាមួយដើម្បីឲ្យពួកគាត់ជួយសម្រួល។

 

៣. វេរលុយទៅគណនីជួញដូរ

បន្ទាប់ពីស្នើដំណើរការគណនីCSX Trade បានជោគជ័យហើយ អ្នកអាចវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយរៀនទិញហ៊ុន។ របៀបវេរលុយទៅគណនីជួញដូរគឺអ្នកត្រូវចូលទៅក្នុងApp CSX Trade  ហើយចុចលើពាក្យដាក់ប្រាក់ដែលភាសាអង់គ្លេសគឺ” Deposit”។ បន្ទាប់មកវាយបញ្ចូលទឹកប្រាក់ដែលអ្នកចង់ដាក់ រួចScreenshot QR ហើយធ្វើការស្គែនQR វេរលុយជាការស្រេច។

 

 ៤. រៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade

បន្ទាប់ពីអ្នកអនុវត្តតាមជំហានពីទី១ដល់ទី៤ដែលបានរៀបរាប់ខាងលើហើយ ជំហានចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade។ របៀបទិញហ៊ុនក្នុងApp CSX Trade សូមចុចមើលទីនេះ

 

សូមបញ្ជាក់ផងដែរថាផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីចេះវិនិយោគលើផ្សារហ៊ុន ។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia