ធនាគារ អេស៊ើលីដា គឺជាធនាគារពាណិជ្ជរបស់ខ្មែរដ៏ធំបំផុតនៅកម្ពុជាបើគិតលើទ្រព្យសកម្ម ហើយកាលពីពេលថ្មីៗធនាគារនេះត្រូវបានទស្សនាវដ្តី The Banker បានបញ្ចូលទៅក្នុងបញ្ជីជាធនាគារកំពូលទាំង១០០០នៅលើពិភពលោកផងដែរ។
គិតត្រឹមឆមាសទី១ឆ្នាំ២០២៦នេះ ធនាគារ អេស៊ីលីដារកស៊ីចំណេញសុទ្ធបានប្រមាណ១០០លានដុល្លារ ដោយត្រីមាសទី១រកស៊ីចំណេញបានប្រមាណ៤៥លានដុល្លារដែលកើនឡើងប្រមាណ៧% និងត្រីមាសទី២រកស៊ីចំណេញបានប្រមាណ៥៥លានដុល្លារកើនឡើងចំនួន១៥%។
ធនាគារ អេស៊ីលីដាគឺជាធនាគារដែលចុះបញ្ជីលើផ្សារមូលបត្រលម្ពុជា(ផ្សារហ៊ុនកម្ពុជា) ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីលីដាតមរយៈការទិញហ៊ុន ធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុនកម្ពុជា។
បច្ចុប្បន្នតម្លៃហ៊ុន ធនគារ អេស៊ីលីដាមានតម្លៃត្រឹមតែ៧៥០០រៀលក្នុងមួយហ៊ុនប៉ុណ្ណោះ ដូច្នេះបងប្អូនចង់បានចំណូលបន្ថែមដោយមិនចាំបាច់ចំណយពេលវេលានោះបងប្អូនអាចវិនិយោគទិញហ៊ុនធនាគារ អេស៊ីលីដានៅលើផ្សារហ៊ុនកម្ពុជាបាន។
ពេលអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដាអ្នកនឹងមានឱកាសបានចំណូល២ផ្លូវ ដោយទីមួយគឺបានចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍អ្នកទិញហ៊ុន អេស៊ីលីដានៅតម្លៃ៧ពាន់រៀល បន្ទាប់មកហ៊ុន អេស៊ីលីដាឡើងដល់៨ពាន់រៀលក្នុងមួយហ៊ុន នោះអ្នកចំណេញបាន១ពាន់រៀល ឃើញចំណេញអ្នកអាចលក់យកប្រាក់ចំណេញបាន។
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុន អេស៊ីលីដាអ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ហើយពេលអេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណេញដល់អ្នកព្រោះអ្នកជាម្ចាស់ភាគហ៊ុន។ ជាក់ស្ដែងភាគលាភប្រចាំឆ្នាំ២០២៥ដែល អេស៊ីលីដាចែកអំឡុងខែ៦ឆ្នាំ២០២៦នេះគឺភាគលាភបាន៥៥៥រៀលក្នុងមួយហ៊ុន។ ដូច្នេះបើអ្នកកាន់ហ៊ុន អេស៊ីលីដាចំនួន១ពាន់ហ៊ុននោះអ្នកបានភាគលាភសរុបចំនួន១៣៨.៧៥ដុល្លារ។ ហើយភាគលាភគឺជាចំណូលអកម្មពោលគឺដេកលក់ ដើរលុយក៏អ្នកនៅតែបានចំណូល។
ចង់ចេះវិនិយោគលើផ្សារហ៊ុនត្រូវdownload App CSX Trade ហើយសិក្សាស្វែងក្នុងApp នេះ និងមើលវីដេអូក្នុងផេកនិងយូធូប Cambodia Securities Exchange – CSX ហើយគណនីជួញដូរក្នុងApp CSX Trade ហើយចុងក្រោយគឺរៀនទិញហ៊ុនក្នុងApp CSX Trade។
ប៉ុន្ដែបើអ្នកថ្មី ពិបាកយល់ ចង់ឆាប់ចេះទិញហ៊ុនលឿន អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy
ចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុន ធនាគារ អេស៊ីលីដាក៏ដូចភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនទៀត អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


