សុទ្ធតែមេឡាន! ចង់ទិញឡាន Lexus លែងទិញតាមឈ្មួញកណ្តាល ហើយ ខណៈ Toyota នឹងលក់ផ្តាច់មុខនៅស្រុកខ្មែរ
THATSORNA NOVFEBRUARY 27 20243.5 K views

កន្លងមកនៅពេលដែលបងប្អូនចង់ទិញរថយន្ត Lexus ត្រូវចាយពេលយូរដើម្បីទាក់ទងឈ្មួញកណ្តាលដើម្បីធ្វើការកម្មង់ពីក្រៅប្រទេស ឬបង្ខំចិត្តត្រូវទិញតាមការ៉ាសនៅក្នុងស្រុក ប៉ុន្តែពេលនេះប្រិយមិត្តលែងលំបាកទៀតហើយ ខណៈក្រុមហ៊ុនតូយ៉ូតា នឹងលក់ផ្តាច់មុខនៅក្នុងស្រុកខ្មែរ នាពេលឆាប់ៗនេះហើយ។

យោងតាមការផ្សាយលើផេកផ្លូវការ Toyota Cambodia នាព្រឹកនេះបាន​ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក (“𝐋𝐞𝐱𝐮𝐬 𝐋𝐌𝟑𝟓𝟎𝐡”, “𝐋𝐞𝐱𝐮𝐬 𝐋𝐗𝟔𝟎𝟎”, “𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟑𝟓𝟎”, “𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟓𝟎𝟎𝐡”, “𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟐𝟓𝟎”, “𝐋𝐞𝐱𝐮𝐬 𝐋𝐒𝟓𝟎𝟎”, “𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟑𝟓𝟎” 𝐚𝐧𝐝 “𝐋𝐞𝐱𝐮𝐬 𝐄𝐒𝟑𝟓𝟎”) ក្នុងព្រះរាជាណាចក្រកម្ពុជា។

1

ការទទួលស្គាល់នេះ មានន័យថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន 𝐓𝐎𝐘𝐎𝐓𝐀 𝐉𝐈𝐃𝐎𝐒𝐇𝐀 𝐊𝐀𝐁𝐔𝐒𝐇𝐈𝐊𝐈 𝐊𝐀𝐈𝐒𝐇𝐀 (𝐓𝐎𝐘𝐎𝐓𝐀 𝐌𝐎𝐓𝐎𝐑 𝐂𝐎𝐑𝐏𝐎𝐑𝐀𝐓𝐈𝐎𝐍) ប្រទេសជប៉ុន។

2

ការតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពត្រឹមថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ ដោយគិតចាប់ពីថ្ងៃចុះ ហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិមុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពី ការបញ្ចប់សិទ្ធិពីក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ដែលជា ម្ចាស់ម៉ាក។

3

គួរជម្រាបផងដែរថា ចាប់ពីក្រោយរយៈពេល ៩០(កៅសិប)ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រានិងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia