ឆ្នាំថ្មី២០២៣ ទិញដីបែបណាទើបចំណេញ? ខណៈអ្នកជំនាញបង្ហាញពីរបៀបត្រូវទិញនិងទីតាំងបើចង់ចំណេញ
Bunthoeun KoemNOVEMBER 25 20223.8 K views

សម្រាប់ឆ្នាំថ្មី ២០២៣ ខាងមុខ អ្នកវិនិយោគអចលនទ្រព្យទាំងចាស់ទាំងថ្មី អាចនឹងបានត្រៀមខ្លួនរួចរាល់ ក្នុងការវិនិយោគគម្រោងថ្មីបន្ថែមរបស់ខ្លួន ពិសេសទៅលើដីធ្លីតែម្ដង។ យ៉ាងណាការវិនិយោគដីធ្លីបច្ចុប្បន្ន បើយើងមិនមានភាពវៃឆ្លាតនៅក្នុងការវិនិយោគទេ នោះយើងអាចនឹងជួបបញ្ហាទិញហើយលក់មិនចេញ ឬលក់មិនចំណេញជាដើម។

ហេុតដូច្នេះហើយ តើអ្នកដែលចង់ទិញដីនៅក្នុងឆ្នាំ២០២៣ ឬចាប់ពីពេលនេះទៅ ត្រូវទិញដីបែបណាទើបអាចមានឱកាសចំណេញច្រើន?

272039881 315964110543930 8497207074594692535 N

ទាក់ទងនឹងបញ្ហាខាងលើនេះដែរ លោក គាម សៀកឡុង ដែលជាអគ្គនាយកក្រុមហ៊ុន Century 21 Dream Property និងជាម្ចាស់ស្នាដៃសៀវភៅ «វិថីអចលនទ្រព្យ» ព្រមទាំងជាអ្នកនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជាបានផ្ដល់គំនិតល្អៗមួយចំនួនដែលអ្នកវិនិយោគគួរអនុវត្ដនៅក្នុងការទិញដីធ្លី ដើម្បីទទួលបានភាពល្អប្រសើរ។

271775448 315957347211273 8792256224128491887 N

ថ្លែងប្រាប់ Business Cambodia នាពេលថ្មីៗនេះ លោក គាម សៀកឡុង បានលើកឡើងថា សម្រាប់ឆ្នាំថ្មី២០២៣ អ្នកដែលចង់ទិញដីមានឱកាសចំណេញ គួរទិញដីដែលមានទំហំចាប់ពី ២ ០០០ ម៉ែត្រការ៉េឡើងទៅ។ ហើយដីនេះទៀតសោត ត្រូវទិញដីណាដែលមានទីតាំងនៅជាយរាជធានីភ្នំពេញ ដោយមានចម្ងាយចន្លោះចាប់ពី ២០ ទៅ ៣០ គីឡូម៉ែត្រ និងត្រូវស្ថិតនៅជាប់ផ្លូវធំដែលអាចចេញចូលបាន។

ចំពោះមូលហេតុដែលអ្នកវិនិយោគួរទិញដីដែលមានទំហំធំបែបនេះ លោក គាម សៀកឡុង បានបញ្ជាក់ថា ដីមានទំហំធំ ប្រៀបបានដូចជាវត្ថុធាតុដើម ដែលគេអាចយកទៅកែច្នៃតាមតម្រូវការជាក់ស្ដែងបាន ដោយស្របទៅតាមបរិបទថ្មី និងការវិវត្ដន៍នៃសង្គម។

301981653 570714701515446 2313326156202608897 N

ទាក់ទងនឹងការវិនិយោគដីធ្លីនេះដែរ ថ្មីៗនេះ លោក ច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាតាមរយៈ Business Cambodia ក៏បានបង្ហាញពីទស្សនផ្ទាល់ខ្លួន ជំរុញដល់អ្នកវិនិយោគដីធ្លីគួរសម្លឹងមើលដីដែលនៅជាយរាជធានីភ្នំពេញ ពិសេសនៅតំបន់ក្រវាត់ក្រុងទី៣ និងទី៤ ព្រោះការវិនិយោគដីនៅតំបន់នោះអាចនឹងមានឱកាសចំណេញច្រើន៕

អត្ថបទ៖ កឹម ប៊ុនធឿន

62e8d2c03cbbc (1)

275435390 348728203934187 7097997922093341129 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia