ក្រុមហ៊ុនសែលកាត( Cellcard) និងធនាគារ អេស៊ីលីដាគឺជាក្រុមហ៊ុនដែលបានចុះបញ្ជីលើផ្សារហ៊ុនលក់ភាគលាភជាសាធារណៈ ដូច្នេះប្រជាជនខ្មែរទូទៅសុទ្ធតែអាចទិញភាគហ៊ុនរបស់សែលកាតនិងធនាគារអេស៊ីលីដាដើម្បីបង្កើតចំណូលបន្ថែមតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។
សម្រាប់ក្រុមហ៊ុនសែលគឺជាក្រុមហ៊ុនដែលចែកភាគលាភប្រចាំត្រីមាសពោលគឺចែកភាគលាភ៣ខែម្ដងដោយចែកភាគលាភរហូតដល់ទៅ៧%នៃតម្លៃIPO។ ចំណែកធនាគារ គអេស៊ីលីដាចែកភាគលាភយ៉ាងទៀតទាត់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នហ៊ុន អេស៊ីលីដាមានតម្លៃ៧៨៨០រៀលក្នុងមួយហ៊ុនប៉ុណ្ណោះ។ ភាគលាភ អេស៊ីលីដាប្រចាំឆ្នាំ២០២៥កន្លងទៅម្ចាស់ភាគហ៊ុនទទួលបាន៥៥៥រៀលក្នុងមួយ ហើយភាគលាភប្រចាំឆ្នាំ២០២៦នេះយើងរំពឹងថាមិនក្រោម៦០០រៀលក្នុងមួយហ៊ុនឡើយ។
ការទិញហ៊ុនសែលកាតនិងធនាគារ អេស៊ីលីដាគឺបងប្អូនទិញនៅលើផ្សារហ៊ុនដូច្នេះបងប្អូនមិនចាំបាច់ភ័យខ្លាចគេបោកឡើយ។ ចង់ចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនសែលកាតនិងធនាគារ អេស៊ីលីដា បងប្អូនត្រូវអនុវត្តតាមជំហានខាងក្រោមឲ្យខានតែបាន៖
១. បើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade
ដើម្បីវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗបាន គឺអ្នកត្រូវបើកគណនីជួញដូរ។ ចំពោះការបើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade។ សូមចុចនៅទីនេះ ដើម្បីមើលរបៀបបើកគណនីជួញដូរ។
២. ស្នើដំណើរការគណនី CSX Trade
បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកអាចចូលទៅកាន់App CSX Trade ចុចលើពាក្យ”បើកគណនីជួញដូរ” រួចចុចលើពាក្យ”តាមដានការស្នើ” ដើម្បីតាមដានថាតើBroker របស់អ្នកបានផ្ញើរលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរមកហើយឬនៅ។
ត្រង់កន្លែងតាមដានការស្នើនេះដែរ បើអ្នកទទួលលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរហើយ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ បើស្នើមិនជោគជ័យទេ អ្នកអាចទាក់ទងទៅBroker ដែលអ្នកបើកគណនីជួញដូរជាមួយដើម្បីឲ្យពួកគាត់ជួយសម្រួល។ ដើម្បីទាក់ទងBroker បានអ្នកត្រូវចូលទៅApp CSX Trade ហើយចុចលើពាក្យ"ការកំណត់" បន្ទាប់មកចុចលើពាក្យ" ព័ត៌មានទំនាក់ទំនង" រួចទៅរកBroker ដែលបងប្អូនបើកគណនីជួញដូរជាមួយហើយទាក់ទងទៅពួកគាត់តាមតេឡេក្រាមនិងលេខទូរស័ព្ទ។
៣. វេរលុយទៅគណនីជួញដូរ
បន្ទាប់ពីស្នើដំណើរការគណនីCSX Trade បានជោគជ័យហើយ អ្នកអាចវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយរៀនទិញហ៊ុន។ របៀបវេរលុយទៅគណនីជួញដូរគឺអ្នកត្រូវចូលទៅក្នុងApp CSX Trade ហើយចុចលើពាក្យ” ដាក់ប្រាក់” ដែលភាសាអង់គ្លេសគឺ” Deposit”។ បន្ទាប់មកវាយបញ្ចូលទឹកប្រាក់ដែលអ្នកចង់ដាក់ រួចScreenshot QR ហើយធ្វើការស្គែនQR វេរលុយជាការស្រេច។
៤. រៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade
បន្ទាប់ពីអ្នកអនុវត្តតាមជំហានពីទី១ដល់ទី៤ដែលបានរៀបរាប់ខាងលើហើយ ជំហានចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade។ របៀបទិញហ៊ុនក្នុងApp CSX Trade សូមចុចមើលទីនេះ។
សូមបញ្ជាក់វិនិយោគលើផ្សារហ៊ុន ដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីចេះវិនិយោគលើផ្សារហ៊ុន ។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong
ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ ចង់ចេះទិញហ៊ុនលឿន អាចចុះឈ្មោះចូលរៀនតាមនេះ៖
https://bakseyacademy.com/courses/stock-market-incomeមានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ ttps://t.me/baksey_academ


