សេចក្ដីប្រកាសឈ្មោះថ្មីជាផ្លូវការរបស់ ប៊ូ វ៉ា ស៊ី កម្ពុជា Buva Sea Cambodia!
Sreymom ChaAUGUST 1 2026

ហេតុអ្វីបានជាយើងផ្លាស់ប្តូរឈ្មោះ?
ភ្នំពេញ៖ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានកិត្តិយសសូមធ្វើការប្រកាសចាប់ពីពេលនេះតទៅ ក្រុមហ៊ុនទូកល្បឿនលឿន ប៊ូ វា ស៊ី កម្ពុជា Buva Sea Cambodia ត្រូវប្តូរឈ្មោះជាផ្លូវការទៅជា វិរៈ ប៊ុនថាំ ស្ពីតហ្វេរី Vireak Buntham Speed Ferry ។

Photo 2026 08 01 13 51 39

 

វិរៈ ប៊ុនថាំ ស្ពីតហ្វេរី Vireak Buntham Speed Ferry ប្តេជ្ញាចិត្តបន្តផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ផាសុកភាព និងទំនុកចិត្តខ្ពស់បំផុតជូនដល់អតិថិជនទាំងអស់ជានិច្ច។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ Buva Sea Cambodia បានភ្ជាប់អ្នកដំណើរទៅកាន់ដែលសមុទ្រ ដ៏ស្រស់ស្អាតរបស់កម្ពុជា តាមរយៈសេវាកម្មទូកល្បឿនលឿនដែលមានសុវត្ថិភាព ផាសុកភាព ប្រកបដោយស្នាមញញឹម។ ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ Vireak Buntham Group  យើងកំពុងឈានចូលជំពូកថ្មីមួយនៃការអភិវឌ្ឍ។

Photo 2026 08 01 13 51 29

Photo 2026 08 01 13 51 22

ចាប់ពីថ្ងៃនេះតទៅ សេវាកម្មទូកល្បឿនលឿនរបស់យើង នឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនរួម ដែលតភ្ជាប់ការធ្វើដំណើរតាមផ្លូវគោក ផ្លូវសមុទ្រ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោមម៉ាកយីហោតែមួយ ដែលអតិថិជនជឿទុកចិត្ត។ ការផ្លាស់ប្តូរនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងសម្រាប់អនាគត ខណៈដែលយើងនៅតែរក្សាការប្តេជ្ញាចិត្តដដែល និងកាន់តែប្រសើរជាងមុន ក្នុងការផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព ដែលអតិថិជនតែងតែជឿជាក់ និងទុកចិត្ត។ 
ឈ្មោះថ្មី វិរៈ ប៊ុនថាំ ស្ពីតហ្វេរី Vireak Buntham Speed Ferry ផ្ដល់ស្នាមញញឹមដដែល  ដំណើរដោយសុវត្ថិភាពដដែល  ភាពទាន់សម័យរហ័សទាន់ចិត្ត ជាងមុនជាមួយគ្នា ៕ 

Photo 2026 08 01 13 51 02

Photo 2026 08 01 13 50 49

Photo 2026 08 01 13 50 42

Photo 2026 08 01 13 50 29

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia