ចង់ចេញរកស៊ីតែខ្វះដើមទុន! នេះធនាគារធំៗ ៨ នៅកម្ពុជាដែលផ្ដល់ប្រាក់កម្ចីអាជីវកម្ម ជាមួយការប្រាក់ទាប
Pov SaruJANUARY 15 2026314 views

លែងជាបញ្ហាទៀតហើយសម្រាប់បងប្អូនដែលមានបំណងចង់រកស៊ីតែខ្វះដើមទុន ឬម្ចាស់អាជីវកម្មដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន ខណៈនៅកម្ពុជាមានធនាគារធំៗជាច្រើនបានផ្ដល់កម្ចីសម្រាប់អាជីវកម្មជាមួយនឹងការប្រាក់ទាបបំផុត។ ហើយខាងក្រោមនេះគឺជាធនាគារធំៗចំនួន ៨ ដែលផ្ដល់កម្ចីសម្រាប់អាជីវកម្មជាមួយនឹងការប្រាក់ទាប៖ 

 

១. ធនាគារ Wing៖ មានផ្ដល់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូចចាប់ពី ៥,០០០ ដុល្លារអាមេរិក ដល់ ៥០,០០០ ដុល្លារជាមួយនឹងអត្រាការប្រាក់អាចចរចាបាន។ សម្រាប់អាជីវកម្មខ្នាតកណ្ដាល ចាប់ពី ៥០,០០០ ដុល្លារ រហូតដល់ ៥០០,០០០ ដុល្លារ មានអត្រាការប្រាក់ (ក្នុងមួយឆ្នាំ) ចាប់ពី ៩%  ហើយកម្ចីសម្រាប់អាជីវកម្មខ្នាតធំ មានទំហំខ្ចីចាប់ពី ៥០០,០០០ដុល្លារ ដល់ ១,០០០,០០០ ដុល្លារ មានអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)   ចាប់ពី ៨.៥%។ កម្ចីទាំង ៣ នេះធនាគារផ្ដល់រយៈពេលកំណត់រហូតដល់ ១២០ខែ ហើយរបៀបសងវិញ មានលក្ខខណ្ឌទូទាត់ដែលអាចបត់បែនបាន។ សម្រាប់ព័ត៌មានលម្អិត ០២៣ ៩៩៩ ៩៨៩។ 

 


២. ធនាគារ Woori៖ Woori Bank មានផ្ដល់កម្ចីសម្រាប់អាជីវកម្មរហូត ៤០០.០០០.០០០ សម្រាប់ប្រាក់រៀល និង ១០០.០០០ សម្រាប់ប្រាក់ដុល្លារ។ រយៈពេលកម្ចីអតិបរមារហូតដល់ ៨៤ខែជាមួយនឹងអត្រាការប្រាក់ប្រចាំខែចន្លោះពី ០,៩០% ដល់ ១,៥០% ហើយរបៀបបង់វិញគឺផ្អែកតាមលំហូរសាច់ប្រាក់អាជីវកម្មរបស់អតិថិជន។ សម្រាប់ព័ត៌មានលម្អិត ០២៣ ៩៦៣ ៣៣៣/ ០៨១ ៣៣១ ៣៣៣។


 
៣. ធនាគារ Phillip៖ Phillip Bank មានផ្ដល់ឥណទានអាជីវកម្ម ខ្នាតតូច និងមធ្យម ជាមួយនឹងទំហំឥណទាន ៧0,000 ដល់ ២00,000 ដុល្លារអាមេរិក ឬ ២៨០ លានរៀល ដល់ ៨00 លានរៀល។ មានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ១0% ឡើងទៅ និងមានរយៈពេល (គិតជាឆ្នាំ) ពី ២ ទៅ ១០ ឆ្នាំ។ វិធីសាស្រ្តបង់សង  ការបង់សងមានច្រើនជម្រើសនិងបត់បែន ហើយរយៈពេលអនុគ្រោះទូទាត់ប្រាក់ដើមរហូតដល់ ១២ ខែ។ សម្រាប់ព័ត៌មានលម្អិត (៨៥៥) ៨៦ ៩៣០ ០០០ / ៨៩ ៩៨៩ ៨១៨ / ៨៨ ៤៦៥ ៩៩៩៩។ 


៤. ធនាគារ AMK៖ ធនាគារ AMK មានផ្ដល់ប្រាក់កម្ចី អាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូច ជាមួយទំហំឥណទាន រហូតដល់ ២០.០០០ ដុល្លារ អត្រាការប្រាក់ប្រចាំខែ ១ %-១.៥ % និងកម្ចីសម្រាប់អាជីវកម្មខ្នាតមធ្យម ចាប់ពី ២០.០០១ ដល់ ៣០០.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ប្រចាំខែ អត្រាការប្រាក់ប្រចាំខែ ១ % ដល់ ១.៣ % ហើយមានរយៈពេលខ្ចីរហូតដល់ ១២០ខែ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងតាមលេខ ០២៣ ២២០ ២០២។ 

 

៥. ធនាគារ ABA៖ ABA មានផ្ដល់កម្ចីអាជីវកម្មខ្នាតតូចចាប់ពី ៥,០០០ដុល្លារ ដល់ ២០០,០០០ ដុល្លារ និង ២០ លាន ដល់ ៨០០ លានរៀល។ ដោយឡែកចំពោះកម្ចីសម្រាប់អាជីវកម្មខ្នាតមធ្យមអ្នកអាចខ្ចីបានចាប់ពី ២០០,០០០ដល់ ៣,០០០,០០០ ដុល្លារ និង ៨០០ លាន ដល់ ១២,០០០ លានរៀល ក្នុងអត្រាការប្រាក់ទាបអាចចរចាបាន និងមានរយៈពេលកម្ចីរហូតដល់ ១០ ឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងតាមលេខ លេខ ១ ៨០០ ២០៤ ២០៤។ 

 

៦. ធានាគារ ស្ថាបនា៖ សម្រាប់អ្នកដែលមានបំណងចង់ចេញរកស៊ី ពង្រីកអាជីវកម្ម ត្រូវការទុនដើម្បីបង្វិល លែងពិបាកហើយធនាគារ ស្ថាបនា មានផ្ដល់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ចាប់ពី ២០០,០០០ដុល្លារអាមេរិកឡើងទៅខ្ចីបានរហូតដល់ ៨០% នៃទ្រព្យធានា ដោយមានអត្រាការប្រាក់ចាប់ពី ៨.៥០% និងមានរយៈពេលខ្ចីរហូតដល់ ១០ឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងតាមលេខ ០២៣ ៩៩៩ ០១០។ 

 

៧. ធនាគារ SBI Ly Hour៖ នៅធនាគារនេះមានផ្ដល់ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានទំហំធំជាងឬស្មើ ៥០,០០០ ដុល្លារអាមេរិក រហូតដល់ ២០០, ០០០ ដុល្លារអាមេរិកជាមួយនឹងអត្រាការប្រាក់ទាបផ្តល់រយៈពេលកម្ចីវែងរហូតដល់ ១០ ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខ  ០២៣ ៩៨០ ៨៨៨។ 

 

៨. ធនាគារ អេស៊ីលីដា៖ នៅធនាគារនេះមានផ្ដល់ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម ជាមួយនឹងទំហំឥណទានធំជាង ២០០.០០០.០០០ រៀលរយៈពេលខ្ចី ចាប់ពី ១២ខែ ដល់ ១២០ខែ មានអត្រាការប្រាក់ចាប់ពី ៧,៧០% ក្នុងមួយឆ្នាំ។ ដូច្នេះសម្រាប់បងប្អូនដែលកំពុងមានតម្រូវការខ្ចីលុយ ឬចង់ដឹងព័ត៌មានលម្អិតអាចទាក់ទងបានតាមរយៈលេខទូរសព្ទលេខ៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣។

 
គួរបញ្ជាក់ដែរថា សម្រាប់លក្ខណនៅក្នុងការខ្ចីគឺមានខុសៗទៅតាមធនាគារមួយៗ ដូច្នេះហើយបើបងប្អូនមានតម្រូវការចង់ខ្ចីប្រាក់សម្រាប់ប្រកបអាជីវកម្ម ឬពង្រីកអាជីវកម្មបន្ថែម អាចអញ្ជើញទៅដល់ធនាគារដោយផ្ទាល់ ឬក៏អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទដែលមានដាក់នៅខាងលើ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia