ក្រុមហ៊ុន Bunly Development បើកដំណើរការជាផ្លូវការ “គម្រោងឯក” ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ
Bunthoeun KoemMARCH 15 2026

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Bunly Development បានរៀបចំពិធីបើកលក់ជាផ្លូវការនៃ "គម្រោងឯក" ដែលជាគម្រោងលំនៅឋានលំដាប់ខ្ពស់ មានទីតាំងនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ក្បែរផ្សារទំនើប អ៊ីអន មានជ័យ សាលារៀនអន្តរជាតិ និងអាកាសយានដ្ឋានអន្ដរជាតិតេជោផងដែរ។ ខណៈពិធីដ៏ពិសេសនេះក៏បានប្រព្រឹត្ដិទៅយ៉ាងអធិកអធមក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ, អ្នកដឹកនាំក្រុមហ៊ុន Bunly Development រួមទាំងអតិថិជន និងភ្ញៀវកិត្ដិយសជាច្រើនរូប។

 

652496752 923992386935478 2541230871600227216 N

 

លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន Bunly Development បានថ្លែងថា៖ថ្ងៃនេះ គឺជាថ្ងៃមួយដែលមានអត្ថន័យយ៉ាងពិសេសសម្រាប់ ខ្ញុំបាទ​ ក្រុមគ្រួសារ និង ក្រុមការងារទាំងមូលរបស់ក្រុមហ៊ុន Bunly Development។ ពីព្រោះថា ថ្ងៃនេះយើងមិនត្រឹមតែបើកដំណើរការគម្រោងថ្មីមួយប៉ុណ្ណោះទេ។ តែយើងកំពុងចែករំលែកនូវ ក្តីសុបិន្តមួយ ដែលបានចាប់ផ្តើមឡើងតាំងពីច្រើន​ឆ្នាំមុន។

 

កាលពី៣ឆ្នាំមុន នៅពេលដែលខ្ញុំបានទៅទស្សនាគម្រោងលំនៅដ្ឋាននានាជាច្រើននៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានសង្កេតឃើញអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍។ ផ្ទះជាច្រើន មើលទៅស្រស់ស្អាតណាស់ពីខាងក្រៅ មានរចនាបថធំទូលាយ មានការតុបតែងស្រស់ស្អាត មានច្រកចូលដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែនៅពេលដែលអ្នកដើរចូលទៅខាងក្នុង ហាក់ដូចជាខ្វះនូវអារម្មណ៍ដែលពេញលេញមួយ ដោយលំហររស់នៅប្រចាំថ្ងៃរបស់គ្រួសារ ហាក់ដូចជាមិនសូវមានភាពផ្សារផ្ជាប់គ្នាល្អ។ អ្នកអាចលឺសំឡេងឡាននិងម៉ូតូ ហើយពេលខ្លះ អ្នកមានអារម្មណ៍ថា ជីវិតឯកជនរបស់គ្រួសារ ហាក់ដូចជាត្រូវបង្ហាញទៅខាងក្រៅជានិច្ច។ ហើយខ្ញុំក៏បានសួរខ្លួនឯងនូវសំណួរសាមញ្ញមួយថា! តើនេះពិតជាវិធីល្អបំផុតក្នុងការរចនាផ្ទះមែនទេ? ព្រោះផ្ទះ មិនគួរត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ។ វាគួរតែជាកន្លែងដែលគ្រួសារអាចសម្រាក សើចសប្បាយរីករាយ និងជាទីកន្លែលឯកជកមួយសម្រាបអោយគ្រួសារកសាងនៅអនុសសាវរីយ៍ល្អៗ។ សំណួរនេះ ត្រូវបានដក់ជាប់ក្នុងចិត្តខ្ញុំមកជាយូរឆ្នាំមក។ កំណើតនៃ គម្រោង ឯក គំនិត និងសំណួរដ៏សាមញ្ញខាងលើនេះហើយ ជាចំនុចចាប់ផ្តោមនៃគម្រោងឯក។

 

ជាដំបូងខ្ញុំបាទសូមធ្វើការបកស្រាយអំពើ ឈ្មោះនៃគម្រោង ឯក នេះ។ មូលហេតុដែលយើងបានដាក់ឈ្មោះគម្រោងនេះ ថាឯក ពីព្រោះថា ពាក្យឯកនេះ គឺជាពាក្យមួយដែលសាកសមបំផុតសំរាប់ឆ្លុះបញ្ចាំងអំពីគោលគំនិតស្នូលរបស់គម្រោងមួយនេះ ពីព្រោះពាក្យ ឯក នេះគឺសំដៅទៅលើ ឯកជនភាព និងភាពល្អឯកនៃការរស់នៅ។ ដោយយើងខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងមួយនេះនឹងផ្តល់ការរស់នៅដ៏ល្អឯក ដែលមានឯកជនភាពខ្ពស់បំផុតទៅអោយអតិថិជនរបស់យើងទាំងអស់។

 

651655339 923993106935406 4929861526277118565 N

 

នាពេលដំបូងនៃការចាប់ផ្តើមរៀបចំគម្រោង ឯក ខ្ញុំបានប្រាប់ទៅដល់ក្រុមវិស្វករជំនាញថា គោលគំនិតស្នូលនៃការររចនាលំនៅឋានទាំងអស់របស់គម្រោងឯក គឺយើងត្រូវតែធ្វើការរចនាពីខាងក្នុងចេញមកខាងក្រៅ។ ដោយ​យើង​ត្រូវចាប់ផ្តើមដោយសំណួរទៅខ្លួនឯងថា តើការរស់នៅប្រចាំថ្ងៃយ៉ាងដូចម្តេចទើបគ្រួសារមានការប្រស្រ័យគ្នាទាក់ទងល្អ? តើកុមារគួរលេងនៅទីណា? ផ្ទះបាយគួរនៅទីណា? ឪពុកម្តាយគួរសម្រាកនៅទីណា? ការជួបជុំគ្រួសារគួរ នៅទីណា?

 

ដោយការបំផុសនៃគោលគំនិតទាំងនេះ គម្រោងឯក ត្រូវបានកកើតឡើង។ ជំនួសឲ្យការយកលំហរសំខាន់ៗទៅជាប់នឹងផ្លូវ យើងបានរៀបចំរចនាបទថ្មីទាំងស្រុង។ យើងបានយកបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និង កន្លែងជួបជុំគ្រួសារ ដែលលំហរទាំងនេះត្រូវបានចាត់ទុកថាជាបេះដូងនៃផ្ទះ អោយទៅជាប់ជាមួយសួនច្បារខាងក្រោយផ្ទះ ការធ្វើបែបនេះអ្នកនឹងទទូលបានលំហរឯកជនមួយដែល ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង និង ពន្លឺថ្ងៃគ្រប់គ្រាន់ ហើយនិងមានការឃ្លាតឆ្ងាយពីសំលេងរំខានពីឡាននិងម៉ូតូផងដែរ។

 

ដោយសារតែលំហរនៃការប្រើប្រាស់ប្រចាំថ្ងៃទាំងនេះត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងប្រសើរដែលនេះជាគន្លឹះគោលសំខាន់នៃការបង្កើនទំនាក់ទំនងរបស់សមាជិកគ្រួសារអោយកាន់តែមានភាពជិតស្និតនិងគ្នា។ គំនិតនៃការរៀបចំបែបនេះអាចប្រែលំនៅឋាមួយអោយទៅជាលំនៅឋានដែលអាចអោយអ្នករីករាយនឹងទទួលបាននូវ ភាពជិតស្និត ភាពស្ងប់ស្ងាត់ និង ឯកជនភាពយ៉ាងពេញលេញពិតប្រាកដ។

 

651173227 923993080268742 9089468509180413028 N

 

ក្រៅពីការបង្កើតបាននូវអារម្មណ៍ទាំងលើនេះ យើងបានបន្ថែមនូវនិយមន័យថ្មីមួយ សម្រាប់ ភាពប្រណិតនៃលំនៅដ្ធានជំនាន់ថ្មី។ កាលពីមុន គេហដ្ឋានប្រណិត តែងតែសំដៅទៅ ផ្ទះដែលមានទំហំធំ ការតុបតែងច្រើន និងបំពាក់សម្ភារៈថ្លៃៗ ប៉ុន្តែសព្វថ្ងៃនេះ និយមន័យនៃភាពប្រណិត បានផ្លាស់ប្តូរ។ ភាពប្រណិតពិតប្រាកដសម្រាប់សម័យនេះ គឺអ្វីដែលមានតម្លៃជាងនេះ។ វាគួរតែជា កន្លែងដែលមានផាសុខភាពខ្ពស់ ដែលអាចអោយអ្នក ដកដង្ហើមក្នុង ភាពស្ងប់ស្ងាត់ ភាពឯកជន និង កន្លែងដែលសមាជិកគ្រួសារអាចជួបជុំគ្នារយ៉ាងសប្បាយរីករាយ។ មិនមែនភាពប្រណិតសម្រាប់បង្ហាញទៅអ្នកដទៃទេ ប៉ុន្តែជាភាពប្រណិតដែលធ្វើឲ្យ ជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែល្អប្រសើរ។ ដូច្នេះហើយទើបការរៀបចំតុបតែងលំនៅដ្ឋានរបស់គម្រោងឯកទាំងអស់ត្រូវបានរចនាតាមបែបតិចនិយមដោយ ផ្តោតទៅលើកមុខងាប្រើប្រាស់ជាចំបង ជៀសជាងផ្តោតទៅលើទំហំនិងសម្ភារៈដែលមិនចាំបាច់។ នេះហើយជាភាពប្រណិតដែលគម្រោងឯកចង់ផ្តល់ទៅអោយម្ចាស់លំនៅឋានទាំងអស់។   

      

លើសពីនេះគម្រោងឯកមិនមែនគ្រាន់តែជាគម្រោងលំនៅឋានប្រណិតប៉ុណ្ណោះទេ តែជាសហគមន៍ដ៏ប្រណិតមួយដែលត្រូវបានបង្កើតឡើងសម្រាប់លើកតម្កើនគុណភាពនៃការរស់នៅអោយកាន់តែល្អប្រសើរជាងមុន។ នៅក្នុងគម្រោង ឯក យើងបានបង្កើតនូវ ឧទ្យាន oasis park ដែលមានរចនាបទបែបទំនើបនិងស៊ីវិល័យសំបូរបែប។ ចំនុចពិសេសរបស់ឧទ្យាន oasis គឺយើងបានជ្រៀសរើសនូវប្រភេទដើមឈើធំៗ ផ្លូវដើរដែលមានសិល្បះបត់បែនអមជាមួយនឹងទឹកធ្លាក់បែបត្រូទិច និងលំហូរខ្យល់ធម្មជាតិល្អ ដើម្បីអោយនាក់ប្រើប្រាស់ទទួលបាននៅអារម្មណ៍ដែលស្រស់ស្រាយដែលហាក់ដូចនៅក្នុងឧទ្យានធម្មជាតិពិតៗ។ អ្នករស់នៅអាចប្រើប្រាស់ឧទ្យាននេះសំរាប់ដើរលំហែ ធ្វើលំហាត់ប្រាណ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍។ យើងចង់អោយឧទ្យានមួយនេះជាកន្លែងដែលកុមារអាចលូតលាស់នៅក្នុងបរិយាកាសបៃតងនិងកន្លែងដែលថែទាំសុខភាពផ្លូវកាយនិងផ្លូវរបស់អ្នក។

 

គោលគំនិតស្នូលទាំងអស់នេះហើយ គឺជាការសន្យាដែលត្រូវតែដាច់ខាតផ្តល់ជូនទៅដល់អតិថិជនរបស់គម្រោង ឯក។ គម្រោងមួយនេះមិនអាចកើតឡើងដោយមនុស្សម្នាក់បានទេ។ ដោយឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ក្រុមការងារ ដៃគូពាណិជ្ជកម្ម និងសំខាន់បំផុត គឺអតិថិជនរបស់យើងដែលបានផ្តល់ការជឿជាក់ និង ទំនុកចិត្តមកលើក្រុមហ៊ុនខ្ញុំបាទ។ ការជឿជាក់របស់អ្នកជាកម្លាំងជំរុញឲ្យយើងបន្តបង្កើតសហគមន៍ដែលល្អប្រសើរជាងមុនសម្រាប់ប្រទេសកម្ពុជា”។

 

651285684 923992593602124 7419899142919926936 N

 

ក្នុងឱកាសនោះដែរឯកឧត្ដម សេង ទៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានខិតខំប្រឹងប្រែងអភិវឌុ្ឍន៍វិស័យអចលនទ្រព្យថ្មីៗជាបន្ដបន្ទាប់ ប្រកបដោយគុណភាពកម្រិតស្ដង់ដារ ដែលអាចបំពេញតម្រូវទីផ្សារនៃប្រទេសជឿនលឿនបានយ៉ាងឆាប់រហ័ស។ ឯកឧត្ដមជឿកជាក់ថា គម្រោង​ ឯក ដែលបើកសម្ពោធនៅថ្ងៃនេះ នឹងក្លាយជាសមិទ្ធផលដ៏ប្រណិតថ្មីសន្លាងមួយ ដែលនឹងផ្ដល់នូវបទពិសោធន៍រស់នៅបែបឧត្ដមភាព និងជម្រុញសន្ទុះ ទីផ្សារអចលនទ្រព្យប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនឥតឈប់ឈរ៕

 

653041153 923992846935432 228746105737885064 N

652324648 923992816935435 6839544222761848622 N

651799698 923992880268762 5809630808689857358 N

652348547 923992660268784 5856269268880162502 N

652300267 923992680268782 6490793931646794387 N

651174509 923992990268751 6530119133051455882 N

651711021 923993600268690 3380645105907646377 N

651695159 923992253602158 7744496325910249355 N

651190505 923993743602009 5072001382356941924 N

651011804 923993456935371 9221373912714513393 N

650981429 923993280268722 459121072972647792 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia