វ័យ ៣៤ឆ្នាំនារីម្នាក់នេះរកចំណូលបាន ១លានដុល្លារត្រឹមតែប៉ុន្មាននាទី ដោយប្រើយុទ្ធសាស្ត្រដ៏សាមញ្ញទាំង ៦ នេះ
Pov SaruFEBRUARY 18 20261.5 K views

នារីវ័យ ៣៤ឆ្នាំមានឈ្មោះថា Lindsey Carter ជាស្ថានិកក្រុមហ៊ុន SET Active ដែលជាម៉ាកសម្លៀកបំពាក់កីឡាដែលបង្កើតឡើងក្នុងឆ្នាំ ២០១៨។ គិតមកដល់ពេលនេះ SET Active បង្កើតឡើងមិនទាន់ដល់ ១០ឆ្នាំនោះទេ តែបានក្លាយជាក្រុមហ៊ុនដែលជោគជ័យខ្លាំង និងអាចរកចំណូលបានរហូតដល់ ១លានដុល្លារត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

 

ចំណុចពិសេសដែលធ្វើឱ្យក្រុមហ៊ុន SET Active ទទួលបានជោគជ័យយ៉ាងធំសម្បើមនេះ គឺដោយសារតែ Lindsey Carter បានប្រើយុទ្ធសាស្ត្រដ៏សាមញ្ញចំនួន ៦ ដោយនាងនិយាយថាវាជាយុទ្ធសាស្ត្រដែលមនុស្សទូទៅមិនសូវចាប់អារម្មណ៍៖ 

 

១. បង្កើត brand ខុសពីគេ និងច្នៃប្រឌិតរហូត៖ តាមរយៈ Entrepreneur Lindsey Carter បាននិយាយថា ដំបូងនាងបានសង្កេតឃើញទីផ្សារសម្លៀកបំពាក់កីឡាភាគច្រើនផ្តោតតែលើស្ត្រីហាត់ប្រាណ និងការរចនាបែបបច្ចេកទេសខ្លាំងពេក។ នាងក៏កើតកំគិតបង្កើត brand ខ្លួនឯងជាប្រភេទសម្លៀកបំពាក់កីឡាដែរ តែអាចស្លៀកទៅធ្វើការ ដើរលេង និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន។ ហើយ Lindsey Carter មិនដែលរង់ចាំ trend គេល្បីហើយបានធ្វើទេ តែនាងគឺបង្កើត trend ខ្លួនឯងជានិច្ច។ នេះបង្ហាញថា brand ដែលឈ្នះ គឺ brand ដែលចេះគិតមុនទីផ្សារ មិនមែនធ្វើតាមទីផ្សារគេទេ។

 

២. បង្កើតភាពស្និតស្នាលជាមួយអតិថិជន៖ អ្វីដែលធ្វើឱ្យ SET Active ខុសពីម៉ាកផ្សេងៗគឺ ភាពស្និទ្ធស្នាលជាមួយអតិថិជន។ នាងបានបង្កើត group ពិសេសមួយជាមួយអតិថិជន ហើយតែងនិយាយផ្ទាល់ជាមួយពួកគេតាមរយៈសារ និងការឆ្លើយតប chat រាល់ថ្ងៃដូចជាក្រុមមិត្តភក្តិផ្ទាល់ខ្លួន។ ដោយនាងគិតថា អតិថិជនមិនត្រឹមតែជាអ្នកទិញទំនិញ ប៉ុន្តែជាក្រុមដែល៖ អាចផ្តល់យោបល់, ផ្តល់គំនិត, បង្ហាញអារម្មណ៍ពិតពួកគេចំពោះ brand ហើយនេះធ្វើឱ្យអតិថិជនមានអារម្មណ៍ថា៖ ពួកគេជាផ្នែកមួយនៃ brand មិនមែនជាអ្នកទិញធម្មតា។

 


៣. ស្តាប់ feedback អតិថិជនហើយកែប្រែ៖ សារដែrអតិថិជនផ្ញើមកនឹងត្រូវបានក្រុមការងារអាន និងវិភាគយ៉ាងម៉ត់ចត់ ។ ប្រសិនបើមានបញ្ហាដូចគ្នាកើតឡើងញឹកញាប់ វាត្រូវបានយកទៅស្រាវជ្រាវ និងកែលម្អភ្លាមៗ។ ដោយវិធីនេះ នាងចាត់ទុកថា អតិថិជនប្រៀបដូចជាគ្រូបង្រៀនផ្នែកអាជីវកម្ម ដែលជួយឱ្យ brand អាចបង្កើតផលិតផលដែលត្រូវនឹងតម្រូវការពិតប្រាកដ។

 

៤. បង្កើត exclusivity និង FOMO៖ មានន័យថា នៅពេលបញ្ចេញផលិតផលថ្មី នាងមិនលក់ឱ្យមនុស្សគ្រប់គ្នាភ្លាមៗទេ ប៉ុន្តែផ្តល់ឱកាសមុនសម្រាប់អតិថិជន VIP និងសមាជិកក្នុង group ជាមុន។ នាងគិតថា ធ្វើបែបនេះនឹងធ្វើឱ្យអ្នកទិញយល់ថា ផលិតផលនាងគឺពិសេស ដែលមិនមែននរណាក៏អាចទិញបាន។ ពេលនោះ អារម្មណ៍ខ្លាចខកខាន នឹងជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿនជាងមុន ហើយជាលទ្ធផលការលក់អាចឈានដល់រាប់លានដុល្លារនៅក្នុងរយៈពេលខ្លីបំផុត។

 

៥. ប្រើ influencer ពិតប្រាកដ៖ ការផ្សព្វផ្សាយរបស់នាងមិនត្រូវការបុគ្គលល្បីៗទេ តែនាងជ្រើសរើសអ្នកគាំទ្រពិតៗនិងសកម្ម ហើយផ្ញើផលិតផលឱ្យពួកគេចែករំលែកបទពិសោធន៍ដោយស្មោះត្រង់។ វាបង្កើតការជឿជាក់ និងការទុកចិត្តពីសង្គម ដោយសារមនុស្សជឿលើមនុស្សដូចគ្នាជាងជឿលើពាក្យផ្សាយពាណិជ្ជកម្ម។

 

៦. វិនិយោគលើ team និង system៖ ក្រោយពេលអាជីវកម្មធំឡើង នាងបានស្គាល់ថា ការវិនិយោគលើប្រព័ន្ធការងារ និងក្រុមបុគ្គលិកគឺមានសារៈសំខាន់ខ្លាំង។ ប្រសិនបើគ្មានប្រព័ន្ធគ្រប់គ្រងល្អ និងមនុស្សមានសមត្ថភាព អាជីវកម្មអាចរីកចម្រើនលឿន តែក៏អាចដួលរលំលឿនដូចគ្នា។ ដូច្នេះនាងបានជ្រើសរើសមនុស្សដែលមានបទពិសោធន៍ខ្ពស់ និងសាងសង់គ្រឹះរឹងមាំសម្រាប់អនាគត។

 

ចុងក្រោយ មេរៀនសំខាន់បំផុតពី Lindsey Carter គឺភាពស្មោះត្រង់ជាមួយអតិថិជន ព្រោះផលិតផលនាងមិនមែនសម្រាប់លក់តែម្ដង ហើយត្រូវធ្វើឱ្យអតិថិជនមានអារម្មណ៍ថាខ្លួនមិនត្រឹមជាអ្នកទិញធម្មតា តែពួកគេគឺជាអ្នក ផ្តល់យោបល់, ផ្តល់គំនិត និងជាមួយផ្នែកមួយនៃ brand នោះ។ ប្រសិនបើអាជីវកម្មមួយអាចធ្វើឱ្យអតិថិជនមានអារម្មណ៍បែបនេះបាន នោះការលក់ និងភាពជោគជ័យនឹងមកតាមក្រោយដោយស្វ័យប្រវត្តិ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia