ចង់បានរថយន្តថ្មីបកកេស តែមានថវិកាត្រឹមជាង ១ ម៉ឺនដុល្លារមែនទេ? ក្រុមហ៊ុនរថយន្តបច្ចុប្បន្នបានផលិតម៉ូដែលតម្លៃធូរថ្លៃជាច្រើនដើម្បីតម្រូវចិត្តអតិថិជន។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់រថយន្ដថ្មីស្រឡាង ៣ ម៉ូដែល តម្លៃសមរម្យបំផុតដែលលោកអ្នកមិនគួររំលង ខណៈអាចប្រើប្រាប់បានទាំងសាំង និងអគ្គិសនី។
១. រថយន្ដ BYD Seal 5
រថយន្ត BYD Seal 5 គឺជាប្រភេទរថយន្ត Sedan ប្រើបច្ចេកវិទ្យា Plug-in Hybrid (DM-i) ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារវាមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងការសន្សំសំចៃខ្ពស់។ ចំណុចខ្លាំងបំផុតរបស់ Seal 5 គឺប្រព័ន្ធ DM-i (Dual Mode Intelligent) ដែលផ្ដោតសំខាន់លើការប្រើប្រាស់អគ្គិសនីជាចម្បង និងម៉ាស៊ីនសាំងជាបន្ទាប់បន្សំ។

ជាក់ស្ដែង វាស៊ីសាំងតិចបំផុត ពោលគឺត្រឹម ២.៩៣ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ នៅពេលសាកថ្មពេញ និងចាក់សាំងពេញ Seal 5 អាចបើកបរបានចម្ងាយសរុបរហូតដល់ទៅជាង ១,០០០ គីឡូម៉ែត្រ។ ចំពោះការបើកបរដោយអគ្គិសនីសុទ្ធ (EV Mode): អាចរត់បានចម្ងាយពី ៥០ គីឡូម៉ែត្រ ដល់ ១២០ គីឡូម៉ែត្រ (តាមស្ដង់ដារ NEDC) ដោយមិនប្រើសាំងសោះ។ សម្រាប់តម្លៃដាក់លក់លើទីផ្សារបច្ចុប្បន្នគឺ ១៩ ៦០០ ដុល្លារ។ ព័ត៌មានលម្អិតសូមទាក់ទងទៅលេខទូរស័ព្ទ៖ 017 555 924។
២. រថយន្ដ Changan EADO
ថ្មីៗនេះក្រុមហ៊ុន Changan Cambodia ទើបនឹងបានប្រកាសអំពីរថយន្ដអគ្គិសនី Changan EADO EV ប្រភេទ Sedan ថ្មីស្រឡាង។ ដោយរថយន្ដមួយម៉ូដែលនេះ គឺមានតម្លៃត្រឹមតែ ១៦ ៩០០ ដុល្លារតែប៉ុណ្ណោះ។ ចំណុចពិសេសនៃរថយន្ដអគ្គិសនីមួយនេះ គឺសាកថ្មីមួយពេលនេះអាចធ្វើដំណើរបានចម្ងាយ ៤១០ គីឡូម៉ែត្រ។ ក្នុងនោះវាបានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន (Fast Charging) ដោយប្រើពេលត្រឹមតែ ៣០ ទៅ ៥០ នាទី ប៉ុណ្ណោះ ដើម្បីសាកពី ៣០% ទៅ ៨០%។ ចំណែកការសាកធម្មតានៅផ្ទះប្រើពេលប្រហែល ៨ ម៉ោង។

ជាមួយតម្លៃសមរម្យ មាឌធំទូលាយ និងសន្សំសំចៃខ្ពស់ បែបនេះគឺវាស័ក្តិសមបំផុតសម្រាប់អ្នកធ្វើការក្នុងក្រុង ឬគ្រួសារតូច ដែលចង់ផ្លាស់ប្តូរពីឡានប្រើសាំងមកប្រើឡានអគ្គិសនី ដោយមិនបារម្ភខ្លាំងពីរឿងចម្ងាយផ្លូវ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ៖ 011 999 375៕


