ពិធីបើកដំណើរការសាកល្បង របស់ ប៊ីអេស អិចប្រេស
Sreymom ChaMAY 3 2026

ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមីអដ្ធស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦
    [រាជធានីភ្នំពេញ] នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក
បានរៀបចំពិធីបើកដំណើរការសាកល្បងរបស់ក្រុមហ៊ុនប៊ីអេស អិចប្រេសដែលជាក្រុមហ៊ុនថ្មីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៣ នៃក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក។


    តាមការអញ្ជើញរបស់ក្រុមហ៊ុន ប៊ីអេស អិចប្រេស, លោកជំទាវ សំបូរ សម្ផស្សនិងឯកឧត្តមបណ្ឌិត ងិន បាណាល់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការសាកល្បងរបស់ក្រុមហ៊ុនប៊ីអេស អិចប្រេស ដែលបានរៀបចំឡើងនៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលចែកចាយ និងសាខាស្ទឹងមានជ័យ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូរអាជីវកម្មជាច្រើន។ 

Photo 2026 05 03 08 31 11
    នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនប៊ីអេស អិចប្រេស បានធ្វើសេចក្តីរាយការណ៍អំពីសាវតារបស់ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២៤និងមានបំរើសេវាកម្មធំៗចំនួន3គឺ BS Logistics ផ្តល់សេវាកម្មឡូជីស្ទីក, BS Bus Cambodia ផ្តល់សេវាកម្មដឹកអ្នកដំណើរនិង ថ្មីៗនេះ ក្រុមហ៊ុន BS Express ដែលផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស។ ក្រុមហ៊ុនប៊ីអេស ផ្តោតសំខាន់លើការ បម្រើសេវាជូនអតិថិជន ប្រកបដោយការ ជឿទុកចិត្ត ប្រសិទ្ធភាព និង តម្លៃសមរម្យ ដែលអាចប្រកួតប្រជែងបាននៅលើទីផ្សារដឹកជញ្ជូននាពេលបច្ចុប្បន្ន។

Photo 2026 05 03 08 23 35
    តំណាងក្រុមហ៊ុន ប៊ីអេស អិចប្រេសបានបញ្ជាក់ថា“ប៊ីអេស អិចប្រេស ជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស, សេវាប្រមូលប្រាក់ជំនួសម្ចាស់អាជីវកម្ម(COD) និងសេវាដឹកជញ្ជូនអីវ៉ាន់ដល់ទីតាំង។”

Photo 2026 05 03 08 21 39
    ក្រុមហ៊ុនប៊ីអេស អិចប្រេស មានសាខាទូទាំង ២៥រាជធានីខេត្ត ហើយនឹងចាប់ផ្តើមប្រតិបត្តិការ សេវាកម្ម   របស់ខ្លួនក្នុងការទទួលបញ្ញើអីវ៉ាន់ចាប់ពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។


    តំណាងក្រុមហ៊ុនបានលើកឡើងទៀតថា, “បច្ចុប្បន្នវិស័យដឹកជញ្ជូនមានការរីកចម្រើនគួរអោយកត់សំគាល់ ហើយតម្រូវការក្រុមហ៊ុនដឹកជញ្ជូន និងបញ្ញើអីវ៉ាន់ក៏កាន់តែកើនឡើង។ ដូច្នេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរក ក្រុមហ៊ុនដែលអាចជឿទុកចិត្តបាន ទាំងសេវាកម្ម និង តម្លៃ, ក្រុមហ៊ុន ប៊ីអេស អិចប្រេស សូមប្រកាសជូនជាសាធារណៈថា ក្រុមហ៊ុន ហ៊ានសន្យា គឺហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ព្រោះយើងមានមធ្យោបាយដឹកជញ្ជូន ទាំងរថយន្តដឹកអីវ៉ាន់ ម៉ូតូកង់បីនិងម៉ូតូចែកចាយគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់យើង។ ពិធីបើកដំណើរការសាកល្បងនៅថ្ងៃនេះ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយក្នុងការបង្ហាញវត្តមានជាផ្លូវការក្នុងទីផ្សារកម្ពុជា។ ហើយយើងខ្ញុំមានការជឿជាក់យ៉ាងមុតម៉ាំថា តាមរយៈបទពិសោធន៍ និងជំនាញរបស់ក្រុមការងាររបស់យើង ទាំងនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាសាខាទាំង២៤ខេត្តក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ត្រជះត្រចង់និងសម្រេចបាននូវគោលដៅរួមរបស់យើងគឺប្រែក្លាយក្រុមហ៊ុន ប៊ីអេស អិចប្រេស ជាក្រុមហ៊ុននាំមុខគេក្នុងវិស័យបញ្ញើ អីវ៉ាន់ឆាប់រហ័ស នាពេលដ៏ខ្លីខាងមុខនេះ។”

Photo 2026 05 03 08 21 30
    ក្រុមហ៊ុន ប៊ីអេស អិចប្រេស គឺជាដៃគូរបញ្ញើអីវ៉ាន់ដែលជឿទុកចិត្តបាន របស់លោកអ្នក។
    សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ក្រុមហ៊ុន ប៊ីអេស អិចប្រេស សូមទំនាក់ទំនងតាមរយៈលេខ 
016 29 6000 / 017 29 6000 / 068 29 6000

Photo 2026 05 03 08 19 38

Photo 2026 05 03 08 19 21

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia