នៅទីបំផុតយីហោកាហ្វេដ៏ល្បីមួយគឺ BROWN Coffee បានរះថ្មីនៅលើឆ្នេរអូរត្រេះដ៏ស្រស់ស្អាត BROWN Island View ទីតាំងថ្មីនេះស្ថិតនៅជាប់ឆ្នេរសមុទ្រត្រជាក់ៗ ដែលអាចអង្គុយគយគន់ទេសភាពកោះនិងអាចឃើញថ្ងៃរៀបលិចថែមទៀតផង។

ការបើកសាខាថ្មីនេះ មិនមែនត្រឹមតែជាការបង្កើតហាងកាហ្វេសាមញ្ញមួយទៀតនោះទេ ប៉ុន្តែវាជាការស្តែងចេញនូវទស្សនវិស័យរបស់ BROWN ដែលជឿជាក់ថា រាល់ហាងដែលខ្លួនបានកសាងឡើង គួរតែបន្ថែមតម្លៃដែលមានន័យនិងផ្តល់កន្លែងដ៏មានផាសុកភាពមួយទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។


ជាមួយគ្នានោះដែរ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកទេសចរនៅតំបន់ឆ្នេរហាង BROWN Coffee មិនត្រឹមតែយកចិត្តទុកដាក់លើភេសជ្ជៈ និងការបម្រើសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវបន្ទប់ទឹកសាធារណៈដែលមានភាពងាយស្រួលប្រើប្រាស់ សម្រាប់បំពេញតម្រូវការបឋមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលស្របតាមបទស្ថានបច្ចេកទេស។ ទីនេះក៏មានបង្កើតកន្លែងសម្រាក ដែលប្រកបដោយផាសុខភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកទស្សនាតាមបណ្តោយឆ្នេរព្រោះនៅជុំវិញមានភាពច្នៃប្រឌិត និងលើកតម្លៃទីតាំងនិងស្ថាបត្យកម្មដើម្បីឲ្យទីតាំងនេះក្លាយជាតំបន់សំចតទេសចរថ្មីនៅបណ្តោយឆ្នេរអូរត្រេះ។


អ្វីដែលកាន់តែពិសេសនោះ គ្រប់យ៉ាងនៅ BROWN Island View ចាប់តាំងពីការរចនាទីតាំងរហូតដល់បទពិសោធន៍នៃការទទួលទាន ត្រូវបានបង្កើតឡើងយ៉ាងសាមញ្ញដែលប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកមកកម្សាន្ត ដើម្បីឱ្យពួកគេអាចក្រេបរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ ដែលអាចបណ្តែតអារម្មណ៍ជាមួយខ្យល់អាកាសបរិសុទ្ធ និងទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅមាត់ឆ្នេរបានផងដែរ។

បន្ថែមពីលើនេះ BROWN Island View ជាកន្លែងដែលមិនគួររំលងទាល់តែសោះសម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និងថតរូបលេងនៅឆ្នេរអូរត្រេះព្រោះទីតាំងនេះត្រូវបានរៀបចំឡើងយ៉ាងមានស្រស់ស្អាតនិងស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះជាមួយធម្មជាតិជុំវិញ ដោយបន្ថែមនូវបរិយាកាសស្ងប់ស្ងាត់ ឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឆ្វង់នៃឆ្នេរអូរត្រេះ។

យ៉ាងណាមិញ មិនថាអ្នកចង់មកក្របរសជាតិកាហ្វេប្រចាំត្រកូលរបស់ BROWN នាពេលព្រឹកព្រលឹម ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយពីខ្យល់អាកាសបរិសុទ្ធនៃសមុទ្រ ឬមកអង្គុយលំហែកាយនាពេលល្ងាចមើលទិដ្ឋភាពព្រះអាទិត្យលិចបាត់ទៅក្នុងផ្ទៃសមុទ្រនោះទេ BROWN Island View គឺជាទីកន្លែងដ៏ស័ក្តិសមបំផុតដែលផ្តល់នូវបទពិសោធន៍ប្លែក អារម្មណ៍រំភើប និងរូបថតស្អាតៗយ៉ាងទាក់ទាញទីនេះមិនត្រឹមតែជាហាងកាហ្វេសម្រាប់គ្រាន់តែមកទិញភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសាកថ្មជីវិត សម្រួលចិត្ត និងបង្កើតអនុស្សាវរីយ៍ដ៏ល្អឯកនៅជាប់ឆ្នេរសមុទ្រ។

គួរបញ្ជាក់ថា ប្រសិនបើហត់នឿយនឹងការងារ ហើយចង់ទៅស្រូបបរិយាកាសបែបធម្មជាតិអង្គុយស្ដាប់សម្លេងទឹករលកសមុទ្រ ជាពិសេសនោះសម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងចង់រកកន្លែង Relax បែប chill chill ហាងកាហ្វេ BROWN នៅកំពង់សោម មានរហូតដល់ទៅ ៣ ទីតាំង សម្រាប់ឲ្យយើងជ្រើសរើសបានយ៉ាងស្រួលសាខាទី១នៅ BROWN Seaview ទី២ BROWN Independence Beach ចំណែកសាខាទី៣ ទើបតែតែបើកសម្ពោធថ្មីៗនេះគឺនៅ BROWN Island View ឆ្នេរអូរត្រេះ ទីតាំង៖ https://maps.app.goo.gl/SbKAL7cGeGeiKCnS8 ៕



