ធ្វើសំណង់សុខៗ ម្ចាស់កាហ្វេ Brown ចេញឆុងកាហ្វេ! នេះជារឿងរ៉ាវ ថ្ងៃបើកហាងដំបូងរបស់ប្រោន
Ping Chou EngDECEMBER 11 20241.2 K views

Brown Coffeeបច្ចុប្បន្នគឺយីហោធំមួយរបស់ខ្មែរ​ដែលជោគជ័យខ្លាំង ក្នុងទីផ្សារកាហ្វេដោយមាន លោក លីវ ឈួង ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ រួមជាមួយនិងសហ​ស្ថាបនិក៣រូបទៀតដែលមាន លោក ឆាង ប៊ុនលាង លោក កាង ហុង និង លោក កាង សែន ចូលរួមបង្កើត។

 

នៅថ្ងៃខួបគម្រប់១៥ឆ្នាំនៃការបើកហាង ប្រោនបានចែករំលែកនូវរឿងរ៉ាវអាម៉ាស់របស់ថៅកែហាងវ័យក្មេងមួយក្រុម អំពីថ្ងៃបើកហាងដំបូង។ រំលឹកទៅដល់ថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០០៦ សហស្ថាបនិកប្រោន ដែលមានការងារជាវិស្វិករសុខៗ​ បែកគំនិតចេញឆុងកាហ្វេ ទៅរៀនដុតនំ៣ឆ្នាំដល់ថៃនិងសិង្ហបុរី នៅថ្ងៃបើកហាងបែរជាដុតនំខ្លោច អស់ម្សៅប្រើ ព្រលឹមឡើងដាក់លក់ផ្លែម្នាស់ជំនួសវិញ។

 

តាមរយៈសៀវភៅរូបគំនូរថ្លុកនិទានរឿងរ៉ាវអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ កាហ្វេ Brown អាចរីកចម្រើនជាបន្តបន្ទាប់នឹងអាចធ្វើជាកាហ្វេខ្មែរលេខ១ក្នុងទីផ្សារ ដោយសារការដាក់ខ្លួនរៀនសូត្រពីអតិថិជន ក៏រៀនពីកំហុសខ្លួនឯង បើកចិត្តស្តាប់និងកែតម្រួវជាប្រចាំ។

 

គ្រប់ការងារមិនមែនមានន័យថា ឱ្យតែយើងត្រៀមខ្លួនរួចរាល់ គឺអាចជោគជ័យទាំងស្រុងនោះទេ។ ត្បិតតែរៀននៅសាលាល្បីៗ៣ឆ្នាំលើជំនាញដុតនំនិងភេសជ្ជៈ ប៉ុន្តែសហស្ថាបនិកប្រោនក៏ត្រូវគេងនៅហាងកាហ្វេរាល់យប់ ចំនួន៣ឆ្នាំ ដើម្បីអនុវត្តការដុតនំ ដឹកនាំនិងរៀបចំយីហោខ្មែរមួយនេះឈរជើងរឹងមាំបានដល់សព្វថ្ងៃ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

សូមអានសៀវភៅរូបថ្លុក Comic Book អំពីរឿងរ៉ាវដំណើរការអាជីវកម្ម​​​ Brown Coffee នៅថ្ងៃដំបូង

 

469110815 975078914656282 8829040637188019760 N

 

468982867 975079081322932 8968967433229836711 N

 

469073542 975078971322943 8211706579775662052 N

 

469254674 975079057989601 6385454004344708682 N

 

468944019 975079021322938 4325115216734480480 N

 

469042843 975078924656281 848033283739747141 N

 

468856744 975079041322936 1085962012713704156 N

 

468979610 975079001322940 8505155097886315391 N

 

468855987 975079094656264 5574063659096118589 N

 

469071002 975079121322928 2505868412559017135 N

 

469049177 975078991322941 4122133008265967364 N

 

469083699 975078937989613 4131889272967503700 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia