រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ៖ សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា (Bromsgrove International School Cambodia) បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន Navitas ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំអន្តរជាតិ។ កិច្ចសហការនេះមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដ៏ទូលំទូលាយ និងការតម្រង់ទិសច្បាស់លាស់សម្រាប់សិស្សានុសិស្ស ក្នុងការចូលរួមកម្មវិធីសិក្សាអន្តរជាតិ និងឈានទៅការបន្តការសិក្សានៅបរទេស នៅសាកលវិទ្យាល័យល្បីៗដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទរបស់សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងតំណាង បណ្តាក្រុមហ៊ុនជាដៃគូទាំងអស់ផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជាប្រធាននាយកប្រតិបតិ្ត នៃ សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា (Bromsgrove International School Cambodia) និងអ្នកស្រី Nga Tran នាយិកាប្រចាំតំបន់នៃស្ថាប័ន Navitas ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សសាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា ក្នុងការឈានទៅរកកម្មវិធីសិក្សានៅសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក។ តាមរយៈការបញ្ចូលបណ្តាញអប់រំជា សកល និងបទពិសោធន៍ជាង៣០ឆ្នាំ នៅក្នុងវិស័យអប់រំរបស់ Navitas សិស្សានុសិស្ស នឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីការពង្រីកកិច្ចការទំនាក់ទំនងទៅកាន់អន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍សិក្សា និងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យនៅក្រៅប្រទេសជាច្រើនរួមមានចក្រភពអង់គ្លេស អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងប្រទេសជាច្រើនទៀត ព្រមទាំងលើកកម្ពស់ដល់ការអនុវត្តន៍កម្មវិធីសិក្សាដោយស្របទៅនឹងបទដ្ឋានសិក្សាជាសកល។ 
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា កែវ សម្បត្តិ ជាស្ថាបនិក និង ជាប្រធាននាយកប្រតិបតិ្ត របស់ សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃភាពជាដៃគូនេះផងដែរថា “កិច្ចសហប្រតិបត្តិការនេះ គឺឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរក និងផ្តល់ជូននូវការអប់រំដែលជាមូលដ្ឋានគ្រីះ និងការតម្រង់ទិសសិក្សារបស់សិស្សានុសិស្សទៅកាន់សកលវិទ្យាល័យនានាទូទាំងសកលលោក”។

តំណាងឱ្យស្ថាប័ន Navitas អ្នកស្រី Nga Tran បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកគុណភាពអប់រំ និងជំរុញឱ្យសិស្សានុសិស្សសម្រេចបាននូវសក្ដានុពលសិក្សារបស់ពួកគេ។ អ្នកស្រីបានលើកឡើងថា តាមរយៈការផ្តល់កម្មវិធីតម្រង់ទិសសិក្សាដែលមានភាពច្បាស់លាស់ សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍ក្នុងបរិយាកាសអប់រំដែលមានបទដ្ឋានអន្តរជាតិ ព្រមទាំងអភិវឌ្ឍជំនាញសំខាន់ៗ ដើម្បីត្រៀមខ្លួនឲ្យរួចរាល់ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនានាទូទាំងសកលលោក។
Navitas គឺជាស្ថាបន័ផ្តល់សេវាអប់រំឈានមុខគេលើពិភពលោក ដែលផ្តល់សេវាកម្មអប់រំយ៉ាងទូលំទូលាយដល់សិស្សជាង ៦០,០០០ នាក់ តាមរយៈបណ្តាញមហាវិទ្យាល័យ និងសាខាជាង ១០០ កន្លែង ក្នុង ១៨ ប្រទេស រួមមាន ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ញូវហ្សេឡែន អាឡឺម្ល៉ង់ សិង្ហបុរី និងប្រទេសផ្សេងៗជាច្រើន ទៀត។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា និង ស្ថាប័ន Navitas ក្នុងការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីភាពជោគជ័យរបស់សិស្ស លទ្ធភាពនៃការបន្តការសិក្សានៅជុំវិញពិភពលោក និងដើម្បីរក្សានូវគោលជំហរជាសាលាអន្តរជាតិដែលនាំមុខគេនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា បាននាំមកនូវការអប់រំតាមបែបចក្រភពអង់គ្លេសដែលមានប្រភពចេញសាលាប្រូមស៍ហ្រ្កូវនៅចក្រភពអង់គ្លេសដែលមានអាយុកាល និងបទពិសោធន៍ជិត៥០០ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការផ្តល់នូវកម្មវិធីអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា តាមបទដ្ឋាននៃកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស ។ សាលាមានឆន្ទៈខ្ពស់ក្នុងការផ្តល់នូវការអប់រំបែបអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតទៅលើឧត្តមភាពនៃការសិក្សា ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ និង ភាពជាប្រជាពលរដ្ឋសកល។

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សាលាចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មីចាប់ពីពេលនេះតទៅ។ សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញទំនាក់ទំនងមកកាន់សាលា តាមរយៈទូរស័ព្ទ ឬ តេលេក្រាមលេខ ០១២ ៧១៨ ៥៥៥ ឬ ០១៦ ៧១៨ ៥៥៥ ។
Bromsgrove International School Cambodia Signs MOU with Navitas to Expand Global Education Pathways
Phnom Penh, Cambodia – 18 March 2026Bromsgrove International School Cambodia has signed a Memorandum of Understanding (MOU) with Navitas, formalizing a strategic collaboration to expand structured global education pathways for students in Cambodia. This partnership aims to enhance academic cooperation and provide students with a clear roadmap to globally recognized higher education institutions.
The MOU signing ceremony was held at the Bromsgrove International School Cambodia campus. The agreement was signed by Okhna Keo Sambath, Founder and CEO of Bromsgrove International School Cambodia and Ms. Nga Tran, Regional Director of Navitas.
This collaborative framework represents a significant opportunity for Bromsgrove students to access premier university pathways. By integrating Navitas's extensive global education network and over three decades of expertise, students will benefit from enhanced international exposure, enriched academic exchange opportunities, and well-defined progression routes to leading universities across the United Kingdom, Australia, the United States, Canada, Singapore, and beyond. This partnership further elevates the school’s academic offering, ensuring the delivery of programmes that are rigorously aligned with international standards and designed to prepare students for success on the global stage.
In the opening remarks, Oknha Keo Sambath, Founder & CEO of Bromsgrove International School Cambodia, emphasized the school's commitment to academic excellence and universal readiness. He noted that the partnership reflects Bromsgrove's vision of preparing students with solid fundamental backgrounds and global perspectives, guiding them toward world-ranking universities.
Representing Navitas, Ms. Nga Tran reaffirmed their commitment to broadening the quality of education and enabling students to fulfill their academic potential.
Navitas is a leading global education provider that delivers a wide range of educational services to over 60,000 students through a network of more than 100+ colleges and campuses in 18 countries, including Australia, the United Kingdom, the United States, Canada, New Zealand, Germany, Singapore, and many others.
About Bromsgrove International School Cambodia
Bromsgrove International School Cambodia brings nearly 500 years of British educational heritage, rooted in Bromsgrove School UK (established in 1553), to its purpose-built, state-of-the-art campus in Phnom Penh. Opening in 2025, the school offers a "Gold Standard" UK-certified curriculum from Early Years through to Sixth Form, enhanced by a forward-thinking, inquiry-driven approach that fosters critical thinking, real-world application, and global awareness. With a strong commitment to academic excellence, character development, and global citizenship, Bromsgrove International School Cambodia is dedicated to nurturing confident, well-rounded learners equipped to succeed at leading universities and thrive in an increasingly interconnected world.
Enrolment for the 2026–2027 academic year is now open. For further information, please contact the School via telephone or Telegram on 012 718 555 or 016 718 555.


