ដំណឹងរីករាយ! ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាបថ្មី១ទៀត នឹងបញ្ចប់ការសាងសង់ដើមឆ្នាំ២០២៣
Bunthoeun Koem DECEMBER 5 2022 891 views

នៅដើមឆ្នាំថ្មី ២០២៣ ខាងមុខនេះ ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាបថ្មីមួយទៀត ដែលមានទីតាំងសិ្ថតនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ នឹងត្រូវបញ្ចប់សាងសង់ជាស្ថាពរ ខណៈបច្ចុប្បន្នដំណើរការសាងសង់ស្ពានមួយនេះសម្រេចបានជិត៩០ហើយ។ នេះបើតាមការចេញផ្សារពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។