ធនាគារ BRIDGE ដែលជាធនាគាររបស់ខ្មែរនឹងផ្ដល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនរបស់ខ្លួនហើយ ឱកាសពិសេសដែលធនាគារផ្ដល់ឲ្យគឺអតិថិជនរបស់ធនាគារ BRIDGE អាចមានឱកាសធ្វើដំណើរកម្សាន្តទៅលេងទីក្រុងសៀងហៃដែលជាទីក្រុងដ៏ស៊ីវិល័យរបស់ប្រទេសចិន។
ជាការថ្លែងអំណរគុណដល់អតិថិជន ធនាគារប្រ៊ីដ និងក្រុមហ៊ុន Visa បានសហការគ្នាផ្តល់ជូន ដំណើរកម្សាន្តដ៏អស្ចារ្យ សម្រាប់អតិថិជនដែលមានឱកាសអាចធ្វើដំណើរកម្សាន្តទៅលេងទីក្រុងសៀងហៃដោយគ្រាន់តែប្រើប្រាស់ការទូទាត់តាមរយៈកាត Visa ធនាគារប្រ៊ីដ។
ដើម្បីមានឱកាសឈ្នះកញ្ចប់ដំណើរកម្សាន្តទៅទីក្រុងសៀងហៃប្រទេសចិនគឺមានភាពងាយស្រួលទេ ដោយបងប្អូនគ្រាន់តែធ្វើការទូទាត់ទំនិញឬសេវាកម្មផ្សេងៗទំាងក្នុងនឹងក្រៅប្រទេសដោយប្រើប្រាស់Visa កាតធនាគារប្រ៊ីដ ចាប់ពីថ្ងៃទី១ខែមិថុនា ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៦ ហើយរាល់ការចំណាយចាប់ពី៩០ដុល្លារឡើងទៅអ្នកនឹងទទួលបានឱកាសផ្សងសំណាងក្នុងការចាប់រង្វាន់ភ្លាម។
ចំពោះការជ្រើសរើសអ្នកឈ្នះកញ្ចប់ដំណើរកម្សាន្តទៅលេងទីក្រុងសៀងហៃគឺជ្រើសរើសតាមរយៈការចាប់ឆ្នោត ហើយការចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះនឹងធ្វើឡើងនៅសប្ដាហ៍ទី១នៃខែកញ្ញឆ្នាំ២០២៦នេះ។
ដូច្នេះអតិថិជនរបស់ ធនាគារ BRIGE សុទ្ធតែមានឱកាសឈ្នះកញ្ចប់ដំណើរកម្សាន្តទៅលេងទីក្រុងសៀវហៃប្រទេសចិនឲ្យតែអនុវត្តទៅតាមលក្ខខណ្ឌដែលបានរៀបរាប់ខាងលើនេះប្រសិនបើអតិថិជនមិនទាន់មានកាតអាចស្នើរកាតបានភ្លាមៗនៅសាខាទំាង៥ទីតំាងរបស់ធនាគារ ឬទំនាក់ទំនងមកកាន់លេខ ០៨៩ ២០២ ៩៩៩ ឬតាមរយៈគេហកទំព័រហ្វេសបុកBRIDGE Bank៕



