រាជធានីភ្នំពេញ៖ ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង បានប្រកាសកិច្ចសហប្រតិបត្តិការជាផ្លូវការនៅថ្ងៃនេះ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU) ដែលមានគោលបំណងផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រិនដែលមានបំណងចង់ទិញ Sub Franchise ម៉ាកយីហោដ៏ល្បី emart24 និង Mega MGC Coffee។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនៅ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ នៅ សណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដ និងលោក Dr. Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ។ តាមរយៈភាពជាដៃគូនេះ អ្នកចាប់ផ្ដើមអាជីវកម្មថ្មីនឹងទទួលបានការផ្ដល់ប្រាក់កម្ចីយ៉ាងងាយស្រួលពីធនាគារ ប្រ៊ីដ រហូតដល់ ៨០% នៃទុនសរុបដែលត្រូវការដើម្បីវិនិយោគ លើការទិញម៉ាកយីហោ emart24 និង Mega MGC Coffee ក្នុងអត្រាការប្រាក់ទាប ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ១៥ឆ្នំា ដើម្បីជួយសម្រួលដល់ការចាប់ផ្ដើមនិងការដំណើរការអាជីវកម្ម Sub Franchise របស់ពួកគេ។
លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដ បានថ្លែងថា៖ “ការប្ដេជ្ញាចិត្តរបស់យើងគឺដើម្បីផ្ដល់ការគាំទ្រដល់សហគ្រិននៅទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង នឹងបើកឱកាសដ៏ល្អមួយសម្រាប់អ្នកដែលមានក្ដីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុក្នុងដំណើរផ្លូវនេះ”។
លោក Dr. Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់បានបន្ថែមថា៖ “ភាពជាដៃគូជាមួយធនាគារប្រ៊ីដ មិនត្រឹមតែពង្រឹងម៉ាកយីហោរបស់យើងប៉ុណ្ណោះទេ តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ដៃគូ Sub Franchise របស់យើងទៀតផង។ យើងចង់ឃើញសហគ្រិនថ្មីៗជាច្រើនទៀតទទួលបានជោគជ័យ ហើយយើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយឲ្យគោលដៅនេះក្លាយជាការពិត”។
គួរអោយដឹងផងដែរក្រុមហ៊ុន ក្រុមហ៊ុន ក្រុមហ៊ុនសៃសាន់ ប្រាឌើរ ហូលឌីង ជាសាជីវកម្មល្បីល្បាញទៅលើវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail) វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction) វិស័យឧបករណ៍អេឡិចត្រូនិក (Electronic compliance) និងវិស័យកសិកម្ម (Agriculture)។
ក្រុមហ៊ុនសៃសាន់បាននាំយកយីហោ emart24 ចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០២៣ ដែលរហូតមកដល់ឆ្នាំ ២០២៥ នេះបានពង្រឹកសាខារហូតដល់ ៧ សាខានិងគ្រោងបើកជាបន្តបន្ទាប់។ emart24 ជាផ្សារលក់ទំនិញរាយដែលបើកដំណើរការ ២៤ម៉ោង ចាប់តាំងពីកាហ្វេពេលព្រឹករហូតដល់អាហារសម្រន់ពេលយប់។ ជាមួយនិងការផ្តល់អោយនូវម្ហូបកូរ៉េដ៏សម្បូរបែប និងគ្រាប់កាហ្វេអារ៉ាប៊ីកាសុទ្ធ ១០០% ដែលនាំចូលដោយផ្ទាល់ពីកោះ Jeju ប្រទេសកូរ៉េ emart24 បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រផលិតផលក្នុងស្រុក ដោយថ្មីៗនេះ emart24 បានបង្កើតយុទ្ធនាការគាំទ្រផលិតខ្មែរ អនុញ្ញាតអោយ អ្នកផលិត ប្រជាកសិករ និងអ្នកនាំចេញទាំងឡាយដាក់តាំងលក់ផលិតផលខ្មែរ ក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។ គោលដៅចំបងរបស់ emart24 គឺត្រូវតែមានជាដាច់ខាតនូវផលិតផលខ្មែរ ៣០% ដាក់តាំងលក់នៅគ្រប់សាខាទាំងអស់របស់ emart24។
Mega MGC Coffee ជាម៉ាកយីហោហាងកាហ្វេដែលល្បីនៅប្រទេសកូរ៉េខាងត្បូងត្រូវបានទទួលស្គាល់ពីតម្លៃសមរម្យ និងភាពសំបូរបែប ឆ្ងាញ់ពិសារ និងគុណភាពខ្ពស់នៃភេសជ្ជះដែលបច្ចុប្បន្នហាងកាហ្វេនេះមានរហូតដល់ 3900 សាខាទូទាំងប្រទេសកូរ៉េត្រូវបានក្រុមហ៊ុនសៃសាន់ទទួលបានសិទ្ធលើ Master Franchise នៅប្រទេសកម្ពុជា។
បងប្អូនដែលមានបំណងចង់ទិញ Sub Franchise របស់ emart24 និង Mega MGC Coffee អាចទំនាក់ទំនងមកកាន់លេខ(+855) 78 222 710 ។
ព័តមានបន្ថែមទាក់ទងនិង emart24
[Facebook] – https://www.facebook.com/emart24.cambodia
[Instagram] – https://www.instagram.com/emart24cambodia?igsh=czQ1OHRranF6YnN4
[TikTok] – https://www.tiktok.com/@emart24cambodia?_t=ZS-90NARLa2nfI&_r=1
[Telegram Channel] - https://t.me/emart24cambodia
ព័តមានបន្ថែមទាក់ទងនិង Mega MGC Coffee
[Facebook] - https://www.facebook.com/profile.php?id=61580251792976
[Instagram] - https://www.instagram.com/megacoffeecambodia?igsh=MXI5bno4d2o2Yzc1aA==
[TikTok] - https://www.tiktok.com/@megamgccoffeekh?_t=ZS-8zUZBMcGyyz&_r=1
[Telegram Channel] - https://t.me/megamgccoffeekh
[LinkedIn] – https://www.linkedin.com/in/mega-mgc-coffee-cambodia-458109388/
[Youtube] - http://www.youtube.com/@Megamgccoffee-z6h
BRIDGE Bank and Saisons Company collaborate to provide financial support to entrepreneurs for purchasing the emart24 and Mega MGC Coffee franchises.
Phnom Penh: BRIDGE Bank, a financial institution in Cambodia offering a wide range of financial services, and Saisons Company, the exclusive franchise holder of emart24 and, more recently, Mega MGC Coffee, a well-known Korean brand, have signed a Memorandum of Understanding to provide loans to entrepreneurs interested in purchasing emart24 and Mega MGC Coffee franchises from Saisons. The signing ceremony was presided over by senior management from both parties as well as franchise business owners.
This partnership marks an important step in strengthening the financial system’s engagement with entrepreneurs in the country, by providing comprehensive financial services that meet the needs of all customers, including small and medium enterprises as well as high-income clients, in acquiring the emart24 and Mega MGC Coffee franchises.
Dr. Goh Swee Keong, Managing Director of Saisons Company, stated: “This partnership with BRIDGE Bank will enable us to provide financial solutions to meet the needs of our sub-franchise partners. Our goal is to make starting a business easier and more efficient. This collaboration represents an important step toward the vision of the national economy.
Saisons Company introduced the emart24 brand to the Cambodian market in 2023, and by 2025 it has expanded to seven branches, with plans for continued openings. emart24 is a convenience store operating 24 hours a day, offering everything from morning coffee to late-night snacks. In addition, Mega MGC Coffee, a well-known South Korean coffee chain recognized for its affordability, variety, and high-quality beverages, with around 4,000 outlets across South Korea, has been granted to Saisons under a Master Franchise agreement in Cambodia. Dr. Goh Swee Keong added.
Mr. Richard Liew, CEO of BRIDGE Bank, stated: “This collaboration will provide a wide range of banking solutions such as deposits, loans, money transfers, and business financing to support the purchase of emart24 and Mega MGC Coffee franchises. Our main focus is on supporting Cambodia’s small and medium-sized enterprises. Customers can loan up to a very high margin from the total investment amount at a competitive interest rate , with loan terms of up to 15 years. As a bank, we are here to facilitate special credit conditions for individuals who may have a location but lack sufficient capital, or those aspiring to start their own business, through financing with BRIDGE Bank. We strongly believe this partnership will contribute to promoting entrepreneurship and help aspiring business owners to secure the necessary capital for their growth.”
Dr. Goh Swee Keong further emphasized that customers interested in purchasing a sub-franchise of emart24 and Mega MGC Coffee can contact 017 368 916 or visit the Mega MGC Coffee Facebook page.
About Saisons Company
Saisons Brother Co., Ltd. is a well-established business engaged in multiple sectors, including Food & Beverages, Retail, Technology, Construction, Electronic Appliances and Agriculture.
About BRIDGE Bank
BRIDGE Bank provides a comprehensive range of banking products, such as loan services, including home, automotive, personal, and business loans, as well as deposit services and payroll and remittance services and card payment services.
BRIDGE Bank’s vision and mission are “to be your preferred financial partner of today and generations to come” and “to provide financial services you can trust through our global service standards, making banking simple and secure.”