គម្រោងស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប៉ុន្មានហើយក្រោយបើកការដ្ឋានជាង ២ ឆ្នាំ
Bunthoeun KoemSEPTEMBER 9 2026182 views

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៥ % ហើយ (លើសផែនការ ៣,២២%) គិតត្រឹមសប្តាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២៦​ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសធារណការ និងដឹកជញ្ជូន។

 

ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោងខាងលើនេះផងដែរ។ ជាលទ្ធផលការសាងសង់សម្រេចបានដូចខាងក្រោម៖

 

វឌ្ឍនភាពគម្រោងរួមមាន ៖ ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ %  ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤). រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤,៦% ៥).បណ្តាញផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។

 

ក្រុមការងារវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភ័ណភាព ។ អង្គភាពគ្រប់គ្រងគម្រោង បន្តឲ្យក្រុមហ៊ុនពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។ តាមការប៉ាន់ស្មានគម្រោងស្ពាន អាចនឹងតភ្ជាប់គ្នានៅចុងឆ្នាំ២០២៦ និងគម្រោងទាំងមូលអាចបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ ខាងមុខនេះ ។

 

អង្គភាពគ្រប់គ្រងគម្រោង បានណែនាំឱ្យក្រុមហ៊ុនសិក្សា និងពន្លឿនពេលវេលាជាក់លាក់បន្ថែមសម្រាប់ការតភ្ជាប់ស្ពាន និងកាបញ្ចប់គម្រោង ។ លើសពីនេះ ត្រូវសិក្សារៀបចំដាំផ្កា ដើម្បីសោភណភាពលើកស្ពានផងដែរ ។ សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ ហើយក៏ជាស្ពានទី៤ បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ភ្ជាប់មហាវិថី ស៊ីជីនពីង ដែលសាងសង់ឡើង មាន៤ គន្លងផ្លូវ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia