គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦២% ហើយ
Bunthoeun KoemMARCH 16 202611 views

គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ សម្រេចបាន ៦២ % ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះដែរចំពោះវឌ្ឍនភាពគម្រោងរួមមានដូចខាងក្រោម៖ 

 

១. ផ្នែកគ្រឹះស្ពាន សម្រេច ១០០%

២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ %

៣. រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន៤៧% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ១៣០ និងធ្នឹមT ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៨៤)

៤.បណ្តាញ ផ្លូវសម្រេចបាន ៤៣ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៣៥% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។ បច្ចុប្បន្នក្រុមហ៊ុនបានចាប់ផ្តើមដំណើរការដឹកធ្នឹមស្ពាន ពីត្រើយខាងលិចទៅត្រើយខាងកើត ដែលធ្នឹមស្ពានមានចំនួន៩៦ដើម ដែលត្រូវដឹកជញ្ជូន។

 

648957900 1243691681275157 6333464481709267485 N

 

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នៅពេលដែលការដោះស្រាយផលប៉ះពាល់ផ្នែកខាងកើតមិនអាចដោះស្រាយរួចរាល់តាមផែនការ ក្រុមហ៊ុនសាងសង់បានសម្រេចរៀបចំទីតាំងផលិតឆ្នឹមស្ពានរួមគ្នានៅផ្នែកខាងលិច ហើយត្រូវដឹកជញ្ជូនទៅដំឡើងស្ពាននៅផ្នែកខាងកើតវិញ។

 

ការដឹកជញ្ជូននេះនឹងត្រូវឆ្លងកាត់ មហាវិថី ឈុន គង់ (កំពុងសាងសង់) មហាវិថី សម្តេចតេជោ មហាវិថី ស៊ីជីនពីង និងផ្លូវលេខ១១០។ ក្នុងន័យនេះ ដើម្បីឱ្យការដឹកជញ្ជូនទាន់តាមផែនការគ្រោងទុក និងប្រកបដោយសុខសុវត្ថិភាព ក្រសួងបានស្នើឱ្យជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្រួលជូនក្រុមហ៊ុនសាងសង់៕

 

649340887 1243691407941851 7352298141505109584 N

649836590 1243691291275196 1483795229128911089 N

648579843 1243691774608481 2660587412161571696 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia