កាន់តែងាយស្រួល! ចង់មានប្រេនផលិតផលផ្ទាល់ខ្លួនមកពីប្រទេសថៃមិនបាច់ហោះទៅក្រៅទេ អាចទាក់ទងក្រុមហ៊ុននេះបាន
ធី ស្រីល័ក្ខDECEMBER 16 2022305 views

កាលពីមុននៅពេលដែលបងប្អូនចង់ធ្វើប្រេននៅប្រទេសថៃ ឬក៏ចង់ទៅមើលរោងចក្រនោះ បងប្អូនទាំងអស់គ្នាត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើដំណើរទៅមើលដោយខ្លួនឯង។ ប៉ុន្តែនាពេលនេះ ប្រសិនជាលោក លោកស្រីចង់ធ្វើប្រេនដ៍ឱ្យមានស្តង់ដារនៅប្រទេសថៃ មិនចាំបាច់ចំណាយពេលទៅដល់ប្រទេសថៃខ្លួនឯងនោះទេ ដោយយើងគ្រាន់តែទាក់ទងទៅកាន់ក្រុមហ៊ុន រិត្យា អ៊ិនវេសម៉ិនឯ.ក ឬផេក (ធ្វើប្រេនមកពីថៃ) នោះយើងនិងទទួលបាននូវពត៌មានលំអិតទាំងអស់តែម្តង។

នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម លោកឈីវ ឈើត បានបង្ហើបប្រាប់ពីសាវតារបស់ខ្លួនថា លោកមានដើមកំណើតជាកូនអ្នកកំពង់ធំ ដែលធ្លាប់បានទៅបន្តការសិក្សានៅប្រទេសថៃតាំងពីឆ្នាំ ២០០២មកម្លេះ ក្រោយពីបានបញ្ជប់ការសិក្សានៅទីនោះលោកបានចូលធ្វើការនៅក្នុងស្ថាប័ន្តអប់រំថៃ(គ្រូបង្រៀន)បាន៣ឆ្នាំ​​​ រួម១០ឆ្នាំរស់នៅក្នុងប្រទេសថៃ។ បន្ទាប់មកលោកក៏បានវិលត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាវិញក្នុងនាមជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគ្រឿងក្រអូបជនជាតិថៃ ហើយឈានដល់ការបើកក្រុមហ៊ុនទទួលបំរើសេវាបង្កើតប្រេនដ៍ផលិតផលគ្រឿងក្រអូបនិងអាហារបំប៉នគ្រប់ប្រភេទមក​ពីប្រទេសថៃអោយអាជីវករខ្មែរដោយខ្លួនឯងដោយមានការសហការពីក្រុមហ៊ុនរោងចក្រកំរិតស្តង់ដារGMPចំនួន​៥កន្លែងផ្សេងគ្នានៅក្នុងប្រទេសថៃ។

កូនអ្នកកំពង់ធំរូបនេះ បានបន្តទៀតថា ដោយសារតែលោកបានរស់នៅប្រទេសថៃយូរឆ្នាំដែរ ដូច្នេះលោកក៏មានទំនាក់ទំនងជាមួយម្ចាស់រោងចក្រនៅថៃជាច្រើននាក់ បែបនេះហើយសម្រាប់លោកអ្នកដែលចង់ធ្វើប្រេនដ៍ពីថៃ ឬចង់ពិភាក្សាការធ្វើប្រេនដ៍មិនបាច់ទៅពិភាក្សាដល់ថៃទេ​ ទាំងអស់គ្នាអាចមកពិភាក្សានៅក្រុមហ៊ុនរបស់លោកបានគឺមានការទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ពេលវេលា។​ លោកបានប្រាប់បន្ថែមទៀតថា ការបើកទទួលបំរើសេវាធ្វើប្រេនដ៍នេះគឺចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម្លេះ ដូច្នេះប្រសិនជាក្រុមហ៊ុនលោកមិនល្អប្រហែលជាមិនអាចនៅបានដល់សព្វថ្ងៃនេះទេ បែបនេះហើយបើលោក លោកស្រីចង់ធ្វើប្រេនដ៍អាចធ្វើដោយទំនុកចិត្តបាន១០០%។​ ក្រុមហ៊ុនរបស់លោកមិនមែនទទួលធ្វើតែប្រេនដ៍គ្រឿងសម្អាងមួយមុខនោះទេ គឺមានទាំងអាហារបំប៉ន​​ កាហ្វេ ហ្វៃបឺ និងភេស្សជះគ្រប់ប្រភេទ ដោយមានរោងចក្រដែលជាដៃគូសហការដាច់ដោយឡែកពីគ្នា។​ សម្រាប់បងប្អូនដែលចង់ធ្វើប្រេនដ៍តែនៅមានចិត្តស្ទាក់ស្ទើរ ទាំងអស់គ្នាក៏អាចទូរសព្ទឬទៅពិភាក្សាជាមួយក្រុមហ៊ុនលោកជាមុនសិនក៏បានដែរ ឬម្យ៉ាងទៀតទាំងអស់គ្នាចង់ទៅមើលរោងចក្រនៅប្រទេសថៃដោយផ្ទាល់លោកក៏មានសេវាកម្មជូនទៅមើលដល់ទីកន្លែងបានដូចគ្នា។

សូមជម្រាបថា លោកអ្នកដែលមានទុនចាប់ពី៥០០ដុល្លារឡើងទៅក៏អាចទៅធ្វើជាម្ចាស់ប្រេនដ៍បានដូចគ្នា ហើយគ្រប់ផលិតផលទាំងអស់គឺចំណាយពេលផលិតមិនលើសពី ៤៥ថ្ងៃធ្វើការអាស្រ័យទៅលើប្រភេទនៃផលិតផលនីមួយៗ​ ប្រសិនបើបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ ឬមានចម្ងល់ទាក់ទងជាមួយការបង្កើតប្រេនដ៍អាចឆាតទៅកាន់ផេក (ធ្វើប្រេនមកពីថៃ) ឬធ្វើការទំនាក់ទំនងទៅកាន់លេខ៖ 015 495 458/ 012 281 859៕

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia