លោកឧកញ៉ា កែវ បូណ៌ភិរក្ស វិនិយោគសាងសង់តំបន់ឧស្សាហកម្មទំហំជិត ២០ ហិកតានៅបណ្ដោយផ្លូវជាតិលេខ៣
Bunthoeun Koem•SEPTEMBER 30 2026•473 views

លោកឧកញ៉ា កែវ បូណ៌ភិរក្ស ដែលជាអគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី បានបោះទុនវិនិយោគសាងសង់តំបន់ឧស្សាហកម្ម Botica Industrial Park ដ៏ធំមួយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ដើម្បីគាំទ្រដល់វិស័យឧស្សាហកម្ម និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា។

 

តាមការបញ្ជាក់ពីលោកឧកញ៉ា តំបន់ឧស្សាហកម្មថ្មីនេះមានទំហំជិត ២០ ហិកតា មានទីតាំងនៅចំណុចគីឡូម៉ែត្រលេខ២៨ នៃបណ្ដោយផ្លូវជាតិលេខ ៣ និងចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីស្ពាន ៧ មករា ដែលជាតំបន់ដែលកំពុងមានសក្ដានុពល និងងាយស្រួលនៅក្នុងការដឹកជញ្ជូន។ 

 

481073137 959977936329424 3646817631147666176 N

 

លោកឧកញ៉ាបន្ដថា សម្រាប់គម្រោងសួនឧស្សាហកម្មថ្មីទំហំ ២០ ហិកតានេះ ក្រុមហ៊ុនបានសាងសង់អគាររោងចក្រតែចំនួន ១០ ប៉ុណ្ណោះ ដោយក្នុងនោះអគាររោងចក្រនីមួយៗមានទំហំចាប់ពី ១ ហិកតា រហូតដល់ ៣ ហិកតា ដើម្បីធ្វើយ៉ាងណាធានាបាននូវលំហធំទូលាយ និងសមស្របតាមតម្រូវការអាជីវកម្មចម្រុះ។

 

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម និងរោងចក្រ កំពុងស្វែងរកទីតាំងជួល ដែលស្ថិតនៅតំបន់សក្ដានុពល ងាយស្រួលនៅក្នុងការដឹកជញ្ជូន ដើម្បីបើកដំណើរការអាជីវកម្មរបស់ខ្លួន អាចសម្លឹងមើលរោងចក្រនៅតំបន់ឧស្សាហកម្ម Botica Industrial Park បាន។ ព័ត៌មានបន្ថែមទាក់ទងការជួល សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012 88 11 58។

 

793212613 4511988119129928 5292534311680192292 N

 

សូមជម្រាបថា លោកឧកញ៉ា កែវ បូណ៌ភិរក្ស គឺជាអ្នកជំនួញមួយរូបដែលបានតស៊ូយ៉ាងស្វិតស្វាញនៅក្នុងអាជីវកម្មរបស់ខ្លួន។ ដោយមានការជ្រោមជ្រែង និងលើកទឹកចិត្ដធំបំផុតពីភរិយារបស់លោក គឺលោកជំទាវឧកញ៉ា តាំង ធា ធ្វើឲ្យលោកឧកញ៉ាអាចពង្រីកអាជីវកម្មធំៗបានជាបន្ដបន្ទាប់។ 

 

ជាក់ស្ដែងនៅឆ្នាំ ២០០៦ លោកឧកញ៉ាបានបង្កើត ក្រុមហ៊ុន បូទីកា ដែលជាក្រុមហ៊ុនមានជំនាញ ផ្នែកការពារជម្រាបទឹក ថ្នាំលាបផ្ទះ ពិដានម្នាងសិលា កាវតំណរអគារ គីមីសំណង់ ស៊ីម៉ង់ត៍បៀក ម្សៅបៀកគ្រប់ប្រភេទ និងផលិតផលជួសជុលសំណង់ ដែលមកដល់ពេលបច្ចុប្បន្ននេះមានអាយុកាល ២០ ឆ្នាំហើយ។

 

ក្រោយទទួលបានភាពជោគជ័យលើក្រុមហ៊ុន បូទីកា នៅឆ្នាំ ២០១៧ លោកឧកញ៉ាក៏បានចាប់ផ្ដើមប្រឡូកចូលទៅក្នុងវិស័យអចលនទ្រព្យម្ដង ដោយបានអភិវឌ្ឍន៍បុរីដ៏ល្បីឈ្មោះមួយមានឈ្មោះថា បុរី ឡុងនី ។ មកដល់ពេលបច្ចុប្បន្ននេះ បុរី ឡុងនី បានអភិវឌ្ឍន៍សរុបចំនួន ៤ គម្រោងធំៗ និងមានប្រភេទផ្ទះជាច្រើនដូចជា៖ ផ្ទះល្វែង (Shop House) វីឡាកូនកាត់តូច (Link-B Villa) វីឡាកូនកាត់ធំ (Link-A Villa) វីឡាភ្លោះ (Twin Villa) និងវីឡាទោល (Queen Villa)ជាដើម។ និងនៅក្នុងឆ្នាំ២០២៦ បានបើកដំណើរការតំបន់ឧស្សាហកម្ម Botica Industrial Park នេះផងដែរ៕

 

658354552 1266812002312681 6987623026824919183 N

793159087 4511985552463518 4438349814956014059 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia